សមិទ្ធផលគួរឲ្យកត់សម្គាល់! ៤ខែ អង្គភាពច្រកចេញចូលតែមួយ ផ្តល់សេវាជាង ២៧ម៉ឺន ព្រមទាំងចាប់អារម្មណ៍ប្រទេសផ្សេងទៀត

សមិទ្ធផលគួរឲ្យកត់សម្គាល់! ៤ខែ អង្គភាពច្រកចេញចូលតែមួយ ផ្តល់សេវាជាង ២៧ម៉ឺន ព្រមទាំងចាប់អារម្មណ៍ប្រទេសផ្សេងទៀត

ភ្នំពេញ៖ រយៈពេល ៤ខែដើមឆ្នាំ ២០២៦ (មករា ដល់ មេសា) អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនពលរដ្ឋសរុប ២៧០,២៧៤សេវា និងទទួលបានចំណូលជិត ៤៨.៤៦ពាន់លានរៀល (ប្រមាណ ១២.១១លានដុល្លារ)។

សេវាច្រកចេញចូលតែមួយ

ក្នុងចំណោមសេវាទាំង ១៤ប្រភេទ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប់ចំណាត់ថ្នាក់លេខ១ ដោយមាន ៨៨,៤៣៨សេវា បន្ទាប់មកវិស័យសាធារណការ និងដឹកជញ្ជូន ៨៧,១៦៨សេវា រីឯវិស័យពាណិជ្ជកម្មមានត្រឹមតែ ២សេវាប៉ុណ្ណោះ។ លើសពីនេះ អង្គភាពក៏បានជំរុញសេវាអនឡាញនៅខេត្តគោលដៅ ១២ ដែលទទួលបានចំណូល ៥៤.៤៥លានរៀល។

ថ្មីៗនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ដែលអាចទូទាត់តាមរយៈ APP គណនីធនាគារផងដែរ។ លោកបានចាត់ទុកនេះជាសមិទ្ធផលយុទ្ធសាស្ត្រថ្មី ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សេវារដ្ឋបាលឌីជីថល

គួរកត់សម្គាល់ថា ជោគជ័យនៃយន្តការនេះបានក្លាយជាគំរូដ៏ទាក់ទាញសម្រាប់តំបន់ ដោយប្រទេសទីម័រឡេស្តេកំពុងដកស្រង់បទពិសោធពីក្រសួងមហាផ្ទៃកម្ពុជា ដើម្បីអនុវត្តក្នុងប្រទេសខ្លួន។

administrator

Related Articles