អឺរ៉ុបព្រួយបារម្ភខ្លាំង ក្រែងត្រាំបោះបង់អ៊ុយក្រែនដោយសារសង្រ្គាមអ៊ីរ៉ង់
ភ្នំពេញ – មេដឹកនាំអឺរ៉ុបកំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាពដែលសហរដ្ឋអាមេរិកអាចបោះបង់អ៊ុយក្រែន ប្រសិនបើប្រធានាធិបតីដូណាល់ ត្រាំផ្ដោតតែលើសង្រ្គាមនៅអ៊ីរ៉ង់។ យោងតាមព័ត៌មានពី POLITICO កាលពីថ្ងៃទី២៣ ខែមីនា អ្នកការទូតសហភាពអឺរ៉ុបចំនួន៤រូបបានបង្ហាញពីការព្រួយបារម្ភថា លោកត្រាំអាចសងសឹកប្រឆាំងនឹងសម្ព័ន្ធមិត្តអឺរ៉ុប ដែលបដិសេធចំពោះការអំពាវនាវរបស់លោកសម្រាប់ជំនួយនៅមជ្ឈិមបូព៌ា។ «ការភ័យខ្លាចដ៏ធំបំផុតរបស់យើងគឺពេលលោកត្រាំផ្ដោតតែលើសង្រ្គាមអ៊ីរ៉ង់ ហើយបោះបង់អ៊ុយក្រែនចោល» នេះជាបញ្ហាចម្បងមួយដែលអាមេរិកអាចកាត់ផ្ដាច់ជំនួយដែលនៅសល់ទៅទីក្រុងកៀវ។ ខណៈមេដឹកនាំអឺរ៉ុបតែងតែខិតខំជៀសវាងការបែកបាក់គ្នាជាអចិន្រ្តៃយ៍ក្នុងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ក៏មានការសង្ឃឹមថា ការផ្ដល់ការគាំទ្រមួយចំនួនសម្រាប់សកម្មភាពរបស់លោកត្រាំប្រឆាំងនឹងទីក្រុងតេហេរ៉ង់ គឺគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលលោកឱ្យបន្តជំនួយក្នុងជម្លោះរុស្ស៊ីលើអ៊ុយក្រែន។ ប្រធានាធិបតីបារាំង…
