បារាំងរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំង បន្ទាប់ពីកងរក្សាសន្តិភាព UN ស្លាប់នៅលីបង់
ប្រទេសបារាំងបានអំពាវនាវឲ្យមានការកោះប្រជុំបន្ទាន់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បន្ទាប់ពីកងរក្សាសន្តិភាព UN ស្លាប់នៅលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ បង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសបារាំង Jean-Noel Barrot បានថ្កោលទោសអ៊ីស្រាអែល ដោយអះអាងថា៖ «បារាំងសូមថ្កោលទោសក្នុងកម្រិតខ្លាំងក្លាបំផុត ចំពោះការបាញ់ប្រហារកាលពីថ្ងៃទី២៩ខែមីនា ដែលបណ្តាលឲ្យកងរក្សាសន្តិភាព UNIFIL ជនជាតិឥណ្ឌូណេស៊ីម្នាក់បាត់បង់ជីវិតនិងសមាជិកកងកម្លាំង៣នាក់ផ្សេងទៀតរងរបួស ព្រមទាំងការផ្ទុះកាលពីថ្ងៃទី៣០ខែមីនា…
