ព័ត៌មានអន្ដរជាតិ

លោកត្រាំ កំពុងចរចាសន្តិភាពជាមួយអ៊ីរ៉ង់ ទោះច្រកហ័រមូសនៅបិទ

ភ្នំពេញ៖ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញឆន្ទៈចង់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់និងអ៊ីស្រាអែលឲ្យបានត្រឹមថ្ងៃទី៦ខែមេសាខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal។ លោកត្រាំ បានកំណត់ពេលវេលា៦សប្តាហ៍ដើម្បីបញ្ចប់ជម្លោះនេះ ទោះបីជាច្រកសមុទ្រហ័រមូសដែលជាផ្លូវសេដ្ឋកិច្ចសំខាន់នៅតែបិទក៏ដោយ។ លោកបានបង្ហើបប្រាប់ថា កំពុងចរចាជាមួយក្រុមដឹកនាំថ្មីរបស់អ៊ីរ៉ង់ ដែលលោកយល់ថា “មានហេតុផលជាងមុន”។ មូលហេតុសំខាន់គឺការចំណាយដ៏ធំធេង។ ត្រឹម៦ថ្ងៃដំបូង អាមេរិកបានចំណាយរួចទៅ១១,៣ពាន់លានដុល្លារហើយ។…

អេស្ប៉ាញបិទទ្វារអាកាស បដិសេធមិនឲ្យត្រាំប្រើដែនអាកាសវាយអ៊ីរ៉ង់

អេស្ប៉ាញបានប្រកាសជំហរម៉ឺងម៉ាត់ប្រឆាំងការចូលពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយបដិសេធមិនអនុញ្ញាតឲ្យលោកដូណាល់ត្រាំប្រើដែនអាកាសរបស់ខ្លួនសម្រាប់ប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី៣០ មីនា ២០២៦ ថា៖ «រឿងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ជូនដល់កងទ័ពនិងកម្លាំងសហរដ្ឋអាមេរិកតាំងពីដំបូងមកម៉្លេះ។ ទាំងមូលដ្ឋានទ័ពក៏មិនត្រូវបានអនុញ្ញាត ហើយសូម្បីតែការប្រើប្រាស់លំហអាកាសរបស់អេស្ប៉ាញក៏មិនត្រូវបានអនុញ្ញាតសម្រាប់សកម្មភាពណាមួយដែលពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់នោះដែរ។» លោកស្រី Robles បានហៅសង្គ្រាមលើអ៊ីរ៉ង់ថាជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ និងអយុត្តិធម៌ខ្លាំងណាស់។ តាំងពីផ្ទុះសង្គ្រាមមជ្ឈិមបូព៌ាដំបូងមក អេស្ប៉ាញបានបង្ហាញដោយចំហថាខ្លួនប្រឆាំងនឹងលោកត្រាំ ដោយមិនព្រមអនុញ្ញាតឲ្យអាមេរិកប្រើមូលដ្ឋានទ័ពរបស់ខ្លួនឡើយ។…

អ៊ីស្រាអែលអនុម័តច្បាប់ប្រហារជីវិតចំពោះប៉ាឡេស្ទីន បង្កភាពតានតឹងក្នុងតំបន់

សភាអ៊ីស្រាអែលបានអនុម័តច្បាប់ដាក់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនដែលត្រូវបានកាត់ទោសពីបទភេរវកម្ម ដោយទទួលបានសំឡេងគាំទ្រ ៦២ ទល់នឹង ៤៨ សំឡេង។ យោងតាម BBC ច្បាប់ថ្មីនេះតម្រូវឲ្យជនជាប់ចោទត្រូវទទួលទោសដោយការព្យួរកក្នុងរយៈពេល ៣ ទៅ ៦ ខែ បន្ទាប់ពីការកាត់ទោសបានបញ្ចប់។ រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben Gvir ដែលជាអ្នកជំរុញច្បាប់នេះ បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង។…

អ៊ីស្រាអែលគំរាមបំផ្លាញរោងចក្រយោធាអ៊ីរ៉ង់ទាំងអស់ ក្នុងយុទ្ធនាការវាយលុកខែទី២

យោធាអ៊ីស្រាអែលបានប្រកាសពីចេតនារបស់ខ្លួនក្នុងការវាយប្រហារលើរោងចក្រឧស្សាហកម្មការពារជាតិអ៊ីរ៉ង់នៅគ្រប់ផ្នែកទាំងអស់ ដែលជាផ្នែកមួយនៃការវាយលុករវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងឈានចូលដល់ខែទីពីររបស់ពួកគេ។ យោងតាមបណ្តាញសារព័ត៌មាន Yeni Safak News ផ្សាយថ្ងៃទី២៩ខែមីនា អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Effie Defrin ចេញការគំរាមកំហែងក្នុងពេលកន្លងមកថ្មីៗនេះ ដោយអះអាងថា អ៊ីស្រាអែលបានវាយប្រហារបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពផលិតផ្នែកយោធារបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍។ លោក Defrin ថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ កងកម្លាំងអ៊ីស្រាអែលនឹងបញ្ចប់ការវាយប្រហារលើសមាសធាតុជាមូលដ្ឋាននិងផ្នែកសំខាន់ៗទាំងអស់នៃឧស្សាហកម្មការពារជាតិអ៊ីរ៉ង់ ដោយពួកគេនឹងបំផ្លាញសមត្ថភាពផលិតយោធាអ៊ីរ៉ង់មួយផ្នែកធំ»។…

មេទ័ពជើងទឹកអ៊ីរ៉ង់ ដែលបញ្ជាឲ្យបិទច្រកសមុទ្រ Hormuz ស្លាប់ក្រោយវាយប្រហារពីអ៊ីស្រាអែល

អ៊ីរ៉ង់បានបញ្ជាក់ពីការស្លាប់មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ លោក Alireza Tangsiri នៅថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។ លោកត្រូវគេស្គាល់ថាជាអ្នកចេញបញ្ជាឲ្យវាយប្រហារនិងរារាំងកប៉ាល់ផ្សេងៗមិនឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ លោក Tangsiri បានទទួលមរណភាពដោយសារតែរបួសធ្ងន់ពេក បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារ ខណៈមន្ត្រីផ្សេងទៀតក៏បាត់បង់ជីវិតផងដែរ។ លោក Tangsiri គឺជាអ្នកគ្រប់គ្រងផ្ទាល់លើសន្តិសុខនិងប្រតិបត្តិការយោធានៅក្នុងឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz។…

មេដឹកនាំយោធាមីយ៉ាន់ម៉ា លាលែងតំណែង ត្រៀមឡើងធ្វើប្រធានាធិបតី

មេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing បានលាលែងពីតំណែងជាផ្លូវការ និងត្រូវបានតែងតាំងជាបេក្ខភាពប្រធានាធិបតី នៅក្នុងកិច្ចប្រជុំសភានៅថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៥ ដែលត្រូវបានគេរិះគន់ថាជា “ការបោះឆ្នោតបង្គ្រប់កិច្ច”។ ការឡើងកាន់តំណែងនេះត្រូវបានគេមើលឃើញថាជា “រឿងដែលត្រៀមទុកជាមុន” ដោយសារបេក្ខជនពីររូបផ្សេងទៀតដែលឈរឈ្មោះជាមួយលោក សុទ្ធតែជាមនុស្សជំនិតរបស់លោក។ លោក Min Aung…

អ៊ីស្រាអែលបញ្ជាពង្រីកប្រតិបត្តិការយោធាចូលជ្រៅក្នុងលីបង់ ដើម្បីទប់ស្កាត់ការវាយប្រហារពីហេសបូឡា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឲ្យយោធាពង្រីកប្រតិបត្តិការយោធានៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីទប់ស្កាត់ការវាយប្រហារដោយមីស៊ីលពីក្រុមហេសបូឡា។ លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមានគោលបំណងពង្រីកតំបន់ទ្រនប់សន្តិសុខ ដោយមានគោលដៅលុបបំបាត់ហានិភ័យនៃការឈ្លានពាន និងរុញច្រានការវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះឲ្យឆ្ងាយពីព្រំដែនអ៊ីស្រាអែល។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា កងកម្លាំងអ៊ីស្រាអែលនឹងគ្រប់គ្រងស្ពានដែលនៅសល់ និងតំបន់សន្តិសុខដែលលាតសន្ធឹងដល់ទន្លេ…

ត្រាំប្រកាសជោគជ័យ! អ៊ីរ៉ង់យល់ព្រមលើលក្ខខណ្ឌសន្តិភាពភាគច្រើនរបស់សហរដ្ឋអាមេរិក

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីរ៉ង់បានយល់ព្រមលើលក្ខខណ្ឌសន្តិភាពភាគច្រើនក្នុងចំណោម១៥ចំណុចដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ជាតម្រូវការ។ ក្នុងសន្និសីទសារព័ត៌មានលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យទី២៩ មីនា ២០២៦ លោកត្រាំបានថ្លែងយ៉ាងច្បាស់ថា៖ «ពួកគេ (អ៊ីរ៉ង់) បានយល់ព្រមតាមការទាមទារភាគច្រើនរបស់យើងហើយ។ ហេតុអ្វីបានជាពួកគេមិនយល់ព្រមទៅ?…

ប្រេងឆៅហក់ឡើងខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត ដោយសារជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់រីករាលដាល

តម្លៃប្រេងអន្តរជាតិបន្តហក់ឡើងខ្លាំងនៅទីផ្សារអាស៊ី នៅព្រឹកថ្ងៃចន្ទទី៣០ មីនា ដោយកំពុងឆ្ពោះទៅរកការបំបែកកំណត់ត្រាកំណើនតម្លៃប្រចាំខែខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ ការកើនឡើងនេះកើតឡើងនៅពេលជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែរីករាលដាល។ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៣,០៩ ដុល្លារ ឬ ២,៧៤% ដល់ ១១៥,៦៦ ដុល្លារក្នុងមួយបារ៉ែល នៅពេលជិតម៉ោង ៨ ព្រឹកនៅទីក្រុងហុងកុង។…

វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅលីបង់៖ អ្នកស្លាប់លើស ១,២០០នាក់ ខណៈអ៊ីស្រាអែលបន្តវាយប្រហារតាមអាកាស

ស្ថានភាពនៅប្រទេសលីបង់កំពុងធ្លាក់ក្នុងភាពអាសន្នយ៉ាងខ្លាំង បន្ទាប់ពីចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់ ១,២៣៨នាក់ និងអ្នករបួសជាង ៣,៥០០នាក់ ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីដើមខែមីនាកន្លងទៅ។ យោងតាម The Star គ្រាន់តែក្នុងថ្ងៃអាទិត្យទី២៩មីនា មនុស្ស ៤៩នាក់បន្ថែមទៀតបានបាត់បង់ជីវិត និង ១១៦នាក់បានរងរបួស ដោយសារគ្រាប់បែកដែលទម្លាក់ពីយន្តហោះចម្បាំងអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេស។ បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលបានចេញបញ្ជាឲ្យប្រជាជននៅតំបន់ Dahieh ក្បែរទីក្រុងបេរូត រត់ភៀសខ្លួនជាបន្ទាន់…