ព័ត៌មានអន្ដរជាតិ

រុស្ស៊ីបញ្ជាក់ផ្តល់អាវុធឲ្យអ៊ីរ៉ង់ ពូទីនព្រមានពីគ្រោះមហន្តរាយសកល

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបញ្ជាក់ជាផ្លូវការថា ទីក្រុងមូស្គូកំពុងផ្គត់ផ្គង់គ្រឿងយុទ្ធសាស្ត្រយោធាទៅអ៊ីរ៉ង់ ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា។ ការបញ្ជាក់នេះធ្វើឡើងក្នុងពេលស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងតានតឹងខ្លាំង។ លោក Lavrov បានបដិសេធការចោទប្រកាន់ថា រុស្ស៊ីលួចផ្តល់ព័ត៌មានសម្ងាត់ពីទីតាំងទ័ពអាមេរិកទៅអ៊ីរ៉ង់។ លោកអះអាងថា អ៊ីរ៉ង់មានសមត្ថភាពដឹងពីទីតាំងទាំងនោះច្បាស់លាស់ ហើយរុស្ស៊ីក៏បានការពារកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។ ស្ថានភាពកាន់តែគួរឲ្យព្រួយបារម្ភ នៅពេលលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ជម្លោះរវាងអាមេរិក…

ហ៊ូធីបាញ់មីស៊ីលពីយេម៉ែនវាយអ៊ីស្រាអែល សង្គ្រាមពង្រីកដល់សមុទ្រក្រហម

ក្រុមឧទ្ទាមហ៊ូធីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានប្រកាសថាបានបាញ់មីស៊ីលវាយប្រហារលើគោលដៅយោធារបស់អ៊ីស្រាអែល នៅថ្ងៃសៅរ៍ទី២៨ ខែមីនា ឆ្នាំ២០២៦។ នេះជាការវាយប្រហារដំបូងរបស់ក្រុមហ៊ូធីចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ាផ្ទុះឡើងកាលពីខែកុម្ភៈ។ លោក Yahya Saree អ្នកនាំពាក្យក្រុមហ៊ូធី បានថ្លែងតាមទូរទស្សន៍ថា៖ «ប្រតិបត្តិការរបស់យើងនឹងបន្តរហូតដល់សម្រេចបាននូវគោលដៅ ហើយអំពើឈ្លានពានត្រូវបានបញ្ឈប់នៅលើសមរភូមិតស៊ូទាំងអស់»។ ការវាយប្រហារនេះធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយនឹងប្រតិបត្តិការរបស់កងកម្លាំងអ៊ីរ៉ង់និងក្រុមហេសបូឡានៅលីបង់។ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា នេះពិតជាមីស៊ីលដំបូងដែលបាញ់ចេញពីយេម៉ែនក្នុងសង្គ្រាមបច្ចុប្បន្ន ប៉ុន្តែប្រព័ន្ធការពារអាកាសបានស្ទាក់ចាប់ការគំរាមកំហែងនេះ។ ការចូលរួមដោយផ្ទាល់របស់ហ៊ូធីនឹងធ្វើឲ្យស្ថានការណ៍នៅសមុទ្រក្រហមកាន់តែតានតឹង ដែលអាចប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញតាមកប៉ាល់អន្តរជាតិបន្ថែមទៀត។ អត្ថបទ៖…

អ៊ុយក្រែន-ហុងគ្រី ជាប់គាំងថាមពលធ្ងន់ធ្ងរ ប្រេង-ឧស្ម័នឈប់ហូរ ទំនាក់ទំនងរលាយ

អ៊ុយក្រែន និងហុងគ្រី កំពុងជាប់គាំងផ្នែកថាមពល និងការទូតយ៉ាងធ្ងន់ធ្ងរ នៅចុងខែមីនា ឆ្នាំ២០២៦នេះ។ ជម្លោះនេះបាននាំឱ្យមានការបិទខ្ទប់បំពង់បង្ហូរប្រេងមិត្តភាព (Druzhba) ព្រមទាំងវិធានការសងសឹកសេដ្ឋកិច្ច និងការប៉ះទង្គិចគ្នាផ្នែកនយោបាយ។ ចំណុចស្នូលនៃជម្លោះគឺវិលជុំវិញលំហូរថាមពលដែលឆ្លងកាត់ព្រំដែនអ៊ុយក្រែន។ ការបិទផ្លូវប្រេងជាលំហូរប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី តាមរយៈបំពង់បង្ហូរប្រេង Druzhba ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដែលនាំឱ្យប្រទេសទាំងពីរចួបវិបត្តិធំៗ។ នាយករដ្ឋមន្ត្រីហុងគ្រី…

អង្គការសហប្រជាជាតិរាយការណ៍៖ ជនភៀសខ្លួនក្នុងប្រទេសអ៊ីរ៉ង់កើនឡើងជិត ៣.២ លាននាក់

សង្គ្រាមដែលផ្ទុះឡើងនៅអ៊ីរ៉ង់បានបង្កឱ្យមានជនភៀសខ្លួនជាច្រើនលាននាក់ និងការបំផ្លាញទ្រព្យសម្បត្តិស៊ីវិលយ៉ាងធ្ងន់ធ្ងរ។ យោងតាមអង្គការសហប្រជាជាតិ ជម្លោះនេះបានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានប៉ាន់ប្រមាណថា មនុស្សប្រមាណ ៣.២ លាននាក់ ឬច្រើនជាង ៣% នៃចំនួនប្រជាជនអ៊ីរ៉ង់ ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល។ សង្គ្រាមនេះបានសម្លាប់មនុស្សជាង ១,៥០០ នាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ការបំផ្លាញនេះរួមមានមន្ទីរពេទ្យជាច្រើន កន្លែងផលិតនុយក្លេអ៊ែរ…

ក្រុមហ៊ូធីព្រមានចូលសង្គ្រាម បើមានភាគីផ្សេងជួយអាមេរិក-អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់

ក្រុមហ៊ូធី (Houthi) ដែលជាសម្ព័ន្ធមិត្តយោធារបស់អ៊ីរ៉ង់ និងមានមូលដ្ឋាននៅយេម៉ែន បានប្រកាសពីស្ថានភាពត្រៀមខ្លួនរួចស្រេច ដើម្បីធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ប្រសិនបើមានភាគីផ្សេងទៀតចូលរួមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ យោងតាមភ្នាក់ងារព័ត៌មាន Reuters អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី លោក Yahya Saree បានថ្លែងតាមទូរទស្សន៍ថា៖ «យើងសូមបញ្ជាក់ថា ម្រាមដៃរបស់យើងដាក់នៅលើគន្លឹះរួចរាល់ សម្រាប់អន្តរាគមន៍យោធាដោយផ្ទាល់»។ ការព្រមាននេះបានធ្វើឡើងក្នុងបរិបទនៃការប្រើប្រាស់សមុទ្រក្រហមសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ លោក…

រុស្ស៊ី-អ៊ីរ៉ង់ចរចាតាមទូរស័ព្ទ ខណៈមានក្តីរំពឹងថា អ៊ីរ៉ង់នឹងចរចាជាមួយអាមេរិក

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ីរ៉ង់ លោក Abbas Araqchi បានពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃសុក្រអំពីលទ្ធភាពនៃការដោះស្រាយការទូតក្នុងសង្គ្រាមអ៊ីរ៉ង់។ ការពិភាក្សានេះកើតឡើងក្នុងពេលដែលមានក្តីរំពឹងជាច្រើនថា មន្ត្រីអ៊ីរ៉ង់និងអាមេរិកទំនងចូលតុចរចាក្នុងពេលឆាប់ៗនេះ។ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ថា៖ «រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលម្អិតអំពីវិបត្តិយោធា-នយោបាយដ៏លំបាកស្មុគស្មាញបំផុតនៅមជ្ឈិមបូព៌ា» ដែលភាគីរុស្ស៊ីបានហៅសង្គ្រាមផ្ទុះឡើងនោះជាលទ្ធផលនៃការឈ្លានពានរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍បន្តថា៖ «មានការផ្លាស់ប្តូរទស្សនៈលើទស្សនវិស័យនៃការផ្លាស់ប្តូរជម្លោះទៅជាបណ្តាញសម្រាប់ការដោះស្រាយនយោបាយ-ការទូតដោយផ្អែកលើច្បាប់អន្តរជាតិ និងគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់នៅក្នុងតំបន់»។ លោក Lavrov ក៏បានគូសបញ្ជាក់ពីព័ត៌មានលម្អិតនៃការដឹកជញ្ជូនជំនួយមនុស្សធម៌ថ្មីៗបំផុតរបស់រុស្ស៊ីទៅកាន់អ៊ីរ៉ង់ផងដែរ។…

អាមេរិករៀបចំបញ្ជូនទាហានជើងគោក ១០,០០០ នាក់ទៀតទៅមជ្ឈិមបូព៌ា ក្នុងយុទ្ធសាស្ត្របង្ហាញសាច់ដុំយោធា

ទោះបីជាលោកប្រធានាធិបតី ត្រាំ បានអះអាងពីភាពវិជ្ជមាននៃការចរចាជាមួយអ៊ីរ៉ង់ក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែបន្តពង្រឹងកម្លាំងយោធារបស់ខ្លួន។ កាលពីថ្ងៃសុក្រទី២៧ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មាន The Wall Street Journal បានរកឃើញថា មន្ទីរបញ្ចកោណកំពុងរៀបចំបញ្ជូនទាហានជើងគោកបន្ថែមចំនួន ១០,០០០ នាក់ទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា។ ទោះជាមិនទាន់មានការបញ្ជាក់លម្អិតពីផែនការនេះក៏ដោយ ក៏ WSJ បានរាយការណ៍ថា…

រញ្ជួយដីថៃឆ្នាំមុន ស្លាប់ជាង១០០នាក់ អគារ៣៣ជាន់បាក់រលំ

ភាពភ័យខ្លាចនៅតែតាមលងបន្លាចប្រជាជនថៃ ទោះបីជាកន្លងផុតទៅមួយឆ្នាំហើយក៏ដោយ។ នោះគឺសោកនាដកម្មរញ្ជួយដីដ៏សាហាវនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបានឆក់យកជីវិតមនុស្សចំនួន១០៣នាក់។ រញ្ជួយដីនោះមានកម្រិតចន្លោះពី ៧.៧ ទៅ ៨.២ រិចទ័រ ជាមួយកណ្ដាលក្បែរទីក្រុង Mandalay និង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីខេត្ត Mae…

អាមេរិកបញ្ជូននាវាដឹកយន្តហោះទី៣ បន្ថែមកម្លាំងទៀតនៅមជ្ឈិមបូព៌ា

សហរដ្ឋអាមេរិកបានបន្ថែមកម្លាំងយោធាយ៉ាងធំនៅតំបន់មជ្ឈិមបូព៌ា ដោយបញ្ជូននាវាដឹកយន្តហោះទី៣ ដើម្បីប្រយុទ្ធជាមួយអ៊ីរ៉ង់ នៅពេលដែលអណ្តាតភ្លើងសង្គ្រាមនៅតែឆាបឆេះយ៉ាងសន្ធោសន្ធៅ។ តាមការផ្សាយរបស់ The Sun នៅថ្ងៃសៅរ៍ទី២៨ មីនា ២០២៦ នាវា USS George HW Bush ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) ក្នុងតំបន់មជ្ឈិមបូព៌ា។ នាវានេះនឹងចូលរួមប្រតិបត្តិការជាមួយនាវា USS…

ចិនព្រមានអាមេរិកយ៉ាងខ្លាំង កុំនាំសង្គ្រាមមកអាស៊ីប៉ាស៊ីហ្វិក

ថ្ងៃទី២៧មីនា – ប្រទេសចិនបានចេញសំឡេងព្រមានសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្លា ដោយប្រឆាំងនឹងការនាំយក «ជម្លោះ និងភាពវឹកវរនៃសង្គ្រាម» មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ការព្រមាននេះមកបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានបង្ហាញពីគម្រោងសាងសង់មូលដ្ឋានអាវុធនៅលើទឹកដីហ្វីលីពីន។ យោងតាមការផ្សាយព័ត៌មានពី Straitstimes ក្រុមការពារជាតិអន្តររដ្ឋាភិបាលដែលដឹកនាំដោយសហរដ្ឋអាមេរិក បានយល់ព្រមកាលពីសប្តាហ៍មុន ដើម្បីវាយតម្លៃមូលនិធិសម្រាប់ការប្រមូលផ្គុំ និងខ្សែសង្វាក់ផលិតកម្មគ្រាប់រំសេវថ្មីនៅហ្វីលីពីន។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសមាជិកចំនួន១៦ប្រទេសនៃភាពជាដៃគូសម្រាប់ភាពធន់នៃឧស្សាហកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក (PIPIR) ដែលរួមមានចក្រភពអង់គ្លេស, អូស្ត្រាលី, ជប៉ុន,…