អ៊ីរ៉ង់បើកផ្លូវពិសេសឲ្យនាវាម៉ាឡេស៊ីឆ្លងច្រកសមុទ្រ Hormuz បើទោះបីជាច្រកសមុទ្រនេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុង
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា អ៊ីរ៉ង់បានផ្តល់ការអនុញ្ញាតពិសេសឲ្យនាវាដឹកជញ្ជូនរបស់ម៉ាឡេស៊ីអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន បើទោះបីជាច្រកសមុទ្រដ៏សំខាន់នេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុងក៏ដោយ។ ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោកអាន់វ៉ាបានថ្លែងអំណរគុណដល់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ចំពោះកាយវិការនេះ។ លោកបានបញ្ជាក់ថា ម៉ាឡេស៊ីកំពុងខិតខំរំដោះនាវាដឹកប្រេង និងបុគ្គលិករបស់ខ្លួនឲ្យបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។ ម៉ាឡេស៊ីជាប្រទេសនាំចេញថាមពល ប៉ុន្តែពួកគេនៅតែត្រូវពឹងផ្អែកលើប្រេងឆៅពីតំបន់មជ្ឈិមបូព៌ារហូតដល់ ៧០%។…
