ព័ត៌មានអន្តរជាតិ

កាតារបណ្ដេញមន្ត្រីអុីរ៉ង់ចេញពីប្រទេស បន្ទាប់ពីការវាយប្រហារម្ដងហើយម្ដងទៀត

អន្តរជាតិ​៖​ រដ្ឋកាតារបានប្រកាសថា អនុព័ន្ធសន្តិសុខនិងអនុព័ន្ធយោធានៅក្នុងស្ថានទូតរបស់អ៊ុីរ៉ង់ គឺជា «បុគ្គលដែលមិនត្រូវបានស្វាគមន៍» ដោយតម្រូវឱ្យពួកគេចាកចេញពីប្រទេសកាតារ ក្នុងរយៈពេលយ៉ាងយូរ២៤ម៉ោង។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកាតារ កាលពីថ្ងៃពុធ (១៨ មីនា) នៅក្នុងកំណើនភាពតានតឹងផ្នែកការទូតយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីអ្វីដែលកាតារពិពណ៌នាថា ជាការកំណត់គោលដៅនិងការឈ្លានពានដដែលៗម្ដងហើយម្ដងទៀត ដែលបានរំលោភលើអធិបតេយ្យភាពនិងសន្តិសុខរបស់ខ្លួន ដែលនេះសបញ្ជាក់ឱ្យឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃទំនាក់ទំនង ស្របពេលមានអស្ថិរភាពក្នុងតំបន់ដែលកំពុងបន្ត។ ក្រសួងការបរទេសកាតារប្រគល់កំណត់ទូតផ្លូវការមួយទៅកាន់ស្ថានទូតនៃសាធារណរដ្ឋអ៊ិស្លាមអុ៏រ៉ង់ប្រចាំកាតារ ដោយបញ្ជាក់ថា កាតារចាត់ទុកទាំងអនុព័ន្ធយោធានិងអនុព័ន្ធសន្តិសុខនៅស្ថានទូតមួយនេះ…

អ៊ីរ៉ង់វាយប្រហាររោងចក្រប្រេងនៅប្រទេសជិតខាង ជាការសងសឹកបន្ទាប់ពីវាលឧស្ម័ន Pars របស់ខ្លួនត្រូវគេវាយប្រហារ

ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែរ្សបានកើនឡើងដល់កម្រិតថ្មី បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារតបតវិញទៅលើរោងចក្រប្រេង និងឧស្ម័ននៅប្រទេសជិតខាង ក្រោយពីវាលឧស្ម័ន Pars ដ៏ធំរបស់ខ្លួនត្រូវបានគេវាយប្រហារនៅថ្ងៃទី១៨ ខែមីនា។ វាលឧស្ម័ន Pars ដែលជាវាលឧស្ម័នធម្មជាតិធំបំផុតរបស់ពិភពលោក និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ត្រូវបានគេវាយប្រហារកាលពីថ្ងៃទី១៨ ខែមីនា ដែលបានធ្វើឱ្យតម្លៃប្រេងកើនឡើងយ៉ាងខ្លាំងនៅទីផ្សារពិភពលោក។ ការវាយប្រហារនេះត្រូវបានគេចាត់ទុកថាជាការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានប្រកាសថានឹងវាយប្រហារគោលដៅប្រេង និងឧស្ម័ននៅទូទាំងតំបន់ឈូងសមុទ្រ ហើយបានចាប់ផ្តើមដោយការវាយប្រហារកាតារ…

បារាំងបដិសេធចូលរួមប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ដោយលោក ម៉ាក្រុង ថា «មិនមែនភាគីជម្លោះ»

ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បានបដិសេធយ៉ាងច្បាស់ថា ប្រទេសរបស់លោកនឹងមិនចូលរួមក្នុងប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ឡើងវិញនោះទេ។ ការប្រកាសនេះបានមកបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃចន្ទថា លោកបានផ្ដល់ពិន្ទុ ៨លើ១០ សម្រាប់ជំហររបស់មេដឹកនាំបារាំងចំពោះការបើកច្រកសមុទ្រ Hormuz ដោយសន្មតថា លោក…

នាយករដ្ឋមន្ត្រីប៉េរូលាលែងតំណែងត្រឹមតែ២១ថ្ងៃប៉ុណ្ណោះ ក្រោយគណបក្សសភាមិនទុកចិត្ត

ភាពច្របូកច្របល់នយោបាយប៉េរូបន្តរីករាលដាល នៅថ្ងៃទី១៧មីនា នាយករដ្ឋមន្ត្រីលោកស្រី Denisse Miralles បានលាលែងពីតំណែងត្រឹមតែ២១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីចូលកាន់តំណែង។ ការលាលែងនេះកើតឡើងតាមការស្នើសុំរបស់រដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតី José María Balcázar នៅពេលមានការព្រួយបារម្ភក្នុងចំណោមគណបក្សជាច្រើននៅក្នុងសភាអំពីការមិនផ្តល់ការបោះឆ្នោតទុកចិត្តដល់គណៈរដ្ឋមន្ត្រី។ យោងតាម Reuters ការលាលែងពីតំណែងត្រូវបានធ្វើឡើងមួយថ្ងៃមុនពេលគណៈរដ្ឋមន្ត្រីត្រូវបានគ្រោងនឹងបង្ហាញខ្លួននៅសភាសម្រាប់ការបោះឆ្នោតទុកចិត្ត និងតិចជាងមួយខែមុនការបោះឆ្នោតទូទៅ។ ពីមុន នៅថ្ងៃទី២៤កុម្ភៈ ប្រធានាធិបតីបណ្តោះអាសន្នប៉េរូលោក Jose Maria…

គ្រាប់បែកបំផ្ទុះតាមព្រំដែនកូឡុំប៊ី-អេក្វាឌ័រ សម្លាប់មនុស្សជាង ២៧ នាក់ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ ការបំផ្ទុះគ្រាប់បែកដ៏ធ្ងន់ធ្ងរបានកើតឡើងតាមបណ្តោយព្រំដែនរវាងកូឡុំប៊ី និងអេក្វាឌ័រ ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ២៧ នាក់ និងបង្កឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានប្រកាសនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី១៧ ខែមីនា ថា៖ “យើងបានរកឃើញសាកសពមនុស្សចំនួន ២៧ នាក់នៅក្នុងទឹកដីកូឡុំប៊ីបន្ទាប់ពីការផ្ទុះគ្រាប់បែកនៅតំបន់ព្រំដែន។ ខ្ញុំបញ្ជាក់ថា…

ជម្លោះ Trump-Starmer លើបញ្ហាអ៊ីរ៉ង់ គំរាមដំណើរទស្សនកិច្ចព្រះមហាក្សត្រ Charles ទៅសហរដ្ឋអាមេរិក

អន្តរជាតិ – ទំនាក់ទំនងអង់គ្លេស-អាមេរិកកំពុងជួបឧបសគ្គធ្ងន់ធ្ងរបំផុតក្រោយពីប្រធានាធិបតី Donald Trump បានរិះគន់យ៉ាងខ្លាំងចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer លើបញ្ហាអ៊ីរ៉ង់។ ការប៉ះទង្គិចគ្នានេះបានធ្វើឱ្យដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលរំពឹងទុករបស់ព្រះមហាក្សត្រ Charles ទី៣ ទៅសហរដ្ឋអាមេរិកនៅខែមេសាខាងមុខស្ថិតក្នុងហានិភ័យ។ ព្រះមហាក្សត្រត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីអបអរសាទរខួបលើកទី២៥០ នៃឯករាជ្យភាពអាមេរិក។ លោក Trump បានចំអកថា “នេះមិនមែនជា…

🔥អគ្គិភ័យឆាបឆេះនៅរោងចក្រចម្រាញ់ប្រេងម៉ិចស៊ិក សម្លាប់មនុស្ស៥នាក់រួមមានបុគ្គលិកស្ត្រី

អគ្គិភ័យដ៏ធ្ងន់ធ្ងរបានកើតឡើងនៅរោងចក្រចម្រាញ់ប្រេង Olmeca ក្នុងតំបន់ Dos Bocas (ទីក្រុង Paraíso រដ្ឋ Tabasco) ប្រទេសម៉ិចស៊ិក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ រួមទាំងបុគ្គលិកស្ត្រីម្នាក់របស់ក្រុមហ៊ុនផងដែរ។ នៅថ្ងៃទី ១៧ ខែមីនា ក្រុមហ៊ុនប្រេងជាតិម៉ិចស៊ិក (Pemex) បានប្រកាសថា…

ត្រាំភ្ញាក់ផ្អើលចំពោះការសងសឹកអ៉ីរ៉ង់ កំពុងជំរុញសម្ព័ន្ធមិត្តចាត់ថ្នាក់ IRGC ជាភេរវករ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសងសឹករបស់អ៉ីរ៉ង់ ដែលកំណត់គោលដៅលើប្រទេសជិតខាង។ លោកប្រធានាធិបតី Donald Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាននាថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៦ ថា៖ “គ្មាននរណាម្នាក់ សូម្បីតែអ្នកជំនាញដ៏អស្ចារ្យបំផុតក៏ដោយ អាចទស្សន៍ទាយបានថាពួកគេនឹងវាយប្រហារនោះទេ។ ប្រទេសទាំងនោះមិនមែនជាសម្ព័ន្ធមិត្តជិតស្និទ្ធនោះទេ ប៉ុន្តែពួកគេក៏មិនមែនជាសត្រូវដែរ។…

ប្រធានាធិបតី Trump ស្នើពន្យារពេលទស្សនកិច្ចទៅចិន ដោយសារសង្គ្រាមអ៊ីរ៉ង់

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយនៅថ្ងៃទី 16 ខែមីនា នៅទីក្រុងវ៉ាស៊ីនតោនថា លោកបានស្នើសុំឱ្យប្រទេសចិនពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះ ដែលដើមឡើយគ្រោងនឹងចាប់ផ្តើមនៅចុងខែមីនា។ ប្រធានាធិបតី Trump បាននិយាយថា លោកចង់ជួបជាមួយប្រធានាធិបតី Xi Jinping ប៉ុន្តែត្រូវពន្យារពេលដំណើរទស្សនកិច្ចនេះដោយសារតែសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយសង្ឃឹមថានឹងរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិន។ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងចិនដំបូងឡើយបានគ្រោងទុកឱ្យលោក Trump…

អាហ្វហ្គានីស្ថានចោទប៉ាគីស្ថានវាយប្រហារមន្ទីរពេទ្យ សម្លាប់មនុស្សជិត ៤០០ នាក់

រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានចោទប្រកាន់ប៉ាគីស្ថានថាបានធ្វើការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យមួយក្នុងទីក្រុងកាប៊ុល ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤០០ នាក់ស្លាប់ និង ២៥០ នាក់របួស។ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានថ្លែងនៅថ្ងៃទី១៧ ខែមីនា ថាប៉ាគីស្ថានបានកំណត់គោលដៅលើមណ្ឌលសុខភាពដែលគាំទ្រការស្តារនីតិសម្បទាគ្រឿងញៀននៅទីក្រុងកាប៊ុល។ ការវាយប្រហារនេះត្រូវបានពិពណ៌នាថាជាការកើនឡើងដ៏ធ្ងន់ធ្ងរបំផុតនៃជម្លោះរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ប៉ាគីស្ថានបានបដិសេធភ្លាមៗនូវការចោទប្រកាន់នេះ ដោយហៅសេចក្តីថ្លែងការណ៍របស់អាហ្វហ្គានីស្ថានថា “មិនពិត” និង “បំភាន់”។ រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah…