ចិនប្រកាសដាក់ពន្ធគយសូន្យភាគរយលើបណ្តាប្រទេសអាហ្វ្រិកចំនួន២០ ចាប់ពីថ្ងៃទី១ ឧសភា ២០២៦ តទៅ
អន្តរជាតិ៖ គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញសេចក្តីប្រកាសជាផ្លូវការនៅថ្ងៃទី២៨ ខែមេសា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៨ រដ្ឋាភិបាលចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយ តាមទម្រង់អត្រាពន្ធអនុគ្រោះពិសេស ចំពោះប្រទេសអាហ្វ្រិកចំនួន២០ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន និងមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ។ ចំពោះផលិតផលដែលស្ថិតនៅក្រោមកូតាពន្ធគយ វិធានការនេះគ្រាន់តែកាត់បន្ថយអត្រាពន្ធគយក្នុងកូតាមកត្រឹមសូន្យភាគរយប៉ុណ្ណោះ ខណៈដែលអត្រាពន្ធគយក្រៅកូតាមិនមានការផ្លាស់ប្តូរឡើយ។ តាមការអធិប្បាយបន្ថែម ចាប់ពីថ្ងៃទី១…
