អន្តរជាតិ៖ រដ្ឋ Nayarit របស់ម៉ិកស៊ិកកំពុងឆេះសន្ធោសន្ធៅបន្ទាប់ពីក្រុមឧក្រិដ្ឋជនឆ្លើយតបនឹងការចាប់ខ្លួនមេខ្លោងដ៏ធំម្នាក់។ អាជ្ញាធរបានចេញបទបញ្ជាឱ្យប្រជាពលរដ្ឋជ្រកកោននៅនឹងកន្លែងភ្លាមៗ ដោយបញ្ជាឱ្យចាក់សោទ្វារ និងស្នាក់នៅក្នុងផ្ទះដើម្បីសុវត្ថិភាព។

ភាពវឹកវរបានផ្ទុះឡើងបន្ទាប់ពីការចាប់ខ្លួនលោក Audias Flores Silva ដែលមានឈ្មោះហៅក្រៅថា “El Jardinero” ដែលជាឥស្សរជនកំពូលរបស់ក្រុមជួញដូរគ្រឿងញៀន CJNG។ លោកត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់មេដឹកនាំដែលត្រូវបានសម្លាប់គឺ El Mencho។ សហរដ្ឋអាមេរិកបានដាក់ប្រាក់រង្វាន់ ៥ លានដុល្លារលើក្បាលគាត់ពីបទជន់លិចទីផ្សារអាមេរិកដោយសារធាតុ fentanyl ដ៍សាហាវ។

វីដេអូជាច្រើនបានលេចធ្លាយបង្ហាញពីអាជីវកម្ម និងយានយន្តត្រូវបានដុតបំផ្លាញ ព្រមទាំងផ្លូវហាយវេសំខាន់ៗត្រូវបានរារាំងដោយក្រុមជួញដូរគ្រឿងញៀន។ រដ្ឋាភិបាលរដ្ឋ Nayarit បានព្រមានយ៉ាងច្បាស់ថា សូមកុំចេញពីផ្ទះលើកលែងតែចាំបាច់បំផុត និងត្រូវពឹងផ្អែកតែលើប្រភពផ្លូវការប៉ុណ្ណោះ។
វិបត្តិនេះបង្ហាញពីភាពទន់ខ្សោយរបស់រដ្ឋាភិបាលម៉ិកស៊ិក ដែលមិនអាចទប់ស្កាត់អំពើហិង្សារបស់ក្រុមឧក្រិដ្ឋជនដ៏សាហាវទាំងនេះបាន។ CJNG និងក្រុមគូប្រជែងនៅតែបន្តបង្ហាញកម្លាំងដោយឥតខ្លាចញញើត ប្រែក្លាយផ្លូវថ្នល់ទៅជាសមរភូមិ និងធ្វើឱ្យអ្នកទេសចរនៅតំបន់ដូចជា Puerto Vallarta ប្រឈមមុខនឹងគ្រោះថ្នាក់។
