អន្តរជាតិ៖ សភាប៊ីស្សពកាតូលិកអាហ្សង់ទីនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ អំពាវនាវឱ្យមានការសន្ទនាដោះស្រាយបញ្ហារដ្ឋាភិបាលសម្រេចរារាំងអ្នកសារព័ត៌មានមិនឱ្យចូលវិមាន Casa Rosada។

អាចារ្យ Jorge Lozano បានជួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាពីសិទ្ធិការងារ និងសេរីភាពបញ្ចេញមតិ បន្ទាប់ពីរដ្ឋាភិបាលលោក Javier Milei បានហាមឃាត់អ្នកសារព័ត៌មានចូលវិមាន ដោយលើកឡើងពីករណី «ចារកម្មខុសច្បាប់»។

សន្និសីទប៊ីស្សពបានថ្លែងថា៖ «យើងសង្ឃឹមថានឹងមានដំណោះស្រាយរហ័សតាមរយៈការសន្ទនា និងការយោគយល់គ្នាទៅវិញទៅមក»។ អ្នកសារព័ត៌មានបានសង្កត់ធ្ងន់លើសិទ្ធិរដ្ឋធម្មនុញ្ញក្នុងការធ្វើការ និងសេរីភាពទទួលព័ត៌មានសម្រាប់សង្គម។

ភាគីទាំងពីរក៏ឯកភាពលើការលុបបំបាត់ពាក្យសម្តីស្អប់ខ្ពើម ដោយលើកឡើងពីការអំពាវនាវរបស់សម្តេចប៉ាប Leo ឱ្យ«ដកហូតពាក្យសម្ដី និងដាក់ការបញ្ចេញមតិដែលបង្កគ្រោះថ្នាក់មួយឡែក»។
រដ្ឋបាលលោក Milei បានរារាំងអ្នកសារព័ត៌មានមិនឱ្យចូល Casa Rosada កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបណ្តាញ TN ចាក់ផ្សាយវីដេអូថតដោយវ៉ែនតាឆ្លាតវៃ។ បន្ទប់សារព័ត៌មានក្នុងវិមានដំណើរការតាំងពីឆ្នាំ ១៩៤០៕
ប្រភព៖ (Reuters)
