ចិនឡើងធ្វើប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែឧសភា ដាក់ចេញអាទិភាពសំខាន់ៗចំនួន៣
អន្តរជាតិ៖ ប្រទេសចិនបានចូលកាន់តំណែងជាប្រធានផ្លាស់វេនប្រចាំខែឧសភានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ។ លោក Fu Cong តំណាងអចិន្ត្រៃយ៍ចិនប្រចាំអង្គការសហប្រជាជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ឧសភាថា ក្នុងអំឡុងពេលនេះ ក្រុមប្រឹក្សាសន្តិសុខនឹងផ្តោតលើអាទិភាពចំនួនបីធំៗ រួមមាន៖ ការស្តារកិត្យានុភាពនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងតួនាទីរបស់អង្គការសហប្រជាជាតិឡើងវិញ ការជំរុញដំណោះស្រាយបញ្ហាមជ្ឈិមបូព៌ាតាមផ្លូវនយោបាយ ការគាំទ្រប្រទេសអាហ្វ្រិកឱ្យអភិវឌ្ឍប្រកបដោយស្ថិរភាព លោក…
