អាមេរិកប្រញាប់លក់អាវុធ ៨,៦ពាន់លានដុល្លារទៅសម្ព័ន្ធមិត្តមជ្ឈិមបូព៌ា រំលងសភា

អាមេរិកប្រញាប់លក់អាវុធ ៨,៦ពាន់លានដុល្លារទៅសម្ព័ន្ធមិត្តមជ្ឈិមបូព៌ា រំលងសភា

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើការសម្រេចចិត្តយ៉ាងរហ័សដោយរំលងការត្រួតពិនិត្យពីសភា ដើម្បីអនុម័តការលក់គ្រឿងសព្វាវុធគិតជាទឹកប្រាក់សរុប ៨,៦ពាន់លានដុល្លារ ទៅឱ្យសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា។ ការលក់នេះធ្វើឡើងក្រោមការសម្រេចរបស់លោករដ្ឋមន្ត្រីការបរទេស Marco Rubio ដែលបានចាត់ទុកថាមានភាពបន្ទាន់ និងមិនអាចរង់ចាំការអនុម័តពីសភាបានឡើយ។

អាវុធ

កញ្ចប់អាវុធដ៏ធំនេះត្រូវបានអនុម័តទៅកាន់ប្រទេសសំខាន់ៗក្នុងតំបន់ រួមមានអ៉ីស្រាអែល កាតា កូវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។ ក្នុងចំណោមការលក់នោះ លេចធ្លោជាងគេគឺការលក់សេវាបំពេញស្តុកគ្រាប់មីស៊ីល និងសេវាថែទាំប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot របស់កាតា គិតជាទឹកប្រាក់ ៤,០១ពាន់លានដុល្លារ ព្រមទាំងប្រព័ន្ធអាវុធ Advanced Precision Kill Weapon Systems (APKWS) ថែមទៀតផង។

រីឯកូវ៉ែតវិញ ទទួលបានការអនុម័តទិញប្រព័ន្ធទីបញ្ជាការប្រយុទ្ធរួមគិតជាទឹកប្រាក់ ២,៥ពាន់លានដុល្លារ។ ចំណែកអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួមវិញ ទទួលបានប្រព័ន្ធ APKWS គិតជាទឹកប្រាក់ ៩៩២,៤លានដុល្លារ និង ១៤៦,៦លានដុល្លាររៀងគ្នា។ ការលក់នេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រពង្រឹងសម្ព័ន្ធមិត្តរបស់អាមេរិកនៅមជ្ឈិមបូព៌ា ប្រកបដោយល្បឿនលឿនបំផុត។

administrator

Related Articles