វៀតណាម៖ មន្ត្រី២រូបជាប់គុកជាង ៣ឆ្នាំ រឿងល្បែងស៊ីសងជាង ១០០លានដុល្លារ!
វៀតណាម៖ តុលាការវៀតណាមបានសម្រេចផ្តន្ទាទោសមន្ត្រីមូលដ្ឋានចំនួន ២រូប ឱ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់ ដែលមានទឹកប្រាក់ទំហំសរុបរហូតដល់ ១០៦លានដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ នៅក្នុងសំណុំរឿងភ្នាល់ល្បែងស៊ីសងដ៏ធំមួយនេះ ក៏មានជាប់ពាក់ព័ន្ធជាមួយក្រុមអ្នកជំនួញ អតីតមន្ត្រីវៀតណាម និងក្រុមអ្នកលេងល្បែងកម្សាន្តជាច្រើននាក់ផ្សេងទៀតផងដែរ ដែលមានចំនួនសរុប ១៤០នាក់។…
