ព័ត៌មានអន្តរជាតិ

ទោះប្រឈមសង្គ្រាម និងទណ្ឌកម្មលោកខាងលិច មហាសេដ្ឋីរុស្ស៉ីកើនទ្រព្យ១១% ក្នុង១ឆ្នាំ

អន្តរជាតិ៖ ទស្សនាវដ្តី Forbes បានចេញផ្សាយរបាយការណ៍ថ្មីមួយបង្ហាញថា ក្រុមមហាសេដ្ឋីរុស្ស៉ីបានបន្តប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ទោះបីជាប្រទេសរបស់ពួកគេកំពុងប្រឈមមុខនឹងសង្គ្រាមនៅអ៊ុយក្រែន និងរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីលោកខាងលិចក៏ដោយ។ យោងតាមសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ទស្សនាវដ្តី Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីរុស្ស៉ីបានកើនឡើង ១១% ក្នុងរយៈពេលមួយឆ្នាំ ដោយឡើងដល់កម្រិតកំណត់ត្រាថ្មីមួយគឺ…

ស្រវឹងជោក! បុរសម្នាក់បើក Toyota Vitz បុកក្បាលស្ពានអាកាស ៧ មករា ខូចខាតយ៉ាងដំណំ រួចគេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើកបររថយន្ត Toyota Vitz បុកក្បាលស្ពានអាកាស ៧ មករា បណ្តាលឲ្យខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចគល់ស្ពានអាកាស ៧ មករា ខាងលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា…

អ៊ីតាលីជំរុញសហភាពអឺរ៉ុបបន្តទិញថាមពលពីរុស្ស៊ី ដើម្បីជៀសវាងវិបត្តិថាមពល

អន្តរជាតិ៖ ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Salvini បានអំពាវនាវឱ្យសហភាពអឺរ៉ុបបន្តនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដើម្បីការពារការបិទផ្លូវថាមពល និងធានាសន្តិសុខថាមពលសម្រាប់តំបន់។ ក្នុងសន្និសីទកាសែតនៅទីក្រុង Milan កាលពីថ្ងៃទី១៨ ខែមេសា លោក Salvini ដែលជាមេដឹកនាំគណបក្ស Lega បានអះអាងថា៖ «សហភាពអឺរ៉ុបគួរតែផ្តល់អាទិភាពដល់សន្តិសុខថាមពល និងបន្តទិញថាមពលពីរុស្ស៊ី»។…

ត្រាំប្រកាសបញ្ឈប់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ ព្រមាននឹងបន្តវាយប្រហារយោធា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបដិសេធមិនចង់បន្តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ ដោយបញ្ជាក់ថាសហរដ្ឋអាមេរិកស្ថិតក្នុងជំហរចរចាដ៏រឹងមាំ និងនឹងបញ្ចប់ដោយកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ។ ក្នុងបទសម្ភាសន៍ជាមួយ CNBC កាលពីថ្ងៃអង្គារ លោកត្រាំបានប្រាប់ថា៖ “ខ្ញុំមិនចង់ធ្វើបែបនោះទេ។ យើងមិនមានពេលច្រើនទេ” នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការបន្តកិច្ចព្រមព្រៀងឈប់បាញ់។ ទីក្រុងវ៉ាស៊ីនតោនបានសម្តែងទំនុកចិត្តថា ការចរចាជាមួយអ៊ីរ៉ង់នឹងបន្តទៅមុខនៅប៉ាគីស្ថាន ដោយមានមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បញ្ជាក់ថា តេអេរ៉ង់កំពុងពិចារណាចូលរួម។ លោកត្រាំបានព្រមានថា អាមេរិកនឹងបន្តការវាយប្រហារលើអ៊ីរ៉ង់…

សហរដ្ឋអាមេរិកប្រើអាវុធប្រតិកម្មជាងពាក់កណ្តាលក្នុងជម្លោះអ៊ីរ៉ង់ កំពុងពិបាកបំពេញស្តុកឡើងវិញ

ភ្នំពេញ៖ ការសិក្សាថ្មីមួយបានបង្ហាញថា សហរដ្ឋអាមេរិកបានប្រើប្រាស់អាវុធប្រតិកម្មជាងពាក់កណ្តាលនៃស្តុកសរុបរបស់ខ្លួនក្នុងជម្លោះជាមួយអ៊ីរ៉ង់ ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីសមត្ថភាពការពារប្រទេស។ របាយការណ៍ពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមេសា បានបង្ហាញថា កងកម្លាំងសហរដ្ឋអាមេរិកបានបាញ់មីស៊ីល Patriot ស្ទើរតែពាក់កណ្តាល និងគ្រាប់រំសេវជាង ៥០% សម្រាប់ប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ (THAAD)។ លើសពីនេះ អាវុធប្រតិកម្មផ្សេងៗទៀតក៏ត្រូវបានប្រើប្រាស់យ៉ាងច្រើនដែរ រួមមាន៖…

ត្រាំពោទានថា អ៊ីរ៉ង់ខាតបង់ ៥០០ លានដុល្លារក្នុងមួយថ្ងៃ ដោយសារការបិទច្រកសមុទ្រ Hormuz

អន្តរជាតិ៖ លោក ដូណាល់ ត្រាំពោ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងថា អ៊ីរ៉ង់កំពុងខាតបង់ប្រាក់ចំណូលជាង ៥០០ លានដុល្លារក្នុងមួយថ្ងៃ ដោយសារតែការបិទច្រកសមុទ្រ Hormuz ដែលសហរដ្ឋអាមេរិកបានអនុវត្ត។ យោងតាមបណ្តាញ CNN លោកត្រាំពោបានបន្តសេចក្តីថ្លែងការណ៍របស់លោកទាក់ទងនឹងច្រកសមុទ្រសំខាន់នេះនៅថ្ងៃទី២១ ខែមេសា បន្ទាប់ពីបានប្រកាសពីការបន្តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់។ លោកត្រាំពោបានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social…

អឺរ៉ុបឈ្នះកំណត់ត្រាថ្មី! ជនអន្តោប្រវេសន៍កើនដល់៦៤.២លាននាក់ ក្នុងឆ្នាំ២០២៥

អន្តរជាតិ៖ របាយការណ៍សិក្សាថ្មីបានបង្ហាញថា ចំនួនជនអន្តោប្រវេសន៍ក្នុងសហភាពអឺរ៉ុប (EU) បានកើនឡើងដល់កំណត់ត្រាថ្មី ៦៤.២លាននាក់ ក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើងប្រហែល ២.១លាននាក់ធៀបនឹងឆ្នាំ២០២៤។ របាយការណ៍នេះដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវ RFBerlin នៅប្រទេសអាល្លឺម៉ង់ បានយោងទិន្នន័យពីទីភ្នាក់ងារស្ថិតិ Eurostat និងទីភ្នាក់ងារជនភៀសខ្លួនរបស់ UN។ ការសិក្សាបានរកឃើញថា អាល្លឺម៉ង់នៅតែជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេ ជិត១៨លាននាក់ ដោយ៧២%…

អ៊ីរ៉ង់ប្រកាសបដិសេធកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ប្រសិនបើមិនបោះបង់គោលនយោបាយដាក់សម្ពាធ

ឌូបៃ ៖ ថ្ងៃទី ២១ ខែមេសា – មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា ប្រទេសរបស់គាត់អាចចូលរួមកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅប៉ាគីស្ថាន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបោះបង់ចោលគោលនយោបាយដាក់សម្ពាធ និងការគំរាមកំហែងរបស់ខ្លួន។ មន្ត្រីរូបនេះបានបន្ថែមថា ទីក្រុងតេអេរ៉ង់បដិសេធការចរចាដែលមានគោលបំណងចុះចាញ់ និងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា «បង្កើតឧបសគ្គថ្មីៗជារៀងរាល់ថ្ងៃ ជំនួសឲ្យការដោះស្រាយភាពខុសគ្នា» ដើម្បីបញ្ចប់សង្គ្រាម។ មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា អ្នកសម្របសម្រួលប៉ាគីស្ថានកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យលើកការបិទផ្លូវកងទ័ពជើងទឹករបស់ខ្លួន និងដោះលែងកប៉ាល់កុងតឺន័រទង់ជាតិអ៊ីរ៉ង់ Touska…

ជប៉ុនចេញការព្រមានរញ្ជួយដីខ្លាំងបន្ទាប់ពីរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ និងស៊ូណាមិក

អន្តរជាតិ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ទើបតែបានចេញការព្រមានអំពីហានិភ័យនៃ «រញ្ជួយដីខ្លាំង» បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រដែលបានកើតឡើងកាលពីពេលថ្មីៗនេះ។ នៅល្ងាចថ្ងៃទី ២០ ខែមេសា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញការព្រមានអំពីហានិភ័យនៃ «រញ្ជួយដីខ្លាំង» ។ យោងតាម NHK ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)…

វិលមុខ! ត្រាំបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្រោយការចរចាជួបភាពស្ងៀមស្ងាត់

អន្តរជាតិ ៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ជាបន្ទាន់ មុនពេលផុតកំណត់ ដោយមិនបានបញ្ជាក់កាលបរិច្ឆេទបញ្ចប់ជាក់លាក់នោះទេ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីការចរចាជុំថ្មីដែលគ្រោងធ្វើនៅប៉ាគីស្ថានត្រូវជួបភាពស្ងៀមស្ងាត់ពីថ្នាក់ដឹកនាំអ៊ីរ៉ង់។ រដ្ឋបាលអាមេរិកបានផ្ញើបញ្ជីចំណុចកិច្ចព្រមព្រៀងទូលំទូលាយទៅកាន់ទីក្រុងតេអេរ៉ង់ ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។ មន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងថា មូលហេតុចម្បងគឺការបែកបាក់ផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ជាពិសេសក្រោមមេដឹកនាំកំពូលថ្មីលោក Mojtaba Khamenei ដែលមិនទាន់ផ្តល់ទិសដៅច្បាស់លាស់ដល់អ្នកក្រោមបង្គាប់។ អ៊ីរ៉ង់ទទូចឱ្យលោក ត្រាំ លុបចោលការបិទច្រកសមុទ្រ…