ម៉ាក្រុងផ្ដាច់មន្តស្នេហ៍វ៉ាស៊ីនតោន! ប្រកាសសហរដ្ឋអាមេរិកលែងគួរទុកចិត្ត ជំរុញអឺរ៉ុបរឹងមាំដោយខ្លួនឯង
ការព្រមានដ៏ធ្ងន់ធ្ងរមួយត្រូវបានធ្វើឡើងដោយប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានលើកឡើងថា សហរដ្ឋអាមេរិកលែងជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានទៀតហើយ ហើយអឺរ៉ុបត្រូវតែឈរលើជើងខ្លួនឯងឱ្យបានរឹងមាំ។ ថ្លែងក្នុងកិច្ចពិភាក្សាមួយនៅទីក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី ២៥ ខែមេសា លោក Macron បានគូសបញ្ជាក់ថា៖ «គ្រប់គ្នាសុទ្ធតែមើលឃើញថា សហរដ្ឋអាមេរិកអាចជាសម្ព័ន្ធមិត្ត ប៉ុន្តែគ្មាននរណាម្នាក់ប្រាកដថាសម្ព័ន្ធមិត្តនេះអាចទុកចិត្តបានឡើយ»។ លោកបានបន្ថែមថា វ៉ាស៊ីនតោនមិនមែនជាដៃគូដែលអាចទុកចិត្តបានទាំងស្រុងនោះទេ។…
