ថៃហ៊ានសាកជាមួយអាមេរិក? លោក អនុទីន ព្រមានផ្ដាច់ពាណិជ្ជកម្ម បើ ដូណាល់ ត្រាំ បន្តរឹតបន្តឹងពន្ធ
ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល ហាក់កំពុងបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ដោយព្រមានថា ប្រទេសថៃនឹងផ្អាកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែបន្តដំឡើងពន្ធគយខ្លាំងពេក។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីទីក្រុងបាងកកបានប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពមួយចំនួនជាមួយកម្ពុជា។ នៅក្នុងពិធីមួយនៅមហាវិទ្យាល័យការពារជាតិក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អនុទីន បានថ្លែងយ៉ាងច្បាស់ថា ប្រទេសថៃនឹងស្វែងរកដៃគូពាណិជ្ជកម្មថ្មីមកជំនួសអាមេរិក…
