ធនាគារជាតិ ចេញសារក្រើនរំឭក៖ ប្រយ័ត្ន! ល្បិចបោកប្រាស់តាមអនឡាញ កំពុងយាយីទ្រព្យសម្បត្តិ
ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ក្រើនរំឭកជាថ្មីដល់សាធារណជន អំពីការកើនឡើងនូវសកម្មភាពបោកប្រាស់តាមបណ្តាញសង្គម។ ជនខិលខូចមួយចំនួនបានលួចប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងសូម្បីតែរូបភាពថ្នាក់ដឹកនាំរបស់ធនាគារជាតិ ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងចែកចាយយ៉ាងទូលំទូលាយក្នុងគោលបំណងទុច្ចរិត លួចបោកយកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ។ ក្រៅពីនេះ ក្រុមជនល្មើសក៏បានប្រើប្រាស់ល្បិចបោកបញ្ឆោតជាច្រើនទម្រង់ទៀត រួមមាន៖ ក្លែងបន្លំខ្លួនជាសាច់ញាតិជិតស្និទ្ធ ដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់ជាបន្ទាន់។ ក្លែងខ្លួនជាបុគ្គលិកធនាគារ…
