សន្តិសុខសង្គម

សពស្រី២នាក់ទៀតត្រូវរកឃើញក្រោយករណីលិចទូកនៅកោះដាច់ សរុបស្លាប់៥នាក់

ភ្នំពេញ៖ កម្លាំងអាជ្ញាធរបានរកឃើញសពស្រី២នាក់បន្ថែមទៀតក្នុងករណីលិចទូកនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី២៤ មីនា ឆ្នាំ២០២៦។ លោក ជួន ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ បានបញ្ជាក់ថា សពទាំងពីរជាស្រី ដោយម្នាក់មានវ័យចំណាស់ និងម្នាក់ទៀតវ័យក្មេង។ ការរកឃើញនេះបានធ្វើឡើងបន្ទាប់ពីការស្វែងរកយ៉ាងអត់ធ្មត់របស់កម្លាំងអាជ្ញាធរចម្រុះ។ គួររំលឹកថា កាលពីថ្ងៃទី២៣ មីនា ទូកមួយគ្រឿងបានលិចនៅកណ្ដាលទន្លេក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់…

ចាប់ខ្លួនជនបរទេស ២០ នាក់នៅទីតាំងឆបោកអនឡាញក្នុងព្រះសីហនុ

កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែងនៅក្នុងវីឡាភូមិគ្រឹះ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីលោក ម៉ាង ស៊ីណេត អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក…

រោងចក្រកាត់ដេរតាកែវបង្កផ្សែងខ្មៅធ្ងន់ មន្ត្រីបរិស្ថានចុះណែនាំបន្ទាន់

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ – មន្ត្រីបរិស្ថានខេត្តតាកែវបានចុះពិនិត្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីង ម៉ី ជីង ក្រោយពលរដ្ឋរិះគន់ពីផ្សែងខ្មៅហុយខ្លាំង និងក្លិនស្ងៀមដែលប៉ះពាល់សុខភាព។ លោក សូ មូលិកា និងលោក អ៊ុង សាវឿន អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តតាកែវ បានចុះទៅទីតាំងសិប្បកម្មនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ…

ជនសង្ស័យ៩នាក់ជាប់គុកពាក់ព័ន្ធប្លន់ គ្រឿងញៀន និងចាប់ឃុំឃាំងខុសច្បាប់

ភ្នំពេញ៖ ជនសង្ស័យចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលចាត់វិធានការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោយពីពួកគេពាក់ព័ន្ធនឹងបទល្មើសជាច្រើនក្នុងរាជធានីភ្នំពេញ។ ការប្រតិបត្តិការនេះដឹកនាំដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដោយសហការជាមួយកម្លាំងអធិការពីខណ្ឌផ្សេងៗ រួមមានខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌពោធិសែនជ័យ។ បទល្មើសសំខាន់ៗដែលជនសង្ស័យត្រូវចោទប្រកាន់មាន៖ រក្សាទុក ដឹកញ្ជូន ឬជួញដូរគ្រឿងញៀនដោយខុសច្បាប់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ហិង្សាដោយចេតនា…

បុរសស្លាប់លើស្ពានផ្លូវក្រវ៉ាត់ទី៣ ម៉ូតូបាត់ពីកន្លែងកើតហេតុ

ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ម៉ោងប្រហែល៦:១០នាទី ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើស្ពានថ្ម ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពមានស្នាមរបួសលើផ្ទៃមុខ ខណៈសាច់ញាតិអះអាងថា បាត់ម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០២៥ មួយគ្រឿងពីកន្លែងកើតហេតុ។ តាមសាច់ញាតិបានប្រាប់ថា ជនរងគ្រោះទើបតែចេញពីកន្លែងធ្វើការ និងកំពុងជិះម៉ូតូឆ្ពោះទៅផ្ទះតាមផ្លូវក្រវ៉ាត់ក្រុងទី៣។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកពិនិត្យជាក់ស្តែង…

អាជ្ញាធរចម្រុះភ្នំពេញបង្ក្រាបទីតាំង Online Scam ឃាត់ខ្លួន៤៩នាក់ រកឃើញកុំព្យូទ័រ៦០គ្រឿង ទូរសព្ទ៦៨៧គ្រឿង

ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារ ជីនបៀន មេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ…

យុវជន២នាក់ជិះឌុបបុករថយន្តពីក្រោយ ស្លាប់១របួស១ រថយន្តគេចរត់បាត់

យុវជន២នាក់ជិះម៉ូតូឌុបគ្នាបានបុកពីក្រោយរថយន្តមួយគ្រឿង បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទៀត នៅតាមផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦។ យុវជនទាំងពីរនាក់ជិះម៉ូតូម៉ាក HONDA DREAM លេខផ្លាកភ្នំពេញ 1AG-1025 បើកទៅផ្ទះក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងដែលមិនចាំម៉ាក។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ យុវជនទាំងពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿន…

អាជ្ញាធរខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណការ បូមស្តារប្រព័ន្ធលូក្រោយភ្លៀងធ្លាក់

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ ក្នុងការដាក់រថយន្តបូមស្តារ និងកាយសំរាមចេញពីរីហ្គាលូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ សកម្មភាពនេះបានធ្វើឡើងក្រោយពីមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដែលបណ្តាលឱ្យមានការដក់ទឹក និងធ្វើឱ្យប្រព័ន្ធលូហូរយឺត ស្ទះទៅដោយសំរាម និងដី។ ក្រុមការងារបានចុះទៅសំអាតតាមប្រព័ន្ធលូ និងផ្លូវបេតុងប្របសាលាបឋមសិក្សា ប៊ុន រ៉ានីហ៊ុនសែន សាម្គី ដែលស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ អាជ្ញាធរបានបញ្ជាក់ថា…

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងស្គែមអនឡាញដែលបានបិទកន្លងមក

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យនៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមកនៅក្នុងមូលដ្ឋានស្រុកភ្នំព្រឹក និងស្រុកកំរៀង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ក្នុងលោក សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទសៀលកន្លងមក និងហាមដាច់ខាតមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល ថែរក្សាវត្ថុតាង និងសម្ភារនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។ លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ…

ជម្លោះពាក្យសម្ដីបណ្តាលឱ្យបាញ់សម្លាប់កសិករស្លាប់នៅសៀមរាប

សៀមរាប៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅស្រុកស្វាយលើ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោង ៨:៤០នាទី។ ហេតុការណ៍នេះបណ្តាលមកពីជម្លោះពាក្យសម្ដីរវាងកសិករពីរនាក់ ដែលបានឈានទៅដល់ការប្រើប្រាស់អាវុធ។ ជនសង្ស័យ ញឹម ម៉ៅ ហៅសាក់ អាយុ ៥៣ឆ្នាំ បានប្រើកាំភ្លើងខ្លីម៉ាក K54 បាញ់ប្រហារលើជនរងគ្រោះ អ៊ុត…