សន្តិសុខសង្គម

រឹបអូសក្រុមកូរ៉េខាងត្បូង ១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam នៅភ្នំពេញ

កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆរបោកតាមបច្ចេកវិទ្យា ក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញចំនួនពីរករណីផ្សេងគ្នា។ ការបង្ក្រាបនេះបានធ្វើឡើងនៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងសរុបចំនួន១០នាក់។ ក្នុងចំណោមជនជាតិកូរ៉េខាងត្បូងទាំង១០នាក់នេះ មាន៥នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ111R ផ្លូវ372 ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ចំនួន៥នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២ ខែមីនា នៅបុរីពិភពថ្មី ផ្ទះលេខ២៩…

អភិបាលក្រុងដូនកែវបញ្ជាឃាត់រថយន្តដឹកដីដែលបំពាន ដាក់ទោសរក្សាទុក៥ថ្ងៃ

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានចេញបទបញ្ជាដាច់ខាត ដាក់បញ្ជាឲ្យកម្លាំងនគរបាលក្រុងឃាត់រថយន្តដឹកដីទាំងអស់ដែលមិនគោរពតាមការណែនាំអាជ្ញាធរ។ ការសម្រេចចិត្តនេះបានមកបន្ទាប់ពីការសង្កេតឃើញរថយន្តដឹកដីជាច្រើនបំពាន មិនគ្របដណ្តប់ និងបើកបរលឿនខ្លាំង។ ក្នុងកិច្ចប្រជុំថ្ងៃទី០៤ មិនា ២០២៦ លោកអភិបាលបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ រថយន្តដឹកដីទាំងអស់ត្រូវតែគ្របដណ្តប់ដោយសុវត្ថិភាព ដើម្បីការពារបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។ រថយន្តណាមិនគោរពតាម និងបណ្តាលឲ្យដីហុយ នឹងត្រូវចាប់យករក្សាទុករយៈពេល៥ថ្ងៃ…

គ្រោះអគ្គិភ័យរាលដាលទូទាំងប្រទេសក្នុង១ខែ បំផ្លាញទ្រព្យសម្បត្តិរាប់រយករណី

ភ្នំពេញ – ក្នុងរយៈពេលត្រឹមតែ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រទេសកម្ពុជាបានជួបប្រទះនឹងគ្រោះអគ្គិភ័យចំនួន៩៧ករណី ដែលបានបំផ្លាញទ្រព្យសម្បត្តិរាប់រយខ្នង។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេន៍ ក្រសួងមហាផ្ទៃ ដែលបានចេញនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គ្រោះអគ្គិភ័យទាំងនេះបានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់…

យុវជនបន្លំជាអ្នកដឹកម្ហូប ត្រូវចាប់ខ្លួនពេលលក់បារីអេឡិចត្រូនិច

ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថទួលគោក បានចុះបង្រ្កាបឃាត់ខ្លួនយុវជនម្នាក់ដែលបន្លំខ្លួនជាអ្នកដឹកម្ហូប ដើម្បីលក់បារីអេឡិចត្រូនិចខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ បន្ទាប់ពីឃាត់ខ្លួនរួច កម្លាំងអាវុធហត្ថបានឆែកផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ហើយរឹបអូសបានបារីអេឡិចត្រូនិចចំនួន៩១ប្រអប់។ ការស្រាវជ្រាវបង្ហាញថា ជនសង្ស័យបានប្រើវិធីបន្លំខ្លួនជាអ្នកដឹកម្ហូបអាហារ ដើម្បីលាក់បាំងការលក់បារីអេឡិចត្រូនិចខុសច្បាប់។ នេះជាការទប់ស្កាត់មួយក្នុងចំណោមករណីជាច្រើនដែលអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាប។…

ជនសង្ស័យអាយុ២១ឆ្នាំចាប់ខ្លួនក្នុងករណីបើកទ្វាររថយន្តលួចទូរស័ព្ទដៃ

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណីបើកទ្វាររថយន្តលួចទូរស័ព្ទដៃនៅតាមផ្លូវ។ ព្រឹត្តិការណ៍នេះកើតឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១:២០នាទី នៅតំបន់ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ មាស សុវណ្ណារ៉ា ហៅ លី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ…

អាជីវករផ្សារក្តាមកែបស្នើរួមគ្នារៀបចំសណ្តាប់ធ្នាប់ ដើម្បីទាក់ទាញទេសចរ

អាជីវករលក់ដូរនៅផ្សារក្ដាម ខេត្តកែប បានស្នើសុំឲ្យអាជ្ញាធរ និងក្រុមអាជីវករដូចគ្នារួមគ្នារៀបចំសណ្តាប់ធ្នាប់ និងការលក់ដូរឲ្យមានគុណភាពប្រសើរ ដើម្បីទាក់ទាញទេសចរ និងរក្សាកិត្តិយសរបស់ខេត្តកែប។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីមើលឃើញពីក្រុមអាជីវករមួយចំនួននៅតែបន្តដេញចាប់ភ្ញៀវទេសចរដោយបែបអាណាធុិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃការលក់ដូរ និងការលក់ដូរគ្មានតម្លាភាព។ តាមការបញ្ជាក់ពីលោក ឃន វុទ្ធី អភិបាលក្រុងកែប កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ ផ្សារក្តាមដែលមានឈ្មោះល្បីល្បាញជាកន្លែងលក់គ្រឿងសមុទ្រស្រស់ៗ កំពុងសាងសង់ឡើងវិញ។ អំឡុងពេលសាងសង់នេះ…

ឈ្មួញនៅតែលួចនាំគោថៃចូលកម្ពុជាតាមច្រករបៀង ទោះព្រំដែនតានតឹង

បន្ទាយមានជ័យ៖ ទោះបីជាព្រំដែនកម្ពុជា-ថៃមានភាពតានតឹង និងបានបិទទាំងស្រុង ក៏ឈ្មួញនៅតែអាចលួចលាក់នាំសត្វគោពីប្រទេសថៃឆ្លងដែនចូលកម្ពុជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសតាមច្រករបៀងអូរបីជាន់។ បើតាមប្រភពនានាពីឈ្មួញ និងប្រជាពលរដ្ឋដែលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជំនួញសត្វគោពីប្រទេសថៃនៅតែមានជាបន្តបន្ទាប់ ជាពិសេសខណៈពេលព្រំដែនគ្មានការប្រយុទ្ធគ្នា។ ការរត់ពន្ធនាំសត្វគោពីប្រទេសថៃចូលកម្ពុជាកំពុងត្រូវឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ ច្រករបៀងធ្នង់ ច្រករបៀងនៃស្រុកថ្នពួក និងស្រុកអូរជ្រៅ។ ប្រភពបានឱ្យដឹងទៀតថា សត្វគោដែលឈ្មួញថៃនាំចូលមកកម្ពុជា ត្រូវបានឈ្មួញថៃដេញឆ្លងព្រំដែនដោយថ្មើរជើង ប្រគល់ឱ្យឈ្មួញកម្ពុជាដឹកបន្តតាមរថយន្ត ឬតាមគោយន្តកន្រ្តៃយ៍។ ជាក់ស្តែង កាលពីយប់ឈានចូលថ្ងៃទី៤…

ភ្លើងឆេះផ្ទះឈើ៥ខ្នងនៅព្រែកប្រា បង្កខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖ អគ្គិភ័យធំមួយបានឆេះផ្ទះឈើចំនួន៥ខ្នងទាំងស្រុងនៅសង្កាត់ព្រែកប្រា កាលពីយប់ថ្ងៃទី១៦ធ្នូ ឆ្នាំ២០២៥។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦:១៥យប់ តាមបណ្តោយផ្លូវលេខ៣៦៩ ភូមិព្រែកតាកុយ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហ៊ុយខ្មួលខ្មាញ់លាយលំអណ្តាតភ្លើង។ ប្រជាពលរដ្ឋនាំគ្នាដងទឹកពន្លត់បឋម តែមិនរលត់ ទើបរាយការណ៍ទៅកាន់សមត្ថកិច្ច។ ក្រោយមានការរាយការណ៍ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ឆ្ពោះទៅកាន់ទីតាំងកើតហេតុ។ អគ្គិភ័យនេះបានបង្កការខូចខាតធ្ងន់ធ្ងរ…

អាវុធហត្ថភ្នំពេញចាប់ក្មេងទំនើង៦នាក់ បង្ហោះម៉ូតូបង្កអនាធិបតេយ្យក្បែរវត្តជើងឯក

រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចាប់ខ្លួនក្មេងទំនើងចំនួន ៦នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះកើតឡើងនៅម៉ោង ៨យប់ នៅចំណុចផ្លូវបេតុងក្បែរវត្តជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។ កម្លាំងអាវុធហត្ថដែលកំពុងធ្វើការល្បាតបានប្រទះឃើញក្រុមក្មេងទំនើងកំពុងបង្ហោះម៉ូតូ បង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ ក្រោយពីចាប់ខ្លួនបាន អាវុធហត្ថបានធ្វើការអប់រំ និងឱ្យពួកគេចុះកិច្ចសន្យាបញ្ឈប់សកម្មភាពទំនើងទាំងអស់។ ម៉ូតូចំនួន ៣គ្រឿងត្រូវបានដកហូតរក្សាទុកនៅអាវុធហត្ថខណ្ឌដង្កោរយៈពេល ៣ខែ…

អាជ្ញាធរប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីបោកបញ្ឆោតតាម Telegram

អាជ្ញាធរប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលបោកបញ្ឆោតគេតាមប្រព័ន្ធតេឡេក្រាម ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា។ ការចាប់ខ្លួននេះកើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ តាមរបាយការណ៍អាជ្ញាធរ ជនសង្ស័យឈ្មោះ ព.ស (ប្រុស) ជនជាតិខ្មែរ បានបន្លំលួចគ្រប់គ្រង និងប្រើប្រាស់គណនីតេឡេក្រាមដើម្បីបោកបញ្ឆោតជនរងគ្រោះ។ ជនសង្ស័យបានប្រើប្រាស់បណ្ដាញសង្គមនេះដើម្បីធ្វើអំពើបោកបញ្ឆោតដល់ប្រជាពលរដ្ឋ។ សមត្ថកិច្ចបានកំណត់ថា ជនសង្ស័យរូបនេះបានចូលរួមជាមួយជនអនាមិកដទៃទៀតក្នុងការប្រព្រឹត្តបទល្មើស និងទទួលបានផលពីអំពើបទល្មើសនេះ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ហើយសំណុំរឿងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។…