ជីវិត និងសង្គម

រថយន្តដឹកប្រេងបុករះឡានទ្រុងឃ្លុប២គ្រឿង និងកង់បី១គ្រឿង អ្នកបើកបរជាប់ក្នុងកាប៊ីន

រាជធានីភ្នំពេញ៖ រថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងបានបើកបរក្នុងល្បឿនលឿន និងបើកចូលទៅចំណែកផ្លូវម្ខាងទៀត បុករះរថយន្តទ្រុងឃ្លុប២គ្រឿង និងម៉ូតូកង់បី១គ្រឿង បណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវព្រៃស ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តដឹកប្រេងម៉ាក CHENGLONG ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3F-1921 បានបុកចំរថយន្តទ្រុងឃ្លុបទី១…

ចិនរៀបចំបេសកជនពិសេសទៅមជ្ឈិមបូព៌ា ដើម្បីជួយដោះស្រាយជម្លោះអ៊ីរ៉ង់-អាមេរិក

ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានប្រកាសថា ប្រទេសចិនកំពុងត្រៀមបញ្ជូនបេសកជនពិសេសទៅតំបន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមដោះស្រាយភាពតានតឹងរវាងអ៊ីរ៉ង់ អាមេរិក និងអ៊ីស្រាអែល។ លោកវ៉ាង យី បានបង្ហើបពីគម្រោងនេះក្នុងអំឡុងពេលសន្ទនាជាមួយសមភាគីអារ៉ាប៊ីសាអូឌីត ដោយថ្លែងយ៉ាងច្បាស់ថា៖ “ប្រទេសចិនមិនចង់ឃើញជម្លោះបន្តរីករាលដាលដូចសព្វថ្ងៃនេះឡើយ។” យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេសចិន ប្រទេសនេះសូមជំរុញឱ្យគ្រប់ភាគី៖ • បញ្ឈប់ប្រតិបត្តិការយោធាទាំងអស់ • ចាប់ផ្តើមការសន្ទនាភ្លាមៗ…

ព្រមាន! ភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី៥-៧ មីនា

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រមានថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជានឹងរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលកំពុងបក់ពីសមុទ្រចិនខាងត្បូង និងអាងទន្លេមេគង្គ។ ស្ថានភាពនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតាមតំបន់វាលទំនាបក្នុងកម្រិត ១៥% នៃផ្ទៃដី។ សម្រាប់តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ក៏អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះក្នុងកម្រិត…

អ៊ុយក្រែនវាយប្រហារនាវាមេតានរុស្ស៊ីនៅលីប៊ី ផ្ទុះលិចទាំងស្រុង

សង្គ្រាមអ៊ុយក្រែនបានពង្រីកវិសាលភាពទៅដល់ឆ្នេរសមុទ្រលីប៊ី ក្រោយនាវាដឹកមេតានរុស្ស៊ីមួយគ្រឿងត្រូវបានដ្រូនអ៊ុយក្រែនវាយប្រហារនិងលិចទាំងស្រុង។ កាលពីយប់ថ្ងៃទី៣ មីនា នាវាដឹកមេតានឈ្មោះ ARCTIC METAGAZ របស់រុស្ស៊ីបានផ្ទុះនិងលិចក្នុងដែនទឹកលីប៊ី។ ក្រសួងដឹកជញ្ជូនរុស្ស៊ីបានអះអាងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយដ្រូនអ៊ុយក្រែន។ ការផ្ទុះបានបណ្តាលឱ្យមានភ្លើងឆេះខ្លាំង និងនាវាបានផ្តល់សញ្ញាអាសន្នមុនពេលលិចទាំងស្រុង។ អាជ្ញាធរអ៊ុយក្រែនមិនបានធ្វើការប្រកាសពីការវាយប្រហារនេះទេ ដែលមិនបណ្តាលឱ្យមានជនរងគ្រោះ។ នេះគឺជាលើកទីពីរដែលអ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងរុស្ស៊ីនៅសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីការវាយប្រហារលើកដំបូងកាលពីខែធ្នូ។ ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីនបានទម្លាក់ការទទួលខុសត្រូវលើអ៊ុយក្រែនក្នុងការវាយប្រហារនេះ។

រាជរដ្ឋាភិបាលពង្រឹងការទូតសម្រាប់ដោះស្រាយព្រំដែនជាមួយថៃ ខណៈជនភៀសសឹកជាង៩២%បានវិលត្រឡប់ទៅផ្ទះវិញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងសកម្មភាពការទូតយ៉ាងសកម្ម ដើម្បីរកដំណោះស្រាយសន្តិវិធីចំពោះបញ្ហាព្រំដែនជាមួយប្រទេសថៃ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា។ ក្នុងសន្និសារព័ត៌មាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យបានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធទាំងអស់ដែលភាគីទាំងពីរបានឯកភាពគ្នា។ អ្នកនាំពាក្យបានពន្យល់ថា ការខិតខំរបស់រាជរដ្ឋាភិបាលត្រូវបានធ្វើតាមយន្តការ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ…

សង្គ្រាមអ៉ីរ៉ង់៖ អាមេរិក-អ៉ីស្រាអែលគ្រប់គ្រងដែនអាកាស កម្ទេចនាវាចម្បាំងជាង២០គ្រឿង

ភ្នំពេញ៖ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តរីករាលដាល ដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រកាសគ្រប់គ្រងដែនអាកាសអ៉ីរ៉ង់ទាំងស្រុង ខណៈនាវាចម្បាំងជាង២០គ្រឿងត្រូវបានកម្ទេច។ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Peter Hegseth អះអាងថា សហរដ្ឋអាមេរិក និងអ៉ីស្រាអែលគ្រប់គ្រងទាំងស្រុងដែនអាកាសអ៉ីរ៉ង់។ ចំណែកឧត្ដមសេនីយ Dan Caire នាយសេនាធិការកងទ័ពអាមេរិកថ្លែងថា អាមេរិកបានកម្ទេចនាវាអ៉ីរ៉ង់ជាង២០គ្រឿងបន្ថែមលើបណ្ដានាវាពិឃាតដែលស្ថិតនៅក្រៅតំបន់។ អ៉ីស្រាអែលព្រមានតាមកម្ទេចរាល់អ្នកដែលឡើងបន្តវេនពីមេដឹកនាំកំពូលអ៉ីរ៉ង់លោកអាយ៉ាតុលាអាលីខាមេនី ដែលត្រូវសម្លាប់កាលពីថ្ងៃទី២៨កុម្ភៈ។ ពិធីបុណ្យសពជាតិជាកិត្តិយសដល់មរណភាពរបស់មេដឹកនាំកំពូលរូបនោះត្រូវបានពន្យារពេលទៅដល់កាលបរិច្ឆេទមួយដែលនៅមិនទាន់ដឹងនៅឡើយ។…

ទារិកាភ្លោះ ២នាក់ ទទួលការគាំទ្រពីរដ្ឋមន្ត្រីសង្គមកិច្ច ក្រោយត្រូវម្តាយបោះបង់ចោល

រាជធានីភ្នំពេញ – ទារិកាភ្លោះចំនួន ២នាក់ ដែលត្រូវម្តាយបង្កើតបោះបង់ចោល ទទួលបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា លោក ជា សុមេធី និងលោកជំទាវ ជា ផល្គុន។ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ…

CMAC បន្តសម្អាតសំណល់ផ្ទុះនៅប្រាសាទព្រះវិហារ បន្ទាប់ពីការឈ្លានពានរបស់ថៃ

ខេត្តព្រះវិហារ – ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងបន្តសកម្មភាពរុករក និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងបរិវេណប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ យោងតាមផេកទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលបានប្រកាសនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារ CMAC បាននិងកំពុងបន្តរុករកសំណល់ជាតិផ្ទុះនៅប្រាសាទព្រះវិហារ ដែលបន្សល់ដោយទាហានឈ្លានពានថៃ។ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦…

វ៉េណេស៊ុយអេឡាលក់មាសដុំរហូត ១ពាន់គីឡូក្រាមទៅសហរដ្ឋអាមេរិក

ទីក្រុងការ៉ាកាស៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានចុះកិច្ចព្រមព្រៀងលក់មាសដុំរហូតដល់ ១ពាន់គីឡូក្រាមទៅក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ Trafigura ដើម្បីចូលទីផ្សារសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងដ៏ធំនេះតម្លៃរាប់លានដុល្លារ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមហ៊ុនរ៉ែរបស់រដ្ឋ Minerven នៃវ៉េណេស៊ុយអេឡា។ តាមរបាយការណ៍របស់សារព័ត៌មាន Axios កិច្ចព្រមព្រៀងនេះតម្រូវឱ្យផ្គត់ផ្គង់មាសពី ៦៥០ ទៅ ១ពាន់គីឡូក្រាម។ លោក Doug…

គីម ជុងអ៼ន សាកល្បងមីស៊ីលផ្លោងចេញពីនាវាពិឃាតថ្មី ក្នុងការបង្ហាញអំណាចយោធា

ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៼ន បានដឹកនាំការសាកល្បងមីស៊ីលផ្លោងចេញពីនាវាពិឃាតថ្មី និងធ្វើការត្រួតពិនិត្យនាវាចម្បាំងថ្មីមួយគ្រឿង។ ការសាកល្បងនេះបានធ្វើឡើងនៅទីក្រុងកំពង់ផែភាគខាងលិចកោះណាំផូ កាលពីថ្ងៃទី៣ និងទី៤ ខែមីនា។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរាយការណ៍ថា លោកគីមបានត្រួតពិនិត្យនាវាពិឃាតថ្មីទម្ងន់៥ពាន់តោន ហើយបានសង្កេតការបាញ់សាកល្បងមីស៊ីលដែលធ្វើឡើងចេញពីនាវាថ្មីនោះ។ លោកក៏បានបង្ហាញផែនការផលិតនាវាចម្បាំង២គ្រឿងប្រភេទដូចគ្នាឬថ្នាក់ខ្ពស់ជាងនេះជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលផែនការ៥ឆ្នាំម្តងថ្មី។ នាយសេនាធិការចម្រុះកូរ៉េខាងត្បូងបានថ្លែងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបញ្ជាទិសជាច្រើនគ្រាប់ពីជិតកោះណាំផូ ឆ្ពោះទៅសមុទ្រលឿង នៅម៉ោងប្រហែល៨និង៣០នាទីព្រឹកថ្ងៃទី៤ខែមីនា។…