ជីវិត និងសង្គម

រាជធានីភ្នំពេញមានការងារជាង ២២,០០០ កន្លែង រង់ចាំអតីតពលករពីថៃ និងអ្នកស្វែងរកការងារ

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា នៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់បំផុតនៃប្រទេស មានឱកាសការងារជាង ២២,០០០ កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយពីក្រសួងការងារ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ រាជធានីភ្នំពេញមានឱកាសការងារសរុបចំនួន ២២,២១៩ កន្លែង ដែលកំពុងរង់ចាំអតីតពលករពីថៃ និងអ្នកស្វែងរកការងារនៅក្នុងវិស័យឧស្សាហកម្ម…

អាស៊ានប្រកាន់យកទិសដៅចម្រុះ មិនចង់ចូលខាងចិន ឬអាមេរិកក្នុងជម្លោះ

សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ល័រ រេន វ៉ុង (Lawrence Wong) បានបញ្ជាក់ថា អាស៊ានមិនមានបំណងចូលរួមក្នុងជម្លោះរវាងចិន និងអាមេរិកឡើយ។ ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីលោកបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេលបួនថ្ងៃ។ លោកវ៉ុងបានពន្យល់ថា ជំហររបស់សិង្ហបុរីក្នុងការចូលរួមនៅក្នុងការបើកទូលាយ និងបរិយាប័ណ្ណជាមួយប្រទេសមហាអំណាចមិនមែនមានតែប្រទេសនេះមួយប៉ុណ្ណោះទេ គឺជាជំហររួមរបស់អាស៊ានទាំងមូល។ “គ្មានប្រទេសជាសមាជិកអាស៊ានណាមួយចង់ប្រកាន់បក្សពួកថាត្រូវតែចូលខាងមហាអំណាចណាមួយឡើយ” លោកវ៉ុងបានអះអាង។ “ហេតុនេះ ជំហររបស់អាស៊ានគឺប្រកាន់យកទិសដៅចម្រុះ…

រុស្ស៊ីប្រកាសស្ថានភាពអាសន្ននៅតំបន់ដាហ្គេស្ថាន ប្រជាជនជាង៣សែននាក់គ្មានភ្លើងប្រើប្រាស់

ទីក្រុងម៉ូស្គូ៖ អាជ្ញាធររុស្ស៊ីបានប្រកាសស្ថានភាពអាសន្ននៅតំបន់ដាហ្គេស្ថាន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងដាច់ភ្លើងអគ្គិសនីយ៉ាងធំធេង។ យោងតាមការិយាល័យសង្គ្រោះតំបន់ ប្រជាជនជាង៣សែននាក់នៅតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ដោយក្នុងនោះមានកុមារជាង៨ម៉ឺននាក់។ ទីតាំង២៨៣កន្លែងដែលមានប្រជាជនរស់នៅសរុបជាង៣សែននាក់នៅតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយទេ។ លោកសឺហ្គេ មេលីកូស អភិបាលតំបន់ បានថ្លែងថា សេវាជួយសង្គ្រោះ និងមន្ត្រីរដ្ឋាភិបាលកំពុងត្រៀមលក្ខណៈសម្បត្តិទុកឱ្យហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលកាន់តែអាក្រក់ជាងនេះ។ មន្ត្រីមូលដ្ឋាននៅទីក្រុងខាសាយើត ដែលជាទីក្រុងធំលំដាប់ទី២របស់តំបន់ដាហ្គេស្ថាន បានរាយការណ៍ថា ស្ពានសម្រាប់រថភ្លើងឆ្លងកាត់មួយខ្សែបានរងការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង ដោយស្ពាននេះ២កន្លែងបានបាក់។ ស្ថានការណ៍ជាក់ស្ដែងកាន់តែអាក្រក់ជាងការគិតដំបូង…

អ៊ុយក្រែនបដិសេធយ៉ាងខ្លាំងក្លា បន្ទាប់ពីអ៊ីរ៉ង់អះអាងវាយប្រហារឃ្លាំងប្រព័ន្ធប្រឆាំងដ្រូននៅអារ៉ាប់រួម

ទីក្រុងកៀវ៖ រដ្ឋាភិបាលអ៊ុយក្រែនបានចេញមុខបដិសេធយ៉ាងខ្លាំងក្លាចំពោះការអះអាងរបស់អ៊ីរ៉ង់ថាបានវាយប្រហារឃ្លាំងស្តុកទុកប្រព័ន្ធប្រឆាំងដ្រូនដែលផលិតដោយអ៊ុយក្រែននៅប្រទេសអារ៉ាប់រួម។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនបានថ្លែងយ៉ាងច្បាស់ថា៖ “នេះជាការភូតកុហកទាំងស្រុង យើងសូមបដិសេធជាផ្លូវការចំពោះព័ត៌មានខុសឆ្គងនេះ។ រដ្ឋាភិបាលតេអេរ៉ង់មានទម្លាប់ប្រឌិតព័ត៌មានបែបនេះតែរហូតមក។” ការបដិសេធនេះបានមកបន្ទាប់ពីបញ្ជាការដ្ឋានកណ្ដាលនៃកងទ័ពអ៊ីរ៉ង់ ខាតាម អាល់ អាន់ប៊ីយ៉ា (Khatam Al-Anbiya) បានផ្សព្វផ្សាយសេចក្ដីប្រកាសតាមទូរទស្សន៍រដ្ឋថាបានបាញ់កម្ទេចដេប៉ូស្តុកទុកប្រព័ន្ធប្រឆាំងដ្រូននៅប្រទេសអារ៉ាប់រួម។ ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីកំពុងបំពេញទស្សនកិច្ចដោយឥតប្រកាសទុកជាមុនទៅកាន់បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រ ដោយថ្លែងថារដ្ឋាភិបាលរបស់លោក និងប្រទេសអារ៉ាប់រួមបានឯកភាពគ្នាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិ។ កាលពីដើមខែមីនា លោកហ្សេឡិនស្គីបានប្រកាសថាក្រុមអ្នកជំនាញអ៊ុយក្រែនដែលមានឯកទេសខាងប្រឆាំងដ្រូនចំនួន២០១នាក់បានធ្វើដំណើរទៅមជ្ឈិមបូព៌ាដើម្បីជួយប្រទេសអារ៉ាប់រួម កាតា…

ពិធីបិទបញ្ចប់ពានរង្វាន់បាល់ទាត់សិស្សវិទ្យាល័យហ៊ុនសែនវាលរេញ អភិបាលស្រុកឧបត្ថម្ភ១លានរៀល

ព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២៦ ខែមីនា ឆ្នាំ២០២៦ លោក អ៊ី ធារីន អភិបាលស្រុកព្រៃនប់ បានអញ្ជើញចូលរួមពិធីបិទបញ្ចប់ការប្រកួតបាល់ទាត់សិស្សវិទ្យាល័យហ៊ុនសែនវាលរេញ ក្រោមអាកាសធាតុដ៏ស្រស់ស្រាយ។ ការប្រកួតដ៏ពិសេសនេះមានក្រុមសិស្សចំនួន៦ក្រុមចូលរួមប្រកួតគ្នា ដោយមានកីឡាករសិស្សចម្រុះពីថ្នាក់ទី៧ដល់ទី១២។ ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ។ លោកអភិបាលស្រុកបានសំណេះសំណាល…

ម៉ាឡេស៊ីបញ្ជូនទាហានពិសេសចូលរួមក្រុមសង្កេតការណ៍អាស៊ាននៅកម្ពុជា

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់របស់នាយទាហានពីម៉ាឡេស៊ីចំនួន២រូប ដែលបានចូលរួមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជាបានស្វាគមន៍វរសេនីយ៍ទោ MOHD AMIN…

ស៊ីម៉ាក់ដាស់តឿនពលរដ្ឋ ហាមយកគ្រាប់មិនទាន់ផ្ទុះចងព្យួរមុខផ្ទះ

ភ្នំពេញ៖ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានចេញសារដាស់តឿនយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំឱ្យប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬយកមកចងព្យួរមុខផ្ទះ ដោយសារតែគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេល។ ការព្រមាននេះបានចេញពីការកើនឡើងនៃករណីពលរដ្ឋយកគ្រាប់មិនទាន់ផ្ទុះទៅចងព្យួរមុខផ្ទះ ដោយគិតថាជាការលំអសម្រាប់តុបតែង។ លោក ហេង រតនា បានបង្ហោះរូបភាពចំនួន៤សន្លឹកនៅលើហ្វេសប៊ុក ដោយសរសេរថា៖ «សូមមេត្តាកុំយល់ច្រឡំថា គ្រាប់មិនទាន់ផ្ទុះចងព្យួរទាំងនេះសម្រាប់ដាក់លក់រាយស្អីនោះ ដឹងថាខុសច្បាប់ដែរ តែចងព្យួរទុកជូនពូមីងខាង…

កាកបាទក្រហមស្ទឹងត្រែង ចុះផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋមានជំងឺដុំពក និងដុះសាច់លើក្បាល

ខេត្តស្ទឹងត្រែង – កាលពីថ្ងៃទី២៦ មីនា ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំសកម្មភាពមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជំនួយដល់ពលរដ្ឋដែលមានជំងឺធ្ងន់ធ្ងរចំនួន ២គ្រួសារ នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន។ ក្រុមមន្ត្រីកាកបាទក្រហម ដឹកនាំដោយលោកនាយកសាខា បានអញ្ជើញចុះទៅកាន់លំនៅឋានពលរដ្ឋ ដោយនាំយកអំណោយមនុស្សធម៌ និងថវិកាលើកទឹកចិត្តជូនដល់ពលរដ្ឋដែលកំពុងជួបការលំបាក។ ពលរដ្ឋដែលទទួលបានការយកចិត្តទុកដាក់រួមមាន៖ ១.…

អតីតពលករខ្មែរច្បាស់ជាមិនវិលទៅថៃទៀត ដោយការងារក្នុងស្រុកមានអត្ថប្រយោជន៍ច្រើនជាង

រាជធានីភ្នំពេញ៖ សហជីពធំៗនៅកម្ពុជាបានបដិសេធការលើកឡើងរបស់សង់ត្រាល់ ដោយបញ្ជាក់ថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គ្មានបំណងត្រឡប់ទៅធ្វើការងារនៅប្រទេសថៃទៀតទេ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា៖ “អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មិនមានគោលបំណងណាមួយត្រឡប់ទៅធ្វើការងារនៅប្រទេសថៃដូចការលើកឡើងរបស់សង់ត្រាល់នោះទេ។ អត្ថប្រយោជន៍ដែលពួកគាត់ទទួលបានពីការងារក្នុងស្រុកមានច្រើនជាងធ្វើការងារនៅប្រទេសថៃ។” លោកបន្តថា…

ប៉ៃលិនបង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនជនបរទេស១៧នាក់

ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិន បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ត្រឆ្ងាយក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងឃាត់ខ្លួនជនបរទេសចំនួន ១៧នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោកជំទាវ អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅខុសច្បាប់។ អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង១៧នាក់ រួមនឹងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត…