ចិន-រុស្ស៊ី ថ្កោលទោសដាច់អហង្ការការវាយប្រហារនុយក្លេអ៊ែរអ៊ីរ៉ង់៖ ព្រមានបំពានច្បាប់អន្តរជាតិនិងបង្កភាពតានតឹង
ទីក្រុងប៉េកាំង៖ បន្ទាប់ពីលោកត្រាំបញ្ជាឱ្យយោធាអាមេរិកទម្លាក់គ្រាប់បែក៦គ្រាប់ចូលរូងក្រោមដី និងបាញ់មីស៊ីបណ្ដែត៣០គ្រាប់ដាក់ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីយប់មិញ មហាអំណាចចិន និងរុស្ស៊ីចាប់ផ្ដើមបញ្ចេញប្រតិកម្មតបជាបណ្ដើរៗដោយលម្អៀងទៅខាងអ៊ីរ៉ង់។ ក្រសួងការបរទេសចិនប្រកាសនៅល្ងាចថ្ងៃអាទិត្យថ្កោលទោសជាទម្ងន់ចំពោះការវាយប្រហារនោះ។ ប្រទេសចិនយល់ថាចំណាត់ការនេះនឹងធ្វើឱ្យសភាពការណ៍នៅមជ្ឈិមបូព៌ាកាន់តែឡើងកម្ដៅ។ ប្រទេសចិនសូមអំពាវនាវទៅភាគីដែលពាក់ព័ន្ធទាំងអស់ ជាពិសេសអ៊ីស្រាអែល សូមឈប់បាញ់គ្នាជាបន្ទាន់។ ប្រទេសរុស្ស៊ីក៏ប្រកាសថ្កោលទោសការវាយប្រហារនោះផងដែរ។ រុស្ស៊ីចាត់ទុកថានោះជាការរំលោភច្បាប់អន្តរជាតិផង និងរំលោភអធិបតេយ្យភាពជាតិរបស់អ៊ីរ៉ង់ផង។ ក្រសួងការបរទេសរុស្ស៊ីចេញសេចក្ដីថ្លែងការណ៍មានសេចក្ដីជាអាទិ៍ថានេះជាការសម្រេចចិត្តដែលគ្មានការទទួលខុសត្រូវទាល់តែសោះដែលវាយប្រហារដោយមីស៊ីល និងគ្រាប់បែកទៅលើរដ្ឋអធិបតេយ្យ។ រុស្ស៊ីយល់ថាទោះបីនៅក្រោមហេតុផលណាក៏ដោយ ទង្វើនេះជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត រំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ និងរំលោភសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រសួងការបរទេសរុស្ស៊ីក៏ព្រមានផងដែរថាការវាយប្រហារនេះហើយអាចនឹងបែកធ្លាយសារធាតុវិទ្យុកម្ម។…
