ជីវិត និងសង្គម

ភ្ញាក់ផ្អើល! រុស្ស៊ី​ទម្លាយ​យន្តហោះ​បំបាំងកាយ SU-57E ជំនាន់​ទី ៥ ដ៏​ទំនើប ព្រម​ឧបករណ៍​សម្ងាត់​ក្នុង​ពិព័រណ៍​ឌូបៃ

ពិព័រណ៍​យន្តហោះ​លំដាប់​ពិភពលោក DUBAI AIRSHOW 2025 ដ៏​អធិកអធម​បាន​ចាប់ផ្ដើម​ហើយ​នៅ​ទីក្រុង​ឌូបៃ ដោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​ជាង ១៥០០ មក​ពី ១១៥ ប្រទេស និង​នាំ​យន្តហោះ​ជាង ២០០ គ្រឿង​មក​ដាក់​តាំង​បង្ហាញ​យ៉ាង​ត្រចះត្រចង់។ ក្នុង​ឱកាស​ដ៏​សំខាន់​នេះ រុស្ស៊ី​បាន​ឆក់​យក​ចំណាប់អារម្មណ៍​ពិភពលោក ដោយ​លើក​យក​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ជំនាន់​ទី ៥ ដ៏​ទំនើប​ចុងក្រោយ​របស់​ខ្លួន គឺ​ធុន SU-57…

មណ្ឌលគិរី៖ ផ្លូវជនបទថ្មី បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ក្រោមផែនការឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ខេត្តមណ្ឌលគិរី ជាទឹកដីពោរពេញដោយសក្ដានុពលកសិកម្ម និងទេសចរណ៍ដ៏សម្បូរបែប ដែលកំពុងទទួលបានការអភិវឌ្ឍជាច្រើនវិស័យ ជាពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។ ជាក់ស្តែង កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសាងសង់សម្រេចបាន ១០០% នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទចំនួន ២ ខ្សែ…

ខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ ចិញ្ចើមផ្លូវ ទុក១/៣ សម្រាប់ថ្មើរជើង ដើម្បីសោភណភាព និងសម្រួលចរាចរណ៍

រាជធានី​ភ្នំពេញ ៖ កម្លាំង​សណ្ដាប់ធ្នាប់​នៃ​រដ្ឋបាល​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​ប្រតិបត្តិការ​យ៉ាង​សកម្ម ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អនាម័យ និង​បរិស្ថាន​ទូ​ទាំង​មូលដ្ឋាន​ខណ្ឌ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥។ ក្នុង​សកម្មភាព​នោះ រដ្ឋបាល​ខណ្ឌ​ក៏បាន​ហាមឃាត់​យ៉ាង​ដាច់អហង្ការ​មិន​ឱ្យ​អាជីវករ​ណា​ម្នាក់​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​មក​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​នោះ​ទេ ដោយ​តម្រូវ​ឱ្យ​ទុក​ចន្លោះ​យ៉ាងតិច​១/៣ នៃ​ទំហំ​ចិញ្ចើម​ផ្លូវ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ថ្មើរជើង​ធ្វើ​ដំណើរ។ សកម្មភាព​ដ៏​មមាញឹក​នេះ ធ្វើ​ឡើង​តាម​ការ​ចង្អុលបង្ហាញ​ដ៏​ម៉ឺងម៉ាត់​របស់​លោក ជា ខេ​មា…

រថយន្តដឹកមនុស្ស៤នាក់ ច្រឡំផ្លូវ ក្រឡាប់បះជើងជិតធ្លាក់ចូលទន្លេ តែសំណាងល្អ!

កំពង់ចាម-ត្បូងឃ្មុំ៖ រថយន្តម៉ាក Highlander មួយគ្រឿង ដែលដឹកមនុស្ស ៤ នាក់ ចេញពីកម្មវិធីមង្គលការ សង្ស័យបើកបរច្រឡំផ្លូវ ក៏ជ្រុលចង្កូតធ្លាក់ច្រាំងទន្លេ ក្រឡាប់បះជើងទ្រមេឃគួរឱ្យភ្ញាក់ផ្អើល។ សំណាងល្អ ហេតុការណ៍នេះមិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចកំពង់ដរចាស់កោះពីរ…

កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ដើម្បីសុខុមាលភាពប្រជាជន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​សុខាភិបាល ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Bridgette L. Walker ភារៈធារី នៃ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​គណៈប្រតិភូ​ផង​ដែរ។ ក្នុង​ឱកាស​នោះ…

កងទ័ពចិត្តធម៌! វីរៈយុទ្ធជន១៥រូប ចុះជួយប្រជាកសិករច្រូតស្រូវនៅក្រចេះ បាន២ហិកតា

ខេត្តក្រចេះ ៖ ជាការឆ្លើយតបទៅនឹងភាពខ្វះខាតកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋក្នុងការប្រមូលផលស្រូវ កងកម្លាំងកងពលតូចអន្តរាគមន៍លេខ១២៨ បានចុះអនុវត្តសកម្មភាពមនុស្សធម៌យ៉ាងសកម្មនៅមូលដ្ឋានឃុំអូរ​កណ្តៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ។ នេះបើយោងតាមផេកផ្លូវការរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានប្រកាសនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កម្លាំងវរសេនាតូចអន្តរាគមន៍២៨២ នៃកងពលតូចអន្តរាគមន៍លេខ១២៨ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋនៅឃុំអូរ​កណ្តៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ។ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា…

កម្ពុជា-ថៃ សម្រេចការបោះបង្គោលព្រំដែនបណ្តោះអាសន្នបាន ៥៦% ត្រឹមរយៈពេល ១០ថ្ងៃ!

រាជធានី​ភ្នំពេញ​ ៖ ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​ឯកភាព​គ្នា​ចុះ​អនុវត្ត​ការងារ​បោះបង្គោល​បណ្តោះអាសន្ន​នៅ​លើ​ដី​ជាក់ស្តែង (​ចន្លោះ​បង្គោល​៥២​ដល់​៥៩) ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥។ គិតត្រឹមថ្ងៃទី១៧ វិច្ឆិកា ភាគីទាំងពីរ​បាន​បោះបង្គោល​បាន​ចំនួន​៩៤​បង្គោល លើ​ផែនការ​សរុប​១៦៦​បង្គោល ដែល​គិត​ជា​ភាគរយ​សម្រេច​បាន​ប្រមាណ​៥៦%​។ យោង​តាម​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​កាលពី​ម្សិលមិញ​នេះ​ថា ការងារ​បោះបង្គោល​បណ្តោះអាសន្ន​នេះ​គឺ​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ​៥២ ដល់​លេខ​៥៩ ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ…

សោកនាដកម្មបាក់ដីនៅឥណ្ឌូនេស៊ី៖ ឆក់យកជីវិត១១នាក់ បាត់ខ្លួន១០នាក់ ក្រោយភ្លៀងធ្លាក់ខ្លាំង!

ក្រុម​រុករក និង​ជួយ​សង្គ្រោះ​ឥណ្ឌូនេស៊ី បាន​រក​ឃើញ​សាកសព​មនុស្ស ៨​នាក់​បន្ថែម​ទៀត កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ក្នុង​ប្រតិបត្តិការ​ថ្ងៃ​ទី​៣ ក្រោយ​ហេតុការណ៍​បាក់​ដី​ដ៏​រន្ធត់​មួយ​នៅ​ភូមិ CIBEUNYING ស្រុក​ស៊ី​ឡា​កាប ខេត្ត​ជ្វា​កណ្ដាល។ គ្រោះមហន្តរាយ​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ១១​នាក់ ខណៈ​មនុស្ស ១០​នាក់​ផ្សេង​ទៀត​នៅ​តែ​បន្ត​បាត់​ខ្លួន​នៅ​ឡើយ។ លោក​មូ​ហា​ម៉ា​ដ អាប់​ឌុ​ល​ឡា​ហ៍ ប្រធាន​ការិយាល័យ​រុករក និង​ជួយ​សង្គ្រោះ​ស្រុក​ស៊ី​ឡា​កាប…

សារមន្ទីរជាតិអង្គរ៖ ១៨ឆ្នាំនៃកិច្ចការអភិរក្ស និងផ្សព្វផ្សាយកេរដំណែលវប្បធម៌ខ្មែរ

ខេត្តសៀមរាប៖ សារមន្ទីរជាតិអង្គរ បានប្រារព្ធខួប ១៨ឆ្នាំ នៃការបង្កើតឡើង ដែលបន្តបេសកកម្មយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយកេរដំណែលវប្បធម៌ដ៏សម្បូរបែបនៃអាណាចក្រខ្មែរ។ នេះបើយោងតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ គិតមកដល់ពេលនេះ សារមន្ទីរជាតិអង្គរនៅខេត្តសៀមរាប បានដំណើរការអស់រយៈពេល១៨ឆ្នាំហើយ។ ខ្លួនបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាកន្លែងតាំងពិព័រណ៍ប៉ុណ្ណោះទេ ថែមទាំងជាវិទ្យាស្ថានសិក្សាដ៏មានតម្លៃសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ សារមន្ទីរនេះបានផ្តោតលើការតាំងពិព័រណ៍ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។…

រឿងរ៉ាវដ៏រន្ធត់! ពលករខ្មែរម្នាក់រងការចាប់រំលោភពីទាហានថៃ៧នាក់ ព្រមទាំងប្លន់យកទ្រព្យសម្បត្តិ

ខេត្តបាត់ដំបង​៖ ករណីដ៏ឃោរឃៅមួយបានកើតឡើងចំពោះនារីពលករខ្មែរម្នាក់ ក្នុងចំណោមពលករប្រុសស្រីជាង១០នាក់ ដែលបានរងការចាប់រំលោភបូកពីសំណាក់ក្រុមទាហានឈុតខ្មៅថៃយ៉ាងតិច៧នាក់។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលក្រុមពលករធ្វើដំណើរត្រឡប់ពីប្រទេសថៃមកកាន់មាតុភូមិវិញ។ ក្រៅពីការរំលោភបូក ក្រុមទាហានទាំងនោះក៏បានវាយដំធ្វើទារុណកម្មលើពលករប្រុសៗ និងប្លន់យកទូរស័ព្ទ ក៏ដូចជាលុយកាក់អស់គ្មានសល់ផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីព្រំដែន។ តាមសេចក្តីរាយការណ៍ អំពើព្រៃផ្សៃរបស់ទាហានថៃនេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ខណៈក្រុមពលករខ្មែរចំនួន១៣នាក់ (ក្នុងនោះមានស្ត្រី៦នាក់ និងក្មេងតូចម្នាក់) កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកដល់ជិតព្រំដែនកម្ពុជា-ថៃ ជាប់នឹងស្រុកកំរៀង ខេត្តបាត់ដំបង។…