វិបត្តិព្រំដែនកម្ពុជា-ថៃ៖ ស្ថានការណ៍ធ្ងន់ធ្ងរ បើថៃបន្តបិទច្រកព្រំដែនឯកតោភាគី!
ភាពតានតឹងរវាងកម្ពុជនិងថៃនឹងកាន់តែពិបាក បើសិនជាថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទដោយឯកតោភាគីទេនោះ ពីព្រោះកម្ពុជានឹងអាចឈានដល់ការមានតបតដោយការឈប់ទិញទំនិញពីប្រទេសថៃ ។ សម្តេចតេជោ ហ៊ុន សែន បានអោយដឹង នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះថា ក្នុងនាមប្រធានបក្សកាន់អំណាចសម្តេចបានប្រាប់ទៅកាន់រាជរដ្ឋាភិបាលថា ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ ។ ទន្ទឹមនោះ សម្តេចក៏អោយត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សារជូនប្រជាជនទាំងក្នុងស្រុក…
