នគរបាលបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៤នាក់ រកឃើញថ្នាំញៀនមេតំហ្វេតាមីនជាង៣០ក្រាម
ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបងបានធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់សរុបជាង៣០ក្រាម កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៦:១៥ល្ងាច នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។ ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួនមាន៖ ធឿន វុធថា (ហៅឡិប)…
