ព័ត៌មានជាតិ

គ្រាប់មីនស្គរសម័យសង្គ្រាមត្រូវបានរកឃើញនៅដីចម្ការក្នុងស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ ពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១គ្រាប់នៅក្នុងដីចម្ការមួយកន្លែង នៅវេលាម៉ោង៩:០០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ គ្រាប់យុទ្ធភ័ណ្ឌនេះត្រូវបានរកឃើញនៅចំណុចដីចម្ការឈ្មោះ “តុញ” ស្ថិតក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះទៅពិនិត្យ ហើយបានអះអាងថា នេះជាគ្រាប់មីនស្គរមួយគ្រាប់ដែលបានសេសសល់តាំងពីសម័យសង្គ្រាមមក។ បច្ចុប្បន្ន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះត្រូវបានសមត្ថកិច្ចទំនាក់ទំនងអោយមន្ត្រីស៊ីម៉ាក់មកទទួលយកទៅរក្សាទុកនៅទីកន្លែងសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ករណីនេះបង្ហាញពីគ្រោះថ្នាក់ដែលនៅសេសសល់ពីសម័យសង្គ្រាមនៅតែមាននៅក្នុងតំបន់ខ្លះនៃប្រទេសកម្ពុជា។

អាជ្ញាធរសៀមរាបបង្ក្រាបបទល្មើសធនធានធម្មជាតិ រឹបអូសម៉ាស៊ីនកែច្នៃឈើខុសច្បាប់ក្នុង៣ឃុំ

ខេត្តសៀមរាប៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងឃុំតាសៀម ឃុំកន្ទួត និងឃុំស្វាយលើ ស្រុកស្វាយលើ។ ក្នុងឱកាសនោះ លោកអភិបាលរងបានណែនាំ និងអប់រំដល់ម្ចាស់សិប្បកម្មកែច្នៃដែលខុសច្បាប់ ដោយបញ្ជាក់ថា បើចង់បន្តធ្វើអាជីវកម្ម ត្រូវធ្វើកិច្ចសន្យាព្រមព្រៀងតាមច្បាប់ និងប្រើឈើស្របច្បាប់តែប៉ុណ្ណោះ។ កន្លងមក…

សម្តេច ម៉ែន សំអន អំពាវនាវឱ្យប្រែក្លាយទិវានារីអន្តរជាតិទៅជាថ្ងៃជួយសង្គ្រោះជនភៀសសឹក និងអ្នករបួស

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឱ្យថ្នាក់ដឹកនាំស្ត្រីទាំងអស់ប្រែក្លាយទិវានារីអន្តរជាតិ៨មីនា ពីថ្ងៃរីករាយដើរលេងកម្សាន្ត ទៅជាថ្ងៃចុះជួបសួរសុខទុក្ខដល់បងប្អូនជនភៀសសឹក និងអ្នករបួសនៅតាមមន្ទីរពេទ្យខេត្តជួរមុខ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានធ្វើការអំពាវនាវនេះក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១១៥ នៅថ្ងៃទី០៤មីនា២០២៦។ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី…

ក្រសួងការងារ និង UNDP រួមគ្នាពង្រឹងប្រព័ន្ធសន្តិសុខសង្គម ដើម្បីការពារប្រាក់សន្សំកម្មករនិយោជិត

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានពង្រឹងកិច្ចសហការរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការគ្រប់គ្រងមូលនិធិសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតកម្ពុជា។ ក្នុងជំនួបដ៏សំខាន់នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico…

រថយន្តដឹកអេតចាយបើកបញ្ច្រាសទិសត្រូវម៉ូតូហុងដាបុកយ៉ាងខ្លាំង បណ្តាលឱ្យរបួសធ្ងន់ស្រាល៣នាក់នៅកំបូល

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដោយមានរថយន្តដឹកអេតចាយបើកបញ្ច្រាសទិសត្រូវម៉ូតូហុងដាបុកយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១និង៥៤នាទី នៅពេលដែលបុរសម្នាក់បើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយពេញព្រៀប ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ទាំងបញ្ច្រាសទិសដៅចរាចរណ៍។ បន្ទាប់មកស្រាប់តែមានម៉ូតូហុងដាឌ្រីម បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ធ្វើដំណើរផ្លូវត្រង់ក៏ជ្រុលទៅបុកពីមុខពេញទំហឹង។ ជនរងគ្រោះទី១មានឈ្មោះ បូង សីហា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសបែកមាត់ បាក់ធ្មេញ…

ពិភពលោកសម្លឹងមកមើលមហាសន្និបាតចិន ក្នុងបរិបទភូមិសាស្ត្រនយោបាយប្រែប្រួល

ភ្នំពេញ៖ អ្នកវិភាគសង្គមឈ្មោះល្បីលោកបណ្ឌិត កៅ មុយថង បានចែងថា ពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) នីតិកាលទី១៤ ដែលនឹងរៀបចំឡើងក្នុងខែមីនានេះ។ លោកបណ្ឌិត កៅ មុយថង បានថ្លែងកាលពីថ្ងៃទី៣ ខែមីនា ថា ក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកំពុងប្រែប្រួលយ៉ាងខ្លាំង និងស្ថានភាពអសន្តិសុខសកលដ៏ស្មុគស្មាញ មហាសន្និបាតនេះនឹងជះឥទ្ធិពលយ៉ាងសំខាន់ទៅលើតុល្យភាពអំណាចសកល។ ចំណុចសំខាន់ៗដែលពិភពលោកកំពុងតាមដានមាន៖ ១.…

ស្រវឹងស្រាខឹងរឿងថយរថយន្តកិនជើង បុរសដាល់បែកកញ្ចក់ឡានរួចវាយប្រពន្ធអ្នកបើកបរ

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនក្រោយពីដាល់កញ្ចក់រថយន្តគេបណ្ដាលឲ្យបែក ហើយថែមទាំងវាយទៅលើស្ត្រីម្នាក់ជាប្រពន្ធអ្នកបើកបររថយន្ត បណ្តាលឱ្យរងរបួសមុខ។ ករណីហិង្សាដោយចេតនានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនេះ បានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិឈើទាលជ្រុំ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនសង្ស័យដៃដលដែលឃាត់ខ្លួនបានមានឈ្មោះ ជូ ថារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងជោរ។…

រដ្ឋបាលរាជធានីភ្នំពេញ បង្កើតគោលការណ៍ថ្មីសម្រាប់កង់បី និងតាក់ស៊ីតាមអេប ដើម្បីបញ្ចប់ជម្លោះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញគោលការណ៍ថ្មីសម្រាប់ក្រុមហ៊ុនកង់បី និងតាក់ស៊ីតាមអេបApps ដើម្បីធានាសុខសន្តិភាព និងការប្រកបអាជីវកម្មដោយសុខដុមរមនា។ តាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ការសម្របសម្រួលនេះកើតឡើងបន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់មួយដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានផ្តោតលើការដោះស្រាយបញ្ហារវាងអ្នកបើកបរកង់បី តាក់ស៊ី និងក្រុមហ៊ុនអេបដឹកជញ្ជូន។ គោលការណ៍ថ្មីទាំង៥ចំណុចមាន៖ ១. កំណត់ថ្លៃដឹកជញ្ជូនគោលសម្រាប់កង់បីចាប់ពី…

រាជធានីភ្នំពេញឆ្ពោះទៅជាទីក្រុងម៉េត្រូប៉ូលីតែនឈានមុខគេនៅអាស៊ី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញជំនឿយ៉ាងរឹងមាំថា រាជធានីភ្នំពេញនឹងក្លាយជាទីក្រុងម៉េត្រូប៉ូលីតែនដ៏ទំនើប និងឈានមុខគេនៅតំបន់អាស៊ីនាពេលខាងមុខ។ ក្នុងសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹងនិងបទពិសោធនៃប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជធានី-ខេត្តទាំងអស់អាចវិវត្តទៅជាទីក្រុងម៉េត្រូប៉ូលីតែន ដើម្បីធានាការគ្រប់គ្រងដែនដី ការរៀបចំផែនការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមបានបញ្ជាក់ពីលក្ខខណ្ឌសំខាន់៣ចំណុចសម្រាប់ការប្រែក្លាយទៅជាទីក្រុងម៉េត្រូប៉ូលីតែន៖ ទី១-ដង់ស៊ីតេប្រជាជន ទី២-សក្តានុពលសេដ្ឋកិច្ច…

អនុរដ្ឋលេខាធិការព័ត៌មានដាស់តឿនអ្នកសារព័ត៌មានឱ្យគោរពក្រមសីលធម៌ ជាពិសេសក្នុងការផ្សាយព័ត៌មានព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាស់តឿនអ្នកសារព័ត៌មានទាំងអស់ឱ្យគោរពក្រមសីលធម៌ និងវិជ្ជាជីវៈយ៉ាងតឹងរ៉ឹង ជាពិសេសក្នុងការផ្សាយព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៅវិទ្យុជាតិកម្ពុជា ថ្ងៃទី១៦ ធ្នូ ២០២៥ លោកបានជំរុញឱ្យអ្នកសារព័ត៌មានបង្កើនការទទួលខុសត្រូវ ភាពម៉ត់ចត់ និងភាពស្មោះត្រង់ក្នុងការផ្សព្វផ្សាយព័ត៌មាន។ «ការប្រើពាក្យអសុរោះ…