ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូបើកផ្លូវកិច្ចចរចា ប៉ុន្តែបន្តវាយប្រហារអ៊ីរ៉ង់យ៉ាងសាហាវ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបង្ហាញជំហរបើកផ្លូវចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀងការទូត បន្ទាប់ពីការជជែកគ្នាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន India Today លោកណេតាន់យ៉ាហ៊ូបានលើកឡើងថា មានឱកាសសម្រាប់កិច្ចព្រមព្រៀងដែលអាចការពារផលប្រយោជន៍ស្នូលរបស់អ៊ីស្រាអែល ដោយផ្អែកលើសមិទ្ធផលយោធារួមគ្នារបស់អ៊ីស្រាអែល និងអាមេរិក។ ការថ្លែងនេះមកស្របពេលដែលលោកត្រាំប្រកាសផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល៥ថ្ងៃ។ ទោះជាយ៉ាងណា លោកណេតាន់យ៉ាហ៊ូបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលមិនបានបន្ថយល្បឿនយោធានោះទេ។…

ផ្ទុះរោងចក្រប្រេងនៅតិចសាស់៖ បច្ចេកទេសបរាជ័យ ឬការវាយបកសងសឹកពីអ៊ីរ៉ង់?

នៅថ្ងៃអង្គារ ២៤ មីនា ២០២៦ ការផ្ទុះយ៉ាងខ្លាំងបានកើតឡើងនៅរោងចក្រចម្រាញ់ប្រេង Valero Energy ក្នុងទីក្រុង Port Arthur រដ្ឋតិចសាស់ បណ្តាលឱ្យមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅ។ ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងជាប្រធានបទពិភាក្សាក្តៅគគុកនៅលើបណ្តាញសង្គម។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ការផ្ទុះនេះគ្រាន់តែជា “គ្រោះថ្នាក់ការងារ” ដែលបណ្តាលមកពីបញ្ហាបច្ចេកទេសនៃម៉ាស៊ីនកម្តៅក្នុងរោងចក្រ។ លោកស្រី Zena…

យន្តហោះយោធាកូឡុំប៊ីធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង ស្លាប់៦៦នាក់ បាត់ខ្លួន៤នាក់

យន្តហោះដឹកជញ្ជូនយោធាកូឡុំប៊ីមួយគ្រឿងបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីថ្ងៃចន្ទទី២៣មីនា ដោយបានសម្លាប់មនុស្ស៦៦នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានដឹកអ្នកនៅរស់រានមានជីវិតរាប់សិបនាក់ទៅកាន់មន្ទីរពេទ្យ និងកំពុងស្វែងរកមនុស្ស៤នាក់ដែលនៅតែបាត់ខ្លួននៅឡើយ។ ប្រធានកងកម្លាំងប្រដាប់អាវុធប្រទេសកូឡុំប៊ី លោក Hugo Alejandro Lopez បានសរសេរនៅលើបណ្ដាញសង្គម X ថា យន្តហោះដឹកជញ្ជូនប្រភេទ Hercules C-130 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក ដឹកមនុស្សចំនួន១២៨នាក់…

គុយបាប្រកាសត្រៀមខ្លួនរួចរាល់ ទប់ទល់នឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលគុយបាបានប្រកាសថា ប្រទេសកោះនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រឈមមុខនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះកំពុងជួបប្រទះនឹងបញ្ហាដាច់ចរន្តអគ្គិសនីយ៉ាងធ្ងន់ធ្ងរ។ អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បានឆ្លើយតបទៅនឹងការសាកសួររបស់អ្នកកាសែត ដោយអះអាងថា៖ «យើងត្រៀមខ្លួនរួចហើយសម្រាប់ការឈ្លានពានដោយយោធារបស់អាមេរិក»។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងក្រោយពីការដាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរទូទាំងប្រទេស ដែលបានធ្វើឱ្យប្រជាពលរដ្ឋរាប់លាននាក់ស្ថិតក្នុងភាពងងឹត។ លោក de Cossio បានបញ្ជាក់បន្ថែមទៀតក្នុងកម្មវិធី Meet the…

តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញខ្លាំង បន្ទាប់ពីធ្លាក់ចុះគំហុកកាលពីម្សិលមិញ

ភ្នំពេញ – តម្លៃប្រេងអន្តរជាតិបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារ (២៤ មីនា) បន្ទាប់ពីធ្លាក់ចុះជាគំហុកកាលពីថ្ងៃចន្ទ ដោយសារភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ កាលពីថ្ងៃចន្ទ តម្លៃប្រេងកុងត្រា Brent បានធ្លាក់ចុះ ១២,២៥ ដុល្លារ (១០,៩%) មកនៅត្រឹម ៩៩,៩៤ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេង…

យន្តហោះ Air Canada បុករថយន្តពន្លត់អគ្គិភ័យនៅញូវយ៉ក សម្លាប់នាវិក ២នាក់ ខណៈអាកាសយានដ្ឋានត្រូវបិទជាបណ្ដោះអាសន្ន

យន្តហោះ Air Canada Express បានបុកជាមួយរថយន្តពន្លត់អគ្គិភ័យ នៅពេលចុះចតនៅអាកាសយានដ្ឋាន LaGuardia ទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃអាទិត្យ ដែលបណ្ដាលឱ្យអ្នកបើកយន្តហោះ និងជំនួយការម្នាក់ស្លាប់ភ្លាម។ យោងតាម AFP និង Reuters ផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ យន្តហោះ Air…

អាមេរិកអះអាងថា សមត្ថភាពអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz ធ្លាក់ចុះខ្លាំង

យោធាអាមេរិកបានប្រកាសកាលពីថ្ងៃសៅរ៍ថា សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកទម្ងន់ធ្ងន់ៗរបស់អាមេរិកលើទីតាំងក្រោមដីរបស់អ៊ីរ៉ង់។ យោងតាមការផ្សាយព័ត៌មានរបស់ CNA និង AFP នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ យោធាអាមេរិកបានប្រើប្រាស់គ្រាប់បែកទម្ងន់ធ្ងន់ៗពីឃ្លាំងអាវុធរបស់ខ្លួន ដើម្បីទម្លុះទីតាំងមីស៊ីលអ៊ីរ៉ង់ដែលស្ថិតនៅកន្លែងជាប់គ្នាៗ។ លោក Brad Cooper មេបញ្ជាការនៃបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានលើកឡើងថា…

ណេតាន់យ៉ាហ៊ូ អំពាវនាវមេដឹកនាំពិភពលោកចូលរួមសង្គ្រាមប្រឆាំងអ៊ីរ៉ង់

សង្គ្រាមនៅអ៊ីរ៉ង់បានឈានចូលដល់សប្តាហ៍ទី៤ ដោយគ្មានភាគីណាមួយបានបន្ធូរដៃនៅឡើយទេ។ អ៊ីរ៉ង់បន្តវាយប្រហារសងសឹកទៅលើអាមេរិក និងអ៊ីស្រាអែលនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងទីក្រុងខ្លះនៅអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអំពាវនាវឱ្យមេដឹកនាំពិភពលោកចូលរួមក្នុងប្រតិបត្តិការ Roaring Lion និង Epic Fury របស់អ៊ីស្រាអែល-អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ ការអំពាវនាវនេះធ្វើឡើងអំឡុងពេលលោកនិងមន្ត្រីអ៊ីស្រាអែលទៅទស្សនាទីតាំងដែលរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅភាគខាងត្បូងទីក្រុង Arad។ លោក ណេតាន់យ៉ាហ៊ូ…

កូរ៉េខាងជើងផ្លាស់ប្តូរមន្ត្រីធំៗ ខណៈលោកគីមជុងអ៊ុនបន្តអាណត្តិទី៣

ព្យុងយ៉ាង – មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យបន្តកាន់តំណែងជាប្រធានគណៈកម្មការកិច្ចការរដ្ឋសម្រាប់អាណត្តិទី៣ នៅក្នុងសម័យប្រជុំលើកទី១ នៃសភាប្រជាជនកំពូលអាណត្តិទី១៥។ តាមការផ្សាយរបស់យ៉ុនហាប នៅថ្ងៃទី២៣ មីនា ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានលើកសរសើរថា ភាពដឹកនាំរបស់លោកគីមជា «អំណាចជាតិដ៏ខ្លាំងក្លាបំផុត» សម្រាប់ការពារប្រទេសជាតិ។ ក្នុងកិច្ចប្រជុំដ៏សំខាន់នេះ…

ថៃប្រឈមជំងឺមេនីងហ្គូកកូកាល់ពុលសាហាវ ស្លាប់៣ក្នុង៥អ្នកឆ្លង

ប្រទេសថៃបានរកឃើញករណីឆ្លងជំងឺមេនីងហ្គូកកូកាល់ចំនួន៥ករណីចាប់តាំងពីដើមឆ្នាំ២០២៦នេះ ដោយក្នុងនោះមាន៣នាក់បានស្លាប់ដោយសារជំងឺនេះ។ ជំងឺនេះត្រូវបានគេចាត់ទុកថាពុលសាហាវខ្លាំង ដែលអាចបណ្តាលឱ្យស្លាប់ឬពិការភាពអស់មួយជីវិតប្រសិនបើព្យាបាលមិនទាន់ពេលវេលា។ នាយកដ្ឋានបង្ការ និងគ្រប់គ្រងជំងឺថៃ (DDC) បានបញ្ជាក់ថា ការផ្ទុះជំងឺនេះកើតឡើងក្នុងសហគមន៍ ដោយមានការឆ្លងជាចង្កោម ជាពិសេសនៅក្នុងស្ថានីយ៍អប់រំផ្សេងៗ។ អាជ្ញាធរថៃបានបដិសេធការអះអាងថា ជំងឺនេះត្រូវបាននាំចូលពីចក្រភពអង់គ្លេស ដែលកំពុងជួបការផ្ទុះជំងឺនេះយ៉ាងខ្លាំង។ ជំងឺមេនីងហ្គូកកូកាល់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយបាក់តេរី Neisseria meningitidis។ ជំងឺនេះច្រើនបង្ហាញខ្លួនក្នុងទម្រង់ពីរ៖ ទម្រង់រលាកស្រោមខួរក្បាល…