ព័ត៌មានអន្ដរជាតិ

ថៃ-វៀតណាម រងគ្រោះធ្ងន់ដោយទឹកជំនន់កាចសាហាវ

ប្រទេសជិតខាងកម្ពុជាគឺថៃនិងវៀតណាមកំពុងរងទុក្ខធ្ងន់ដោយសារតែការវាយប្រហារពីគ្រោះធម្មជាតិជាពិសេសទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូងប្រទេសថៃ។ នៅថៃ ទឹកជំនន់បានវាយប្រហារខេត្តចំនួន១៧ទូទាំងប្រទេស ខណៈភាគខាងត្បូងរងគ្រោះខ្លាំងជាងគេ។ តួលេខមនុស្សស្លាប់បានកើនឡើងដល់៣៣នាក់ ពលរដ្ឋ១.៩លាននាក់ត្រូវរងផលប៉ះពាល់ និងផ្ទៃដី៣,៩០០គីឡូម៉ែត្រការ៉េត្រូវទឹកជន់លិច។ ចំណែកនៅវៀតណាម មនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់បានកើនដល់៩១នាក់ហើយ ខណៈមានច្រើននាក់ទៀតកំពុងបាត់ខ្លួន។ ផ្ទះជាង២០២,៥៦៧ខ្នងត្រូវទឹកជន់លិច និងផ្ទៃដីដាំដុះស្រូវនិងដំណាំត្រូវខូចខាតចំនួន៨២,៤១៤ហិកតា។ ការខូចខាតសេដ្ឋកិច្ចមានប្រហែល៩,០០០ពាន់លានដុង។

វេណេស៊ុយអេឡាប្រមូលផ្តុំរាប់ពាន់នាក់ តវ៉ាប្រឆាំងការគំរាមកំហែងពីសហរដ្ឋអាមេរិក

ប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់បានដង្ហែក្បួនទូទាំងប្រទេស ដើម្បីតវ៉ាប្រឆាំងនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិក និងបង្ហាញការគាំទ្រដល់ប្រធានាធិបតី Nicolas Maduro។ ហ្វូងមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅទីក្រុងការ៉ាកាស ដោយកាន់ទង់ជាតិវេណេស៊ុយអេឡាធំៗ និងថ្កោលទោសការវាយប្រហារថ្មីៗពីយោធាសហរដ្ឋអាមេរិកនៅក្នុងតំបន់ការ៉ាបៀន។ អ្នកគាំទ្ររដ្ឋាភិបាល ប៉ូលិស ទាហាន បានចូលរួមក្នុងការដង្ហែក្បួននេះ ដើម្បីបង្ហាញថា ប្រជាជនវេណេស៊ុយអេឡារួបរួមគ្នាប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស។ ជាការឆ្លើយតប ប្រធានាធិបតី Maduro បានកោះហៅកងទ័ពនិងកងកម្លាំងសន្តិសុខចំនួន ៤.៥ លាននាក់…

ហ្សេលេនស្គីត្រៀមពិភាក្សាចំណុចចម្រូងចម្រាសផែនការសន្តិភាពជាមួយត្រាំ

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចក្នុងការជំរុញក្របខ័ណ្ឌសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ លោកហ្សេលេនស្គីបាននិយាយថា៖ «យើងត្រៀមខ្លួនជាស្រេចដើម្បីបោះជំហានទៅមុខជាមួយគ្នា—ជាមួយសហរដ្ឋអាមេរិក តាមរយៈការចូលរួមផ្ទាល់របស់ប្រធានាធិបតីត្រាំ»។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ការសម្រេចចិត្តផ្នែកសន្តិសុខ«ត្រូវតែរាប់បញ្ចូលទាំងអ៊ុយក្រែន និងអឺរ៉ុប»។ ទីក្រុងកៀវ និងវ៉ាស៊ីនតោន នៅតែមានការបែកបាក់គ្នាលើផ្នែកខ្លះនៃសំណើរបស់លោកត្រាំ ដែលបានបង្កឲ្យមានការព្រួយបារម្ភថា អ៊ុយក្រែនអាចនឹងត្រូវបានដាក់សម្ពាធឲ្យទទួលយកលក្ខខណ្ឌដែលរុស្ស៊ីមានប្រៀបជាង រួមទាំងការធ្វើសម្បទានទឹកដី។ លោកត្រាំបានរៀបរាប់ថា…

ទឹកជំនន់ភាគខាងត្បូងថៃ បំផ្លាញសេដ្ឋកិច្ចខាតបង់ជិត ២៥ពាន់លានបាត

តាមសេចក្តីរាយការណ៍ ត្រឹមតែមន្ទីរពេទ្យ Hat Yai ក្នុងខេត្ត Songkhla មានមនុស្សស្លាប់ដល់ទៅ១៤នាក់ទៅហើយ អំឡុងពេលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់កាចសាហាវជាប្រវត្តិសាស្រ្ត។ សារព័ត៌មាន Amarin ចេញផ្សាយនៅថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ថា មនុស្សស្លាប់ទាំង១៤នាក់ គឺពាក់ព័ន្ធកត្តាផ្សេងៗក្នុងនោះរួមមានទាំងការដាច់ចរន្តអគ្គិសនីក្នុងមន្ទីរពេទ្យផងដែរ ហើយតួលេខគឺរាប់ចាប់ពីថ្ងៃទី២២-២៥ខែវិច្ឆិកា ពេលដែលទឹកជំនន់វាយប្រហារឈានដល់កម្រិតកំពូលនៅ Hat Yai។ ទន្ទឹមនោះ មន្ទីរពេទ្យបានច្រានចោលពាក្យចចាមអារ៉ាមដែលថា មានមនុស្សស្លាប់ដល់ទៅ១០០នាក់ឯណោះ…

ទឹកជំនន់ថៃឈានកម្រិតគ្រោះថ្នាក់ បណ្តាលមនុស្សស្លាប់១៣នាក់

តួលេខមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូងប្រទេសថៃគិតត្រឹមថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ បានកើនដល់១៣នាក់ហើយ ខណៈក្នុងនោះភាគច្រើនស្លាប់ដោយសារឆក់ខ្សែភ្លើង រីឯខ្លះទៀតដេកស្លាប់នៅលើដំបូលផ្ទះ ព្រោះគ្មាននរណាទៅជួយសង្គ្រោះ។ តាមការផ្សាយរបស់ Amarin ទឹកជំនន់នៅទីក្រុង Hat Yai ខេត្ត Songkhla បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ហើយតាមរយៈរូបថតដែលបង្ហាញដោយមូលនិធិ Tek Tung ភាគខាងត្បូង គេឃើញមនុស្សស្លាប់នៅលើដំបូលផ្ទះរបស់ខ្លួន ដែលអ្នកនោះគឺរង់ចាំការជួយសង្គ្រោះទាំងអស់សង្ឃឹម។ ព័ត៌មាននេះកើតឡើងស្របពេលមានសេចក្តីរាយការណ៍ថា…

ថៃព្យួរតំណែងប្រធានពន្ធនាគារ បន្ទាប់ពីរកឃើញសេវាផ្លូវភេទឲ្យអ្នកទោសចិន

មន្ត្រីថៃបានព្យួរតំណែងប្រធានពន្ធនាគារ Remand នៅទីក្រុងបាងកក បន្ទាប់ពីមានរបាយការណ៍ថា អ្នកទោសជនជាតិចិនមួយចំនួនត្រូវបានផ្តល់សិទ្ធិពិសេសឲ្យទទួលបានសេវាកម្មផ្លូវភេទក្នុងពន្ធនាគារ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ ស្ត្រីជនជាតិចិនពីរនាក់ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងពន្ធនាគារ ហើយបន្ទាប់មកត្រូវបានគេរកឃើញថាមានស្រ្តីម្នាក់នៅជាមួយអ្នកទោសម្នាក់នៅក្នុងបន្ទប់ពិសេសមួយ។ បន្ទប់នោះមានសាឡុង តុ និងទូទឹកកក ដែលជារបស់របរអ្នកទោសធម្មតាមិនត្រូវបានអនុញ្ញាតឱ្យមានប្រើនោះទេ។ លើសពីនេះ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញវត្ថុហាមឃាត់ដូចជាស្រោមអនាម័យ គ្រឿងស្រវឹង និងថ្នាំជក់នៅក្នុងពន្ធនាគារ។ វីដេអូកាមេរ៉ាសុវត្ថិភាពមួយចំនួនត្រូវបានលុបចោល ប៉ុន្តែមានវីដេអូមួយបង្ហាញស្ត្រីទាំងពីរនាក់កំពុងចូលទៅក្នុងពន្ធនាគារ។ បុគ្គលិកពន្ធនាគារប្រហែល ២០…

ថៃប្រកាសគ្រាអាសន្នខេត្តសុងក្លា ដោយសារទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មាន

ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាបានបង្កឲ្យមានទឹកជំនន់ដ៏មហន្តរាយនៅខេត្តសុងក្លា ប្រទេសថៃ ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសដាក់ខេត្តសុងក្លាក្នុងគ្រាអាសន្ននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសារទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក បន្តបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។ ការប្រកាសនេះមានសុពលភាពចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា។…

ទឹកជំនន់ថៃធ្ងន់ធ្ងរ សម្រែកសុំជួយលាន់ទ្រហឹងទីក្រុង Hat Yai

សម្រែកសុំអង្វរឲ្យជួយទាំងអស់សង្ឃឹម បានលាន់ទ្រហឹងពេញទីក្រុង Hat Yai ក្នុងខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ ស្របពេលគ្រោះទឹកជំនន់កាន់តែធ្ងន់ធ្ងរ សម្លាប់មនុស្ស៨នាក់ហើយ។ តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ ទឹកជំនន់ដែលចាប់ផ្តើមកាលពីសប្តាហ៍មុន កាន់តែកាចសាហាវទៅៗ ជន់លិចធ្ងន់ធ្ងរទីក្រុងនេះនិងកន្លែងផ្សេងទៀតក្នុងប្រទេសថៃ ឈានដល់ការប្រកាសអាសន្ននៅតំបន់មួយចំនួន។ ការរងទុក្ខវេទនារបស់អ្នកក្រុង Hat Yai…

បុរសជប៉ុនអាយុ៧៩ឆ្នាំសម្លាប់ម្តាយវ័យ១០០ឆ្នាំដោយសារធុញទ្រាន់នឹងការថែទាំ

តូក្យូ – ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរសអាយុ ៧៩ ឆ្នាំ ដែលសង្ស័យថាបានសម្លាប់ម្តាយបង្កើតអាយុ ១០០ ឆ្នាំ ដោយសារតែធុញទ្រាន់នឹងការថែទាំ។ យោងតាមការបញ្ជាក់ពីប៉ូលិស ជនសង្ស័យ Masato Watabe ត្រូវបានចោទប្រកាន់ថាបានយកដៃខ្ទប់មាត់ម្តាយឈ្មោះ Masako និងប្រព្រឹត្តអំពើហិង្សាផ្សេងទៀតនៅក្នុងផ្ទះរបស់ពួកគេនៅតំបន់ Machida ខាងលិចទីក្រុងតូក្យូ។ ក្រោយពីប្រព្រឹត្តអំពើឃាតកម្ម ជនសង្ស័យបានហៅទូរស័ព្ទសង្គ្រោះបន្ទាន់នៅម៉ោង…

ទឹកជំនន់ថៃភាគខាងត្បូង បណ្តាលឲ្យមនុស្សស្លាប់១៤នាក់ ខាតបង់ជិត២៥ពាន់លានបាត

ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនៅភាគខាងត្បូងប្រទេសថៃ បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់១៤នាក់ នៅមន្ទីរពេទ្យ Hat Yai ក្នុងខេត្ត Songkhla ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ។ តាមការរាយការណ៍ពីសារព័ត៌មាន Amarin មនុស្សស្លាប់ទាំង១៤នាក់នេះ ភាគច្រើនពាក់ព័ន្ធនឹងការដាច់ចរន្តអគ្គិសនីក្នុងមន្ទីរពេទ្យ ក្នុងអំឡុងពេលទឹកជំនន់វាយប្រហារឈានដល់កម្រិតកំពូលនៅថ្ងៃទី២២-២៥ខែវិច្ឆិកា។ មន្ទីរពេទ្យបានបដិសេធពាក្យចចាមអារ៉ាមដែលថាមានមនុស្សស្លាប់ដល់ទៅ១០០នាក់ ដោយបញ្ជាក់ថាសាកសពត្រូវរក្សាទុកក្នុងសាលតម្កល់ត្រឹមត្រូវ។ លោកស្រី Kewalin Wangpichayasuk អនុប្រធានគ្រប់គ្រងនៅ KResearch…