អ៊ីរ៉ង់ត្រៀមទ័ពលើសពី ១លាននាក់ ទប់ទល់ការលុកលុយអាមេរិក
អ៊ីរ៉ង់បានត្រៀមកម្លាំងទ័ពជាង ១លាននាក់ ដើម្បីទប់ទល់ការលុកលុយជើងគោកដែលអាមេរិកអាចធ្វើឡើង នេះបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Tasnim នៅថ្ងៃសុក្រទី២៧ ខែមីនា ឆ្នាំ២០២៦។ សារព័ត៌មាន Tasnim ដែលដកស្រង់ពីប្រភពយោធាមួយ បានរាយការណ៍ថា ក្រុមអ្នកប្រយុទ្ធនៃរបបនេះកំពុងមានភាពពុះកញ្ជ្រោលកាន់តែខ្លាំង ដោយមានបំណងបង្កើតនរកជាប្រវត្តិសាស្ត្រមួយសម្រាប់ជនជាតិអាមេរិកនៅលើទឹកដីអ៊ីរ៉ង់។ យុវជនអ៊ីរ៉ង់បាននិងកំពុងដាក់ពាក្យយ៉ាងច្រើនកកកុញ ដើម្បីចូលបម្រើក្នុងជួរកងទ័ព កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) និងកងពលតូចស្ម័គ្រចិត្ត Basij។…
