ក្រសួងការបរទេសចិនបញ្ជាក់ថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន មិនអាចកាត់ផ្តាច់បាន
ភ្នំពេញ – ថ្ងៃទី ២៥ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន។ លោកស្រី Mao Ning បានបញ្ជាក់ថា នេះជាការពិតដែលមិនអាចកែប្រែបាន និងមិនអនុញ្ញាតឱ្យមួលបង្កាច់ និងបំភ្លៃជាដាច់ខាត។ ការបញ្ជាក់នេះបានធ្វើឡើងក្នុងពិធីសារព័ត៌មានផ្លូវការនៅទីក្រុងប៉េកាំង។ លោកស្រីបានលើកឡើងពីប្រវត្តិសាស្ត្រថា…
