ចិនដីគោកមានមហាសេដ្ឋីកើនដល់ ៣២១នាក់ ក្លាយជាទីពីរលើលោក
របាយការណ៍ថ្មីមួយបានបង្ហាញថា ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសចិនដីគោកបានកើនឡើង ៥.៦% កាលពីឆ្នាំមុន រហូតដល់ ៣២១នាក់។ នេះបានធ្វើឲ្យចិនក្លាយជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានមហាសេដ្ឋី ១.១៣៥នាក់ គិតត្រឹមឆ្នាំមុន។ យោងតាមក្រុមហ៊ុនវិភាគទិន្នន័យ Altrata ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានឲ្យដឹងថា មហាសេដ្ឋីចិនដីគោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១.២៩ ទ្រីលានដុល្លារ ខណៈដែលមហាសេដ្ឋីអាមេរិកមានដល់…
