សន្តិសុខសង្គម

ក្រចេះ៖ សមត្ថកិច្ចចម្រុះបង្ក្រាបរោងសិប្បកម្មឈើខុសច្បាប់ ចាប់ឃាត់ឧបករណ៍រាប់ដប់គ្រឿង

ខេត្តក្រចេះ៖ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបរោងសិប្បកម្មគ្រឿងសង្ហារឹមធ្វើពីឈើធម្មជាតិមួយកន្លែង ដែលដំណើរការដោយគ្មានលិខិតអនុញ្ញាត នៅឃុំស្រែជិះ ស្រុកអូរក្រៀងសែនជ័យ កាលពីថ្ងៃទី៣ ធ្នូ ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង ៣:៣០រសៀល ដោយការសហការរវាងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ កងរាជអាវុធហត្ថ មន្ត្រីបរិស្ថានខេត្ត និងកម្លាំងនគរបាលរដ្ឋបាលស្រែជិះ។ ទីតាំងសិប្បកម្មនេះស្ថិតនៅត្រង់ចំណុចនិយាមកា៦៦០៣៤៤-១៤៣១៣២៧ ក្នុងភូមិស្រែរុង។ សមត្ថកិច្ចបានចាប់ឃាត់វត្ថុតាងល្មើសជាច្រើន រួមមាន៖ តួម៉ាស៊ីនបញ្ឈរ១គ្រឿង តុឈូស១…

ក្រុមហ៊ុនដឹកដីខូចផ្លូវកៅស៊ូកោះកុង ត្រូវបង្ខំចូលខ្លួនសងសំណងជូនរដ្ឋ

ខេត្តកោះកុង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានកោះហៅម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនអាចម៍ដី ក្រួស ថ្ម និងខ្សាច់ចូលខ្លួនមកដោះស្រាយ ករណីធ្វើឱ្យផ្លូវកៅស៊ូទៅរមណីយដ្ឋានឆ្នេរសមុទ្រប៉ាក់ខ្លងខូចខាត។ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ថា លោកបានកោះហៅម្ចាស់ក្រុមហ៊ុនអាជីវកម្មដឹកដី ក្រួស ថ្ម…

អាជ្ញាធរក្រុងសៀមរាបចាប់ផ្ដើមជួសជុលផ្លូវកៅស៊ូ ២គីឡូម៉ែត្រនៅសង្កាត់ជ្រាវ ក្រោយពន្យារពេលដោយសារភ្លៀង

សៀមរាប៖ អាជ្ញាធរក្រុងសៀមរាបបានចាប់ផ្ដើមជួសជុលផ្លូវមួយខ្សែប្រវែង ២គីឡូម៉ែត្រនៅសង្កាត់ជ្រាវ ដោយសាងសង់ជាផ្លូវកៅស៊ូ ក្រោយពន្យារពេលដោយសាររដូវភ្លៀងខ្លាំង។ មន្ត្រីសង្កាត់ជ្រាវបានបញ្ជាក់នៅថ្ងៃទី៤ ធ្នូ ២០២៥ ថា ផ្លូវដែលកំពុងជួសជុលនេះមានទទឹង ៨ម៉ែត្រ និងជើងទេផ្លូវប្រវែង ៩ម៉ែត្រ។ ផ្លូវនេះតភ្ជាប់ពីវិថីសម្ដេចជា ស៊ីម ទៅកាន់ផ្លូវក្រវាត់ក្រុងទី២ និងទី៣។ លោកបានឱ្យដឹងថា ការជួសជុលនេះទទួលបានការគាំទ្រថវិកាពីអ្នកឧកញ៉ា សៀង…

ស៊ីហ្គេម២០២៥ថៃ ប្រឈមបរាជ័យ? កត្តា៤ធំៗធ្វើឲ្យព្រឹត្តិការណ៍ស្ងប់ស្ងាត់បំផុតក្នុងប្រវត្តិសាស្ត្រ

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣៣ ដែលថៃធ្វើជាម្ចាស់ផ្ទះលើកទី៧នៅឆ្នាំ២០២៥នេះ កំពុងប្រឈមនឹងបញ្ហាធំៗជាច្រើនដែលគំរាមកំហែងឲ្យព្រឹត្តិការណ៍នេះបរាជ័យ។ សារព័ត៌មានថៃធំៗបានផ្សាយនូវការមិនពេញចិត្តជាច្រើននៅមុនព្រឹត្តិការណ៍បើកស៊ីហ្គេមឆ្នាំ២០២៥ដែលខិតជិតមកដល់ហើយ។ ការត្រៀមលក្ខណៈរបស់ប្រទេសថៃកំពុងរងការរិះគន់សម្រាប់យុទ្ធនាការផ្សព្វផ្សាយដ៏អន់ថយ ការប្រឈមនៃទីកន្លែងប្រកួត ប្រាក់ឧបត្ថម្ភអត្តពលិក និងរឿងរ៉ាវនយោបាយដ៏ស្មុគស្មាញ។ កត្តាសំខាន់៤ដែលធ្វើឲ្យស៊ីហ្គេមថៃបរាជ័យ៖ ១. ការផ្សព្វផ្សាយខ្សោយ៖ ប្រជាជនថៃភាគច្រើនមិនដឹងថាមានព្រឹត្តិការណ៍ស៊ីហ្គេមទេ ទោះបីជាព្រឹត្តិការណ៍ជិតមកដល់ក៏ដោយ។ ព្រឹត្តិការណ៍នេះត្រូវបានគេឲ្យឈ្មោះថា «ស្ងប់ស្ងាត់បំផុតក្នុងប្រវត្តិសាស្ត្រ»។ ២. ការផ្លាស់ប្តូរទីកន្លែងប្រកួត៖ ដោយសារគ្រោះទឹកជំនន់នៅតំបន់ភាគខាងត្បូង…

កម្លាំងអាជ្ញាធរបង្ក្រាបទីតាំងផលិតគ្រឿងញៀន៥កន្លែង ចាប់ជនសង្ស័យ៧នាក់ រឹបអូសគ្រឿងញៀនជិត៤០គីឡូក្រាម

ភ្នំពេញ៖ កម្លាំងអាជ្ញាធរពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយនគរបាលរាជធានីភ្នំពេញ ធ្វើប្រតិបត្តិការបង្ក្រាបទីតាំងផលិត និងកែច្នៃគ្រឿងញៀនចំនួន៥កន្លែង កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យសរុប៧នាក់ ក្នុងនោះមានជនជាតិចិន៦នាក់ និងជនជាតិខ្មែរម្នាក់។ ជនសង្ស័យទាំងនេះត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ អាជ្ញាធរបានរកឃើញ និងរឹបអូសគ្រឿងញៀនចំនួនច្រើនប្រភេទ រួមមាន៖ • កូកាអ៊ីន…

ក្រចេះបង្ក្រាបបទល្មើសឆ្នាំ២០២៥៖ ឃាត់ខ្លួន១៤៤នាក់ រកឃើញសារធាតុញៀនជាង១.៧គីឡូ

ក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះបានរាយការណ៍អំពីលទ្ធផលការងារបង្ក្រាបបទល្មើសក្នុងរយៈពេល១ឆ្នាំចុងក្រោយ ដោយឃាត់ខ្លួនជនសង្ស័យសរុប១៤៤នាក់ ក្នុងនោះមានស្រី១៣នាក់។ យោងតាមរបាយការណ៍ផ្លូវការ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបបទឧក្រិដ្ឋ៤៥លើក បទល្មើសមជ្ឈិម១៩លើក និងសហការបង្ក្រាប១លើក។ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យ១០៦នាក់ទៅកាន់សាលាដំបូងខេត្តក្រចេះ រួមជាមួយវត្ថុតាងដ៏សំខាន់ៗ។ ក្នុងចំណោមវត្ថុតាងដែលរកឃើញមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន ៣០២កញ្ចប់ (១,៧៣១.៧៤ក្រាម)…

ឈាមរលួយក្នុងគ្រួសារ៖ ប្រពន្ធចុងព្រួតគ្នាវាយ និងចាក់សាំងដុតប្រពន្ធដើម ជនដៃដល់៤នាក់បញ្ជូនតុលាការ

កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ បានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ និងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីពួកគេបានព្រួតគ្នាវាយ និងចាក់សាំងដុតប្រពន្ធដើមម្នាក់ឲ្យរងរបួសធ្ងន់ធ្ងរកាលពីថ្ងៃទី២៨ វិច្ឆិកា។ លោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី២៨ វិច្ឆិកា នៅភូមិធន់មន់ សង្កាត់បារាយណ៍។ ជនសង្ស័យមានឈ្មោះ នាង លីម៉េង…

ចោរគាស់ផ្ទះលួចទ្រព្យជាង៣៥ពាន់ដុល្លារ នគរបាលខេត្តកណ្ដាលឃាត់ខ្លួនជនសង្ស័យ២នាក់

កម្លាំងនគរបាលខេត្តកណ្ដាលបានធ្វើការស្រាវជ្រាវយ៉ាងសកម្ម បន្ទាប់ពីទទួលបានការបរិហារពីប្រជាពលរដ្ឋជាង១០០គ្រួសារនៅក្នុងបុរីវីឡាទួលសង្កែអរិយក្សត្រ ដែលមានការបារម្ភពីចោរកម្មគាស់ផ្ទះយ៉ាងញឹកញាប់ក្នុងរយៈពេល៥ខែចុងក្រោយនេះ។ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ ដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ឈ្មោះ សុខ សម្បត្តិលក្ខណា (ហៅបាត់) និង អ៉ឹម ថា (ហៅយូរ…

ត្រឹម១សប្តាហ៍ អាជ្ញាធរអប្សរា ប្រគល់របស់របរទេសចរ ៤ករណីវិញ

ត្រឹមមួយសប្តាហ៍ អាជ្ញាធរជាតិអប្សរាបានប្រទះឃើញ និងប្រគល់របស់របរទេសចរជាង ៤ករណីវិញ ដោយរួមមានកាបូប ទូរស័ព្ទ និងកាមេរ៉ា។ កាលពីថ្ងៃទី២៣ វិច្ឆិកា ភ្នាក់ងារទេសចរណ៍បានប្រទះឃើញកាបូបស្ពាយរបស់ទេសចរចិនពីរនាក់ប្តីប្រពន្ធ និងបានប្រគល់វិញ។ នៅប្រាសាទអង្គរវត្ត ក្រុមការងារក៏ប្រទះឃើញកាបូបយួរដៃពណ៌ត្នោតរបស់ទេសចរជាតិម្នាក់។ ថ្ងៃទី២៨ វិច្ឆិកា ក្រុមការងារបានប្រទះឃើញទូរស័ព្ទ Oppo A5s ពណ៌ខ្មៅនៅចំណុចកូរសមុទ្រទឹកដោះខាងជើង ហើយបានប្រគល់វិញដល់ទេសចរជនជាតិខ្មែរ។…

នគរបាលព្រហ្មទណ្ឌបង្ក្រាបក្រុមឆក់ប្រដាប់អាវុធ ៣នាក់ ដកហូតអាវុធ៣ដើម

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្រ្កាបក្រុមជនសង្ស័យ ជាមុខសញ្ញាឆក់ទ្រព្យសម្បិត្តិប្រជាពលរដ្ឋយ៉ាងសកម្មប្រដាប់ដោយអាវុធចំនួន ០៣នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្ត។ ប្រតិបត្តិការបង្ក្រាបក្រុមឆក់ប្រដាប់អាវុធនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់បានជនសង្ស័យចំនួន ០៣នាក់ នៅទីតាំងផ្សេងៗគ្នា និងដកហូតបានអាវុធ៣ដើម។…