សន្តិសុខសង្គម

ធនាគារជាតិ ចេញសារក្រើនរំឭក៖ ប្រយ័ត្ន! ល្បិចបោកប្រាស់តាមអនឡាញ កំពុងយាយីទ្រព្យសម្បត្តិ

ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ក្រើនរំឭកជាថ្មីដល់សាធារណជន អំពីការកើនឡើងនូវសកម្មភាពបោកប្រាស់តាមបណ្តាញសង្គម។ ជនខិលខូចមួយចំនួនបានលួចប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងសូម្បីតែរូបភាពថ្នាក់ដឹកនាំរបស់ធនាគារជាតិ ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងចែកចាយយ៉ាងទូលំទូលាយក្នុងគោលបំណងទុច្ចរិត លួចបោកយកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ។ ក្រៅពីនេះ ក្រុមជនល្មើសក៏បានប្រើប្រាស់ល្បិចបោកបញ្ឆោតជាច្រើនទម្រង់ទៀត រួមមាន៖ ក្លែងបន្លំខ្លួនជាសាច់ញាតិជិតស្និទ្ធ ដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់ជាបន្ទាន់។ ក្លែងខ្លួនជាបុគ្គលិកធនាគារ…

រថយន្ត២គ្រឿងបុកកិនផ្លូវបេតុងទើបចាក់ថ្មីៗ ខូចខាតមួយចំហៀងយ៉ាងដំណំ ទាំងកណ្ដាលយប់នៅភ្នំពេញ!

រាជធានីភ្នំពេញ៖ រថយន្តចំនួន ២ គ្រឿង បានបើកបំពានចូលការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែដែលទើបចាក់ថ្មីៗ នៅពេលយប់បណ្តាលឲ្យផ្លូវរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ រួចបើកចេញទៅបាត់ដោយមិនទទួលខុសត្រូវ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់​ ថ្ងៃទី ១៣​ ខែវិច្ឆិកា​ ឆ្នាំ ២០២៥ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី…

អាជ្ញាធរក្រុងព្រះវិហារ រឹតបន្តឹងសណ្តាប់ធ្នាប់ផ្សារកំពង់ប្រណាក! ប្រកាសវិធានការក្តៅលើអ្នកលក់រំលោភចំណីផ្លូវសាធារណៈ

បញ្ហាសណ្តាប់ធ្នាប់ និងអនាម័យក្នុងក្រុងព្រះវិហារ នៅតែជាបញ្ហាចោទដ៏ធំមួយ ដែលអាជ្ញាធរក្រុងព្រះវិហារមានការព្រួយបារម្ភយ៉ាងខ្លាំង។ បញ្ហានេះកើតឡើងដោយសារអាជីវករ និងប្រជាពលរដ្ឋមួយចំនួន បានលក់ដូររំលោភលើចំណីផ្លូវសាធារណៈ និងបោះចោលសំរាមពាសវាលពាសកាលជុំវិញផ្សារកំពង់ប្រណាក បង្កឲ្យមានភាពរញ៉េរញ៉ៃ និងប៉ះពាល់ដល់សោភ័ណភាពក្រុង។ ក្នុងន័យនេះ អាជ្ញាធរក្រុងបានសម្រេចចិត្តប្រើវិធានការម៉ឺងម៉ាត់ ដោយបានផ្តល់ឱកាស ១០ថ្ងៃ ដល់ម្ចាស់អាជីវកម្មផ្សារ និងអាជីវករទាំងអស់ ត្រូវរៀបចំកន្លែងលក់ដូរឲ្យបានត្រឹមត្រូវនៅក្នុងផ្សារ និងរុះរើសំណង់ សំយាបផ្សេងៗដែលសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីស្តារមុខមាត់…

ចាប់បានមេក្លោងជួញដូរគ្រឿងញៀនម្នាក់នៅតាកែវ! រកឃើញថ្នាំញៀនជាង១២០កញ្ចប់ធំតូច

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថស្រុកគិរីវង់ បានបើកប្រតិបត្តិការបង្ក្រាបដ៏ក្ដៅគគុកមួយ កាលពីវេលាម៉ោង៦៖៣៥នាទីល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់យ៉ាងសកម្ម។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដែលជាទីតាំងជនសង្ស័យរស់នៅ។ ជនសង្ស័យរូបនេះមានឈ្មោះ ខែម វុទ្ធី ភេទប្រុស…

ចាប់បានហើយ! ជនសង្ស័យប្លន់ម៉ូតូនៅស្រុកសាមគ្គីមុនីជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋាន ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្លន់ម៉ូតូមួយគ្រឿងពីយុវជនម្នាក់បានសម្រេចកាលពីពេលថ្មីៗនេះ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅចំណុចផ្លូវលំក្នុងភូមិត្រាចកោង ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ខណៈដែលជនសង្ស័យរូបនេះកំពុងព្យាយាមជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួន។ ជនសង្ស័យខាងលើមានឈ្មោះ វឿន វ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគាមុនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ…

ភ្ញាក់ផ្អើល! ចោរ៤នាក់ឆ្លងចូលឃ្លាំងនំបញ្ចុក លួចម៉ូតូ២គ្រឿងទាំងកណ្ដាលយប់ ក្នុងខណ្ឌកំបូល

ឃ្លាំងសិប្បកម្មផលិតនំបញ្ចុកមួយកន្លែង ត្រូវបានក្រុមចោរកម្មមួយក្រុមឆ្កឹះសោចូលលួចម៉ូតូ២គ្រឿងយ៉ាងរលូនគេចខ្លួនបាត់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចឃ្លាំងសិប្បកម្មខាងលើ ស្ថិតនៅតាមផ្លូវបេតុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទក ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ម៉ូតូទាំង២គ្រឿងដែលជនសង្ស័យលួចនោះ រួមមាន៖ ម៉ូតូម៉ាក Scoopy ពណ៌ស…

អាជ្ញាធរឃាត់ខ្លួនកម្មករសំណង់ម្នាក់ ក្រោយខ្ចីម៉ូតូគេទៅលក់ រំលោភទំនុកចិត្តយកលុយចាយអស់

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីជនសង្ស័យរូបនេះ បានខ្ចីម៉ូតូរបស់ស្ដ្រីម្នាក់ទៅជិះមួយភ្លែត រួចបែរជាយកទៅលក់យកប្រាក់ស៊ីចាយអស់។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ហួរ…

បង្ក្រាបបានហើយ! ក្រុមក្មេងទំនើង «ឈូកវ៉ា ១» ៤ នាក់ ជាប់ពាក់ព័ន្ធករណីដេញកាប់បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល ៤ ខែ ទើបឈានដល់ការឃាត់ខ្លួនក្មេងទំនើងចំនួន ៤ នាក់ ជាសមាជិក «ក្រុមឈូកវ៉ា ១» បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីបង្កហិង្សាបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង…

ចាប់បានហើយ! កូនកំណាចកាប់ឪពុកឯងស្លាប់ ក្រោយលាក់ខ្លួន២យប់២ថ្ងៃនៅប៉ៃលិន

ប៉ៃលិន៖ កម្លាំងនគរបាលក្រុងប៉ៃលិន បានប្រើប្រាស់រយៈពេល២ថ្ងៃ២យប់ ក្នុងការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាកូនបង្កើត ដែលបានសម្លាប់ឪពុកខ្លួនឯងយ៉ាងឃោរឃៅ។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចព្រៃខាងកើតអូរប្រហែល៥០ម៉ែត្រ ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានថ្លែងប្រាប់កម្ពុជាថ្មីថា…

ថៃបិទច្រកព្រំដែនជាឯកតោភាគី! ពលករខ្មែររាប់រយនាក់ជាប់គាំងមិនអាចវិលចូលស្រុកកំណើតបាន

រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ គឺជាថ្ងៃទី៣ ហើយដែលអាជ្ញាធរថៃបានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងខេត្តបាត់ដំបង ទាំងស្រុងជាឯកតោភាគី ដោយមិនអនុញ្ញាតឱ្យពលករខ្មែរដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញបានឡើយ។ ស្ថានភាពនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះពលករខ្មែររាប់រយនាក់ដែលកំពុងរង់ចាំត្រឡប់មកផ្ទះ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត! ប្រភពពីអាជ្ញាធរកម្ពុជាបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា…