អាជ្ញាធរចាប់ជនបរទេស ១៧ នាក់ ពាក់ព័ន្ធការឆបោកអនឡាញនៅសង្កាត់វាលស្បូវ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងធំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនបរទេសចំនួន ១៧ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។…
