ចាប់ខ្លួនជនបរទេស ២០ នាក់នៅទីតាំងឆបោកអនឡាញក្នុងព្រះសីហនុ
កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែងនៅក្នុងវីឡាភូមិគ្រឹះ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីលោក ម៉ាង ស៊ីណេត អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក…
