ម៉ាកខោទឹកនោមខ្មែរ ‘ប៉ាវប៉ាវ’ បើកសិប្បកម្មថ្មីនៅភ្នំពេញ ជាមួយការឧបត្ថម្ភ ៩,៩៩៩ ដុំទៅកុមារឈឺ
រាជធានីភ្នំពេញ, ថ្ងៃទី ២២ មីនា ២០២៦ – ក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) បានបើកសម្ពោធជាផ្លូវការនូវសិប្បកម្មផលិតខោទឹកនោមម៉ាក ‘ប៉ាវប៉ាវ’ របស់ខ្លួននៅក្នុងខណ្ឌដង្កោ ដែលជាជំហានយុទ្ធសាស្ត្រក្នុងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក។ ពិធីសម្ពោធដ៏រីករាយនេះមានការចូលរួមពីដៃគូពាណិជ្ជកម្ម អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាជាច្រើនរូប។ ក្នុងចំណោមភ្ញៀវកិត្តិយសដ៏សំខាន់មានវត្តមានរបស់លោក Wu Jin…
