កម្សាន្ត

រាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងផ្លូវការសំខាន់ៗ

រាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងផ្លូវការសំខាន់ៗ រាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងផ្លូវការមួយចំនួនដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវករដែលរស់នៅ និងធ្វើការនៅក្នុងរាជធានី។ សេចក្តីជូនដំណឹងនេះត្រូវបានចេញផ្សាយដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋគ្រប់រូបអំពីការផ្លាស់ប្តូរ និងការកែប្រែនៃបទប្បញ្ញត្តិផ្សេងៗដែលទាក់ទងនឹងការរស់នៅ និងការងារនៅក្នុងរាជធានីភ្នំពេញ។ អាជ្ញាធរមានសមត្ថកិច្ចបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់អានសេចក្តីជូនដំណឹងនេះដោយយកចិត្តទុកដាក់ និងអនុវត្តតាមដើម្បីជៀសវាងការខុសឆ្គងណាមួយដែលអាចកើតមាន។ សេចក្តីជូនដំណឹងនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីក្នុងការធ្វើឱ្យការគ្រប់គ្រង និងការអភិវឌ្ឍន៍ទីក្រុងមានប្រសិទ្ធភាព និងស្របតាមច្បាប់។ ប្រជាពលរដ្ឋដែលមានសំណួរ ឬត្រូវការព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់អាជ្ញាធរពាក់ព័ន្ធតាមរយៈវិធីសាស្ត្រផ្លូវការ។

ទេព បូព្រឹក្ស និង G-Devith រះពន្លឺវប្បធម៌ខ្មែរលើឆាកអន្តរជាតិនៅហ្វីលីពីន

ភ្នំពេញ – អ្នកសិល្បៈ និងមហាជនជាច្រើនបានសម្តែងមោទនភាពយ៉ាងខ្លាំងចំពោះតារាចម្រៀង ទេព បូព្រឹក្ស និង G-Devith ដែលបាននាំយកវប្បធម៌ខ្មែរទៅរះពន្លឺលើឆាកអន្តរជាតិនៅកម្មវិធី ASEAN-Korea Music Festival 2026 ROUND ក្នុងប្រទេសហ្វីលីពីន។ តារាចម្រៀងទាំងពីរបានក្លាយជាតំណាងប្រទេសកម្ពុជាក្នុងកម្មវិធីដ៏ធំមួយនេះ ដោយនាំយកទម្រង់សិល្បៈបុរាណខ្មែរដូចជា របាំអប្សរា និងល្ខោនខោល ទៅសម្តែងនៅឆាកអន្តរជាតិ។…

Tiger សង្ក្រាន្តក្លាហាន ផ្ទុះចំណាប់អារម្មណ៍នៅវត្តបទុមវតី ទាក់ទាញរាប់ម៉ឺននាក់

រាជធានីភ្នំពេញ (២០ មេសា ២០២៦) – ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ស្រាបៀរ Tiger បានរៀបចំកម្មវិធី “Tiger សង្ក្រាន្តក្លាហាន” ដ៏ធំដុំមួយនៅសួនវត្តបទុមវតី ដែលទាក់ទាញទស្សនិកជនរាប់ម៉ឺននាក់មកចូលរួមរយៈពេល ៤ថ្ងៃពេញ។ កម្មវិធីដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ទី១៨ មេសា បានប្រែក្លាយសួនវត្តបទុមវតីទៅជាកន្លែងអបអរសាស្រ្តដ៏កក្រើករំជួលអារម្មណ៍។ អ្វីដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ជាងគេគឺ “ស្ពានខ្លាគ្រហឹម”…

ដៃខ្មែរនៅពីក្រោយកូកា-កូឡា៖ រឿងរ៉ាវនៃការលះបង់ មោទនភាព និងភាពជាអ្នកផលិត

រាជធានីភ្នំពេញ៖ រាល់ដបកូកា-កូឡានៅកម្ពុជាត្រូវបានផលិតដោយដៃខ្មែរ ហើយរាល់ដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងខ្លួន។ សាច់រឿងរបស់ភេសជ្ជៈកូកា-កូឡាមិនគ្រាន់តែត្រូវបានពណ៌នាតាមរយៈដបភេសជ្ជៈ ឡានដឹក ឬការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ តែសាច់រឿងនោះត្រូវបានបង្ហាញឱ្យឃើញតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងដៃគូសហការ។ អស់រយៈពេលជាង៣៣ឆ្នាំមកហើយ ភេសជ្ជៈកូកា-កូឡាមានវត្តមានជាប្រចាំរាល់ថ្ងៃក្នុងសហគមន៍ខ្មែរ ទាំងក្នុងហាងលក់ដូរ រហូតដល់ក្នុងកម្មវិធីជួបជុំគ្រួសារ។ នៅពីក្រោយទិដ្ឋភាពទាំងអស់នេះ គឺមានដំណើររឿងរបស់បុគ្គលិក និងដៃគូសហការដែលបានខិតខំប្រឹងប្រែងយ៉ាងស្ងៀមស្ងាត់។ ក្រុមហ៊ុនកូកា-កូឡាកម្ពុជានឹងចុះផ្សាយវីដេអូខ្លីៗដែលមានចំណងជើងថា៖ «ផលិតដោយដៃខ្មែរ»។ រឿងខ្លីទាំងនេះនាំមកនូវសារ«នៅប្រទេសកម្ពុជា ភេសជ្ជៈកូកា-កូឡា ត្រូវបានផលិតដោយដៃខ្មែរ»។…

លោក ឃុំ ប៊ុណ្ណាដែត ឆ្លើយតបដាក់អ្នករិះគន់រូបរាងភរិយា យក់ ឋិតរដ្ឋា

រាជធានីភ្នំពេញ៖ លោក ឃុំ ប៊ុណ្ណាដែត បានចេញមុខឆ្លើយតបការពារភរិយារបស់លោក គឺតារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា បន្ទាប់ពីមានការរិះគន់ពីមហាជនមួយចំនួនចំពោះរូបរាងរបស់នាង។ កាលពីថ្មីៗនេះ មាននារីម្នាក់បានចូលទៅធ្វើមតិក្រោមរូបភាពមួយរបស់អ្នកនាង យក់ ឋិតរដ្ឋា ដោយបានប្រើពាក្យចំៗថា «ជ្រូកមកហើយ» ដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះមានការខឹងសម្បាយ៉ាងខ្លាំង។ អ្នកគាំទ្រអ្នកនាង យក់ ឋិតរដ្ឋា…

សៀមរាបសង្ក្រាន្ត២០២៦ ទាក់ទាញភ្ញៀវជាង១.៨លាននាក់ ក្នុង៣ថ្ងៃបុណ្យចូលឆ្នាំ

ខេត្តសៀមរាប៖ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៨សែននាក់ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានចំនួនប្រមាណ១លាន៨៤២ពាន់៤៣០នាក់។ ក្នុងនោះ ទេសចរជាតិ និងប្រជាពលរដ្ឋមានជាង១លាន៨៣ម៉ឺននាក់ និងភ្ញៀវទេសចរបរទេសមាន៥ពាន់៤៣៨នាក់។ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៦នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦…

រូបសំណាកកវីគង្គ ប៊ុនឈឿន លេចរូបរាងដាច់ស្រយាលនៅសួនសិល្បៈខេត្តបាត់ដំបង

នៅទីបំផុត រូបសំណាករបស់កវីនិពន្ធលោក គង្គ ប៊ុនឈឿន បានលេចចេញជារូបរាងហើយ នៅក្នុងបរិវេណនៃសួនសិល្បៈក្នុងខេត្តបាត់ដំបង។ សួនច្បារមួយនេះ ក៏នឹងសាងសង់រូបសំណាកកវីនិពន្ធ និងតារាចម្រៀងផ្សេងទៀតដែលមានដើមកំណើតពីខេត្តបាត់ដំបង។ ការរំលេចនូវរូបសំណាករបស់កវីនិពន្ធលោក គង្គ ប៊ុនឈឿន នាពេលនេះ ក៏បានជាការសម្រេចក្តីបំណងពីក្រុមគ្រួសាររបស់លោកផងដែរ ដ្បិតកវីរូបនេះ មានដើមកំណើតក្នុងខេត្តបាត់ដំបង និងមានឈ្មោះបោះសម្លេងនិពន្ធបទចម្រៀងជូនអធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត ដែលបទភាគច្រើនគឺរៀបរាប់ពីខេត្តបាត់ដំបង។…

ខ្មែរប៊ែវើរីជីស ក្លាយជាអ្នកឈ្នះមេដាយមាសច្រើនជាងគេនៅកម្ពុជា ជាមួយ ៥៥ គ្រឿងពី Monde Selection

រាជធានីភ្នំពេញ – ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលពោរពេញដោយសេចក្តីរីករាយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលបានជោគជ័យយ៉ាងធំធេង ដោយទទួលបានមេដាយមាសចំនួន ១០ គ្រឿងបន្ថែមទៀតពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection ក្នុងឆ្នាំ ២០២៦។ សមិទ្ធផលដ៏គួរឱ្យកោតសរសើរនេះ បានបង្កើនចំនួនមេដាយមាសសរុបរបស់ក្រុមហ៊ុនឡើងដល់ ៥៥ គ្រឿង ដែលធ្វើឱ្យពួកគេក្លាយជាក្រុមហ៊ុនដែលទទួលបានមេដាយមាសច្រើនជាងគេនៅកម្ពុជាពីស្ថាប័នអន្តរជាតិ។…

ប៉េងហួតគ្រុបប្រារព្ធខួប២០ឆ្នាំ បង្ហាញវិសាលភាពអភិវឌ្ឍន៍ជិត១០០០ហិកតាជុំវិញរាជធានី

រាជធានីភ្នំពេញ – ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា ប៉េងហួតគ្រុប បានប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំនៃការកសាងសមិទ្ធផលយ៉ាងរុងរឿង ដោយបង្ហាញពីវិសាលភាពអភិវឌ្ឍន៍ជិត១,០០០ហិកតាជុំវិញរាជធានីភ្នំពេញ។ ក្រោមពាក្យស្លោក «២០ឆ្នាំនៅជាមួយគ្នា សុភមង្គលជានិរន្តរ៍» ពិធីនេះបានរំឭកភាពជោគជ័យរួមគ្នារវាងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់កម្រិតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ រួមមាន៖ ប៉េងហួតគ្រុប បុរីប៉េងហួត ភីអេចខន់ស្ត្រាក់សិន និងភីអេចអ៊ីនវេសមិន។ អ្នកឧកញ៉ាថៃជាហួត ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា៖ «ពេលចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៥…

ណេសកាហ្វេ សម្ពោធកម្មវិធីសង្ក្រាន្តរីករាយជាមួយយុវជនកម្ពុជា

រាជធានីភ្នំពេញ – ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ម៉ាកកាហ្វេពិភពលោក NESCAFÉ បានចូលរួមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏រីករាយជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UFYC) ដើម្បីទាក់ទាញយុវជនជំនាន់ថ្មី។ ព្រឹត្តិការណ៍នេះបានបង្កើតបទពិសោធន៍កាហ្វេដ៏ពិសេស ដោយប្រែក្លាយការសម្រាកពិសាកាហ្វេធម្មតាទៅជាពេលវេលារីករាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ NESCAFÉ បានរៀបចំសកម្មភាពកំសាន្តជាច្រើន រួមទាំងការចូលរួមពីតារាល្បីៗដូចជា សុធារិទ្ធ វ៉ាន់លិញ សុខសម្បត្តិ សុខលី និងហ្វាំង។ លោក…