រាជធានីភ្នំពេញ – ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលពោរពេញដោយសេចក្តីរីករាយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលបានជោគជ័យយ៉ាងធំធេង ដោយទទួលបានមេដាយមាសចំនួន ១០ គ្រឿងបន្ថែមទៀតពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection ក្នុងឆ្នាំ ២០២៦។

សមិទ្ធផលដ៏គួរឱ្យកោតសរសើរនេះ បានបង្កើនចំនួនមេដាយមាសសរុបរបស់ក្រុមហ៊ុនឡើងដល់ ៥៥ គ្រឿង ដែលធ្វើឱ្យពួកគេក្លាយជាក្រុមហ៊ុនដែលទទួលបានមេដាយមាសច្រើនជាងគេនៅកម្ពុជាពីស្ថាប័នអន្តរជាតិ។ នេះមិនត្រឹមតែជាកំណត់ត្រាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបញ្ជាក់យ៉ាងច្បាស់អំពីភាពរឹងមាំ និងស្តង់ដារគុណភាពខ្ពស់នៃផលិតផល Made in Cambodia នៅលើឆាកអន្តរជាតិ។
ការជោគជ័យនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ដោយយកចិត្តទុកដាក់គ្រប់ជំហានចាប់ពីការជ្រើសរើសវត្ថុធាតុដើម រហូតដល់ដំណើរការផលិត ដោយអនុវត្តតាមស្តង់ដារអន្តរជាតិ និងប្រកបដោយបច្ចេកវិទ្យាទំនើប។

លើសពីភាពជោគជ័យក្នុងវិស័យអាជីវកម្ម ខ្មែរប៊ែវើរីជីសក៏បន្តបំពេញតួនាទីសង្គមយ៉ាងសកម្ម តាមរយៈការចូលរួមកម្មវិធីសប្បុរសធម៌ និងការគាំទ្រព្រឹត្តិការណ៍ធំៗទូទាំងប្រទេស ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ និងស្មារតីជាតិខ្មែរ។
សមិទ្ធផលមេដាយមាសបន្ថែមក្នុងឆ្នាំ ២០២៦ នេះ គឺជាភស្តុតាងដ៏រឹងមាំថា ផលិតផលខ្មែរអាចឈរជើងយ៉ាងមាំមួន និងមានកិត្តិយសលើទីផ្សារពិភពលោក។
គួរបញ្ជាក់ផងដែរថា ខ្មែរប៊ែវើរីជីសក៏ទទួលបានវិញ្ញាបនបត្រ ISO ធំៗចំនួន ៣ គឺ ISO 14001 (ប្រព័ន្ធគ្រប់គ្រងបរិស្ថាន), ISO 9001 (ប្រព័ន្ធគ្រប់គ្រងគុណភាព), ISO 22000 (ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ) ព្រមទាំងពានគ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក ពានឧស្សាហកម្មបៃតងកម្ពុជា ពាន ASEAN-OSHNET និង Crystal Prestige Trophy ពី Monde Selection។

ផលិតផលខ្មែរ ស្តង់ដាអន្តរជាតិ! ខ្មែរប៊ែវើរីជីស រោងចក្រស្តង់ដាលំដាប់ពិភពលោក!
