ត្រាំសង្ឃឹមថា ហេសបូឡានឹងគោរពបទឈប់បាញ់ និងជួយឱ្យលីបង់មានសន្តិភាព

ត្រាំសង្ឃឹមថា ហេសបូឡានឹងគោរពបទឈប់បាញ់ និងជួយឱ្យលីបង់មានសន្តិភាព

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមថា ក្រុមសកម្មប្រយុទ្ធហេសបូឡា នឹង «ប្រព្រឹត្តល្អ ឬល្អប្រសើរខ្លាំង» ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលបានឈានដល់ត្រឹមតែប៉ុន្មានម៉ោងមុននេះ រវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែល។

សន្តិភាពលីបង់

នេះបើយោងតាមទីភ្នាក់ងារ Anadolu ចេញផ្សាយកាលពីព្រហស្បតិ៍ទី១៦មេសា។ លោកត្រាំ បានសរសេរនៅលើកម្មវិធី Truth Social ផ្ទាល់ខ្លួន នៅពេលដែលលោកបានមកដល់សម្រាប់កម្មវិធីថ្លែងសុន្ទរកថាមួយ នៅឯទីក្រុង Las Vegas ថា «ខ្ញុំសង្ឃឹមថាក្រុមហេសបូឡា នឹងធ្វើសកម្មភាពបានល្អ ឬល្អប្រសើរក្នុងអំឡុងពេលដ៏សំខាន់មួយនេះ។ វានឹងក្លាយជាពេលវេលាដ៏អស្ចារ្យសម្រាប់ពួកគេ ប្រសិនបើពួកគេធ្វើដូច្នេះ។ គ្មានការសម្លាប់ទៀតទេ។ ទីបំផុតត្រូវតែមានសន្តិភាពជាស្ថាពរ!»។

មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយនៅក្នុងសារដាច់ដោយឡែកមួយ ដែលចេញផ្សាយប្រហែលបីម៉ោងក្រោយមកថា «ថ្ងៃព្រហស្បតិ៍ គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសលីបង់។ រឿងល្អៗកំពុងកើតឡើងហើយ!»

ការសន្ទនាសន្តិភាព

មេដឹកនាំអាមេរិក ក៏បានប្រកាសបទឈប់បាញ់អ៊ីស្រាអែល-លីបង់នៅព្រឹកព្រលឹមក្នុងថ្ងៃដដែល បន្ទាប់ពីលោកបានពិពណ៌នាថា ជា «ការសន្ទនាដ៏ល្អឥតខ្ចោះ» ជាមួយប្រធានាធិបតីលីបង់ Joseph Aoun រួមទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលនាំឲ្យមេដឹកនាំទាំងពីរឯកភាពគ្នា ដើម្បីសម្រេចបានសន្តិភាពរវាងប្រទេសរបស់ពួកគេរៀងៗខ្លួន។

សន្តិភាពក្នុងតំបន់

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles