ខ្មែរ ប៊ែវើរីជីស រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីជូនបុគ្គលិកអនាម័យ និងទទួលស្គាល់សមិទ្ធផលអន្តរជាតិថ្មីៗ
រាជធានីភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំពិធីជួបសំណះសំណាលពិសាអាហារជាមួយបុគ្គលិកអនាម័យបរិស្ថានរាប់រយនាក់ នៅរោងចក្រស្តង់ដាលំដាប់ពិភពលោក។ ពិធីនេះប្រៀបបាននឹងការជួបជុំគ្រួសារធំមួយ ដែលក្រុមហ៊ុនបានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នាំអ្នកសម្អាតទីក្រុងទាំងអស់សប្បាយរីករាយជាមួយល្បែងប្រជាប្រិយខ្មែរ និងការរាំលេងកំសាន្តផ្សេងៗ។ ក្នុងពេលជួបជុំនេះ ខ្មែរ ប៊ែវើរីជីស ក៏បានអបអរសាទរសមិទ្ធផលថ្មីរបស់ខ្លួន ដោយទទួលបានវិញ្ញាបនបត្រ…
