កម្សាន្ត

កម្ពុជា-ម៉ាឡេស៊ី បង្កើនកិច្ចសហការពេទ្យកុមារ តាមរយៈ ‘International Paediatric Symposium 2026’

រាជធានីភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី បានប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់សុខភាពកុមារកម្ពុជា តាមរយៈកម្មវិធីសន្និសីទអន្តរជាតិ International Paediatric Symposium 2026 ក្រោមមូលបទ «Paediatrics Without Borders» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ កម្មវិធីនេះរៀបចំដោយមន្ទីរពេទ្យ Sunway…

ភោជនីយដ្ឋាន La Pergola បង្ហាញមុខម្ហូបបារាំងបុរាណផ្សំរសជាតិខ្មែរ នៅកណ្តាលភ្នំពេញ

រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋាន La Pergola ដែលស្ថិតនៅក្នុងសណ្ឋាគារ Plantation Urban Resort & Spa ដ៏ល្បីល្បាញ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តម្ហូបអន្តរជាតិ ជាមួយនឹងម៉ឺនុយថ្មីដែលផ្អែកលើម្ហូបបារាំងបុរាណ រៀបចំដោយភាពម៉ត់ចត់ និងគោរពតាមរូបមន្តដើម។ មេចុងភៅដែលមានមូលដ្ឋានច្បាស់លាស់លើបច្ចេកទេស និងរូបមន្តដើម ផ្ទះបាយរបស់ La…

ឆ្អឹងខ្នងថ្មីរបស់ជីប ម៉ុង! សម្ពោធដ្ឋានសាងសង់មជ្ឈមណ្ឌលស្តុកទំនិញ ត្រៀមពង្រីកដល់ ១០០ សាខា ជំរុញកសិផលខ្មែរ

រាជធានីភ្នំពេញ ៖ កសិផលខ្មែរកាន់តែសម្បូរបែប ប្រភពចំណូលរបស់បងប្អូនខ្មែរក៏កាន់តែច្រើនឡើង។ ក្រោមការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម ផ្សារ ជីប ម៉ុង…

ធនាគារជាតិ​ និង​ដៃគូ​អភិវឌ្ឍន៍​ប្រកាស​ដំណើរការ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​ថ្មី ២០២៦-២០៣០ ពង្រឹង​សេវាកម្ម​គ្រប់​វិស័យ

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​មូលនិធិ​អភិវឌ្ឍន៍​មូលធន​អង្គការសហប្រជាជាតិ (UNCDF) កាលពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែមេសា ឆ្នាំ​២០២៦ បាន​ប្រកាស​ចាប់ផ្តើម​គម្រោង​ធ្វើ​បច្ចុប្បន្ន​កម្ម​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បរិយាបន្ន​ហិរញ្ញវត្ថុ (NFIS) សម្រាប់​ឆ្នាំ​២០២៦-២០៣០ និង​បើក​កិច្ច​ពិភាក្សា​ក្រុមការងារ​បច្ចេកទេស​នៅ​សណ្ឋាគារ ហៃយ៉ាតរី​ជែនស៊ី ដើម្បី​លើកកម្ពស់​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ឯកឧត្តម យឹម លាត…

WorldBridge​ និង​ DRSB Express​ ចងសម្ព័ន្ធ​យុទ្ធសាស្ត្រ​ពង្រឹង​ភស្តុភារកម្ម និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន WorldBridge Group និង DRSB Express បាន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ Shangri-La រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​ភស្តុភារកម្ម និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា។ ពិធី​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ អ្នកឧកញ៉ា…

រាជធានីភ្នំពេញ៖ សេចក្តីជូនដំណឹងពិសេសស្តីពីការប្រុងប្រយ័ត្នចំពោះបទល្មើសតាមប្រព័ន្ធអនឡាញ

រាជធានីភ្នំពេញ៖ សូមលោកអ្នកទាំងអស់គ្នាមេត្តាជ្រាបថា បច្ចុប្បន្ននេះមានការកើតឡើងនូវបទល្មើសតាមប្រព័ន្ធអនឡាញជាច្រើន ដែលអាចប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងការប្រើប្រាស់បណ្តាញសង្គម និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមអនឡាញ។ សូមកុំចុចតំណភ្ជាប់ (Link) ដែលមិនស្គាល់ប្រភព ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ជនណាម្នាក់ដោយពុំមានការផ្ទៀងផ្ទាត់ច្បាស់លាស់ជាមុន។ ក្នុងករណីមានការសង្ស័យ ឬជួបប្រទះនូវទង្វើគួរឱ្យសង្ស័យ សូមលោកអ្នកទាក់ទងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីទទួលបានការណែនាំ និងជំនួយទាន់ពេលវេលា។ សូមអរគុណចំពោះការយកចិត្តទុកដាក់ និងកិច្ចសហការល្អពីសំណាក់លោកអ្នកទាំងអស់គ្នា៕

ទេព បូព្រឹក្ស ត្រៀមនាំឈុតស្បៃ និងភ្លេងបុរាណខ្មែរ សម្តែងលើឆាកអន្តរជាតិនៅហ្វីលីពីនម្តងទៀត

រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានដាក់គោលដៅថ្មីមួយទៀត ដោយនាងនឹងនាំយកឈុតស្បៃ និងភ្លេងបុរាណខ្មែរ ទៅបង្ហាញ និងសម្តែងនៅលើឆាកអន្តរជាតិជាថ្មីនៅប្រទេសហ្វីលីពីន ។ នេះជាគោលដៅថ្មីមួយទៀតសម្រាប់តារាចម្រៀងរូបនេះ បន្ទាប់ពីនាងទើបតែទទួលបានជោគជ័យជាទីមោទនៈ នៅក្នុងការនាំយករបាំបុរាណខ្មែរទៅសម្តែងអមជាមួយនាងលើឆាកដ៏ធំក្នុងប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ ។ យ៉ាងណាបើទោះបីជា ទេព បូព្រឹក្ស នៅមិនទាន់បញ្ជាក់ពីពេលវេលាដែលនាងត្រូវទៅសម្តែងនៅហ្វីលីពីនម្តងទៀតក៏ដោយ ប៉ុន្តែតារារូបនេះបានដាក់គោលដៅច្បាស់លាស់ពីការនាំយកអ្វីដែលជាសិល្បៈវប្បធម៌របស់ខ្មែរយកទៅបង្ហាញអោយអន្តរជាតិបានស្គាល់បន្ថែមទៀត…

TADA ប្រកាសឈប់យកថ្លៃប្រព័ន្ធពីអ្នកបើកបរទាំងស្រុង បង្កើនចំណូលពេលមានវិបត្តិប្រេង

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TADA ដែលជាប្រតិបត្តិករកម្មវិធីកក់ហៅយានជំនិះឈានមុខគេនៅកម្ពុជា បានប្រកាសឈប់យកថ្លៃសេវាប្រើប្រាស់ប្រព័ន្ធពីដៃគូបើកបរទាំងស្រុង ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ តទៅ។ នេះជាគំនិតផ្តួចផ្តើមប្រវត្តិសាស្ត្រមួយ ដើម្បីលើកកម្ពស់ជីវភាពដៃគូបើកបរ ក្នុងអំឡុងពេលវិបត្តិតម្លៃប្រេងឥន្ធនៈ និងហ្គាសសកល។ ការសម្រេចចិត្តនេះធ្វើឡើងក្រោមចក្ខុវិស័យស្នូលរបស់ TADA ដែលផ្តោតលើការលើកកម្ពស់ជីវភាពដៃគូបើកបរ។ ក្រុមហ៊ុនមិនចង់ដាក់បន្ទុកលើអតិថិជនឡើយ ដូច្នេះទើបសម្រេចរ៉ាប់រងថ្លៃដើមនេះដោយខ្លួនឯង។ លោក ទី…

ជោគជ័យទ្វេរដង! ហាងគ្រឿងអលង្ការ SK បើកសាខាថ្មី និងសូត្រមន្តឡើងផ្ទះក្នុងថ្ងៃតែមួយ

រាជធានីភ្នំពេញ៖ ហាងគ្រឿងអលង្ការ SK Jewelry Plus បានសម្ពោធបើកសាខាថ្មីដ៏អស្ចារ្យ ព្រមទាំងធ្វើពិធីសូត្រមន្តឡើងផ្ទះថ្មីក្នុងថ្ងៃតែមួយ ដែលជាជោគជ័យដ៏ធំសម្រាប់ម្ចាស់ហាង អ្នកស្រី ឈាង ណាស៊ីន និងស្វាមី។ អ្នកស្រី ឈាង ណាស៊ីន ដែលជាប្អូនស្រីពៅឧកញ៉ា ឈាង រ័ត្ន និងជាអតីតសិស្សពូកែ បានចែករំលែកប្រវត្តិដ៏ជូរចត់របស់ខ្លួន៖…

សែលកាត វិនិយោគជិត 5.5 ពាន់លានដុល្លារ ក្នុង ៣០ឆ្នាំ និងពង្រីក 5G ទៅសៀមរាប

រាជធានីភ្នំពេញ, ថ្ងៃទី ២១ មេសា ២០២៦ – ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍របស់កូនខ្មែរ ១០០% បានប្រកាសពង្រីកបណ្តាញ 5G ទៅកាន់ខេត្តសៀមរាប ដោយនេះជាក្រុងទី៣ បន្ទាប់ពីភ្នំពេញ និងតាខ្មៅ។ ការពង្រីកនេះធ្វើឡើងតាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអភិបាលខេត្តសៀមរាប ដើម្បីពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអភិវឌ្ឍទីក្រុងទំនើប។…