កម្ពុជា-ម៉ាឡេស៊ី បង្កើនកិច្ចសហការពេទ្យកុមារ តាមរយៈ ‘International Paediatric Symposium 2026’

កម្ពុជា-ម៉ាឡេស៊ី បង្កើនកិច្ចសហការពេទ្យកុមារ តាមរយៈ ‘International Paediatric Symposium 2026’

រាជធានីភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី បានប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់សុខភាពកុមារកម្ពុជា តាមរយៈកម្មវិធីសន្និសីទអន្តរជាតិ International Paediatric Symposium 2026 ក្រោមមូលបទ «Paediatrics Without Borders» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

រូបភាពសន្និសីទ១

កម្មវិធីនេះរៀបចំដោយមន្ទីរពេទ្យ Sunway Medical Centre ក្រោមការសម្របសម្រួលពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយមានការអញ្ជើញជាអធិបតីពីលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សា និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល។

រូបភាពសន្និសីទ២

សន្និសីទនេះបានប្រមូលផ្តុំអ្នកជំនាញវេជ្ជសាស្ត្រកុមារ និងដៃគូវិស័យឯកជនកម្ពុជា-ម៉ាឡេស៊ី ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាព្យាបាលទំនើប ក្នុងគោលដៅពង្រឹងប្រព័ន្ធសុខាភិបាលកុមារនៅកម្ពុជា។

រូបភាពសន្និសីទ៣

លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ជាអាទិភាពលើភាពជាដៃគូសាធារណៈ និងឯកជន ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងសុខាភិបាលបន្តអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដោយផ្តោតលើការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងការផ្ទេរបច្ចេកវិទ្យា ជាពិសេសផ្នែកសុខភាពមាតា ទារក និងកុមារ ដើម្បីឈានទៅសម្រេចគោលដៅគ្របដណ្តប់សុខភាពសកល (Universal Health Coverage)។

រូបភាពសន្និសីទ៤

លោកជំទាវក៏បានលើកទឹកចិត្តដល់អ្នកជំនាញសុខាភិបាលទាំងអស់ឱ្យបន្តប្រកាន់ខ្ជាប់នូវ៖ ក្រមសីលធម៌វិជ្ជាជីវៈ ការអភិវឌ្ឍសមត្ថភាព ស្មារតីការងារជាក្រុម ព្រមទាំងចិត្តមនុស្សធម៌ និងមេត្តាក្នុងការថែទាំកុមារ និងក្រុមគ្រួសារផងដែរ។

រូបភាពសន្និសីទ៥

គួរបញ្ជាក់ថា កម្មវិធី International Paediatric Symposium 2026 នេះពិតជាមានអត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការចែករំលែកចំណេះដឹង បច្ចេកវិទ្យា និងការពង្រឹងបណ្តាញសហការរវាងស្ថាប័នវេជ្ជសាស្ត្រកម្ពុជា និងម៉ាឡេស៊ី ដើម្បីអនាគតកុមារកម្ពុជាកាន់តែល្អប្រសើរ។

administrator

Related Articles