រាជធានីភ្នំពេញ៖ រាល់ដបកូកា-កូឡានៅកម្ពុជាត្រូវបានផលិតដោយដៃខ្មែរ ហើយរាល់ដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងខ្លួន។ សាច់រឿងរបស់ភេសជ្ជៈកូកា-កូឡាមិនគ្រាន់តែត្រូវបានពណ៌នាតាមរយៈដបភេសជ្ជៈ ឡានដឹក ឬការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ តែសាច់រឿងនោះត្រូវបានបង្ហាញឱ្យឃើញតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងដៃគូសហការ។

អស់រយៈពេលជាង៣៣ឆ្នាំមកហើយ ភេសជ្ជៈកូកា-កូឡាមានវត្តមានជាប្រចាំរាល់ថ្ងៃក្នុងសហគមន៍ខ្មែរ ទាំងក្នុងហាងលក់ដូរ រហូតដល់ក្នុងកម្មវិធីជួបជុំគ្រួសារ។ នៅពីក្រោយទិដ្ឋភាពទាំងអស់នេះ គឺមានដំណើររឿងរបស់បុគ្គលិក និងដៃគូសហការដែលបានខិតខំប្រឹងប្រែងយ៉ាងស្ងៀមស្ងាត់។
ក្រុមហ៊ុនកូកា-កូឡាកម្ពុជានឹងចុះផ្សាយវីដេអូខ្លីៗដែលមានចំណងជើងថា៖ «ផលិតដោយដៃខ្មែរ»។ រឿងខ្លីទាំងនេះនាំមកនូវសារ«នៅប្រទេសកម្ពុជា ភេសជ្ជៈកូកា-កូឡា ត្រូវបានផលិតដោយដៃខ្មែរ»។
ខ្សែវីដេអូនោះមានបង្ហាញរឿងវាវរបស់លោកសៅគន្ធា ដែលជាបុគ្គលិកឆ្នើមម្នាក់របស់ក្រុមហ៊ុនកូកា-កូឡា និងមានតួនាទីក្នុងប្រតិបត្តិការដែលឱ្យអាជីវកម្មដំណើរការទៅមុខជារៀងរាល់ថ្ងៃ។ លោកគន្ធាបានធ្វើការជាមួយក្រុមហ៊ុនកូកា-កូឡាអស់រយៈពេល២២ឆ្នាំមកហើយ។

ដៃដែលចែករំលែកកូកា-កូឡាទៅដល់អតិថិជនផ្ទាល់ ហាងតូចៗ និងអ្នកលក់រាយក្នុងភូមិឬសហគមន៍ នៅតែជាឆ្អឹងខ្នងនៃជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា។
លោកហ្គ៊ុយឈួងម៉េង ជាម្ចាស់ដេប៉ូរបស់ភេសជ្ជៈកូកា-កូឡាជិត៣០ឆ្នាំមកហើយ ដែលលោកបានកសាងអាជីវកម្មរបស់ខ្លួនឡើងបន្តិចម្តងៗតាមរយៈការតស៊ូ និងភាពជាដៃគូរយៈពេលវែង។
នៅប្រទេសកម្ពុជា ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែជាភេសជ្ជៈធម្មតាមួយប៉ុណ្ណោះនោះទេ។ ភេសជ្ជៈកូកា-កូឡា បានបង្កប់នូវរឿងរ៉ាវជាច្រើនរបស់ប្រជាជនខ្មែរ ស្តែងឱ្យឃើញអំពីការលះបង់ និងមោទនភាពរបស់អ្នកដែលផលិត និងចែកចាយភេសជ្ជៈកូកា-កូឡា។
នៅក្នុងប្រទេសកម្ពុជា គ្រប់ភេសជ្ជៈកូកា-កូឡា ត្រូវបានផលិតដោយដៃខ្មែរ ហើយដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងៗខ្លួន។
