រាជធានីភ្នំពេញ (២០ មេសា ២០២៦) – ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ស្រាបៀរ Tiger បានរៀបចំកម្មវិធី “Tiger សង្ក្រាន្តក្លាហាន” ដ៏ធំដុំមួយនៅសួនវត្តបទុមវតី ដែលទាក់ទាញទស្សនិកជនរាប់ម៉ឺននាក់មកចូលរួមរយៈពេល ៤ថ្ងៃពេញ។

កម្មវិធីដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ទី១៨ មេសា បានប្រែក្លាយសួនវត្តបទុមវតីទៅជាកន្លែងអបអរសាស្រ្តដ៏កក្រើករំជួលអារម្មណ៍។ អ្វីដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ជាងគេគឺ “ស្ពានខ្លាគ្រហឹម” ដែលជាបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក។

មនុស្សជាច្រើនបានឡើងសាកល្បងស្ពាននេះដើម្បីបង្ហាញភាពក្លាហាន ខណៈអ្នកចូលរួមផ្សេងទៀតនាំគ្នាគាំទ្រ ស្រែកហ៊ោយ៉ាងសប្បាយរីករាយ។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់អ្នកបង្កើតមាតិកាល្បីល្បាញប្រចាំប្រទេសកម្ពុជាជាច្រើនរូប។

នៅពេលល្ងាច ឆាកប្រគំតន្ត្រីដ៏ធំជាមួយបទពិសោធន៍លំដាប់ថ្នាក់អន្តរជាតិបានចាប់ផ្តើមបន្លឺឡើងជាមួយការសម្តែងដ៏អស្ចារ្យពីសំណាក់សិល្បករ និងសិល្បការិនីខ្មែរជាច្រើនរូប។ នេះជាលើកដំបូងដែលមានវត្តមានតារា៣ជំនាន់មកប្រគំតន្ត្រីរួមគ្នាលើឆាកតែមួយ។

ក្នុងចំណោមតារាដែលចូលរួមមានលោក ព្រាប សុវត្ថិ លោកស្រី ឱក សុគន្ធកញ្ញា លោក វណ្ណដា និងសិល្បករ សិល្បការិនីដែលមានទេពកេសល្យជាច្រើនរូបបន្ថែមទៀត។ លើសពីនេះ ក៏មានវត្តមានតារារ៉េបជំនាន់ថ្មីមកពីកម្មវិធី The Next Level: RapStar រដូវកាល Uncaged។
Tiger សង្ក្រាន្តក្លាហាន មិនមែនត្រឹមតែជាកម្មវិធីអបអរសង្ក្រាន្តឆ្នាំថ្មីនោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដែលនាំមកនូវការជួបជុំ សប្បាយជាមួយគ្នា ហ៊ានសាកល្បងបទពិសោធន៍ថ្មីៗ ហើយបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមនុស្សជុំវិញខ្លួន។
