រថយន្តចតគ្មានសញ្ញា៖ យុវជនម្នាក់បើកម៉ូតូបុកយ៉ាងរន្ធត់ បណ្ដាលឲ្យស្លាប់ភ្លាមៗ ក្រោយបោកក្បាលនឹងគូទរថយន្តធំខូចចតចោល
ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ជ្រុលទៅបុកគូទរថយន្តធុនធំ ដែលខូចចតចោលនៅលើចិញ្ចើមផ្លូវជាតិលេខ៥១ ពេញទំហឹង បណ្តាលឱ្យបោកក្បល។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០៨-ទៅលេខ០៩ ត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ បើតាមការបញ្ជាក់ពីលោកអធិការរង ទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់និងចរាចរណ៍ក្រុងឧដុង្គម៉ែជ័យឱ្យដឹងថាមានម៉ូតូ…
