ចោរកម្មស្រូវគំរាមដាវ៖ ហែកជញ្ជាំងលួចស្រូវ ម្ចាស់តាមយកវិញត្រូវចោរទាញដាវគំរាមសម្លាប់នៅកំពង់ស្ពឺ!
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួន ខណៈដែលហែកជញ្ជាំងផ្ទះគេលួចស្រូវបានយកទៅលាក់ទុកផ្ទះម្តាយបង្កើត ម្ចាស់ទៅយកមកវិញ ជនសង្ស័យជាចោរទាញដាវទៅគំរាមម្ចាស់ស្រូវ ទ្រាំមិនបានប្តឹងនគរបាលឃាត់ខ្លួនតែម្តង។ ការឃាត់ខ្លួនយុវជនជាចោរលួចស្រូវ និងទាញដាវគំរាមម្ចាស់ថែមទៀតផងនោះបានកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឱ្យដឹងថា ជនសង្ស័យជាចោរលួចស្រូវហើយទាញដាវគំរាមសម្លាប់ម្ចាស់ផ្ទះត្រូវឃាត់ខ្លួនមានឈ្មោះ ហុក ប៊ុនធឿន ភេទប្រុស…
