បិទច្រកព្រំដែន៖ សម្តេចនាយករដ្ឋមន្ត្រី សម្រេចបិទច្រកព្រំដែនកម្ពុជា-ថៃ ចំនួន២កន្លែង ក្នុងខេត្តឧត្តរមានជ័យ
រាជធានីភ្នំពេញ ៖ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបញ្ជាឲ្យបិទច្រកព្រំដែនចំនួន២ ជាមួយថៃស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។ យោងតាមបណ្តាញសង្គមផ្លូវការរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០២៥បានឲ្យដឹងថា៖ កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។ សម្តេចបានបញ្ជាក់ថា៖”ខ្ញុំបានឯកភាពអោយ…
