ឡានឡង់គ្រីស្ស័រសឆេះសន្ធោសន្ធៅទល់មុខផ្សារឯករាជ្យ៣ ផ្លូវវេងស្រេង
រាជធានីភ្នំពេញ៖ រថយន្តឡង់គ្រីស្ស័រស៊េរីទំនើបពណ៍ស ១គ្រឿង បើកសុខៗតាមផ្លូវវេងស្រេង ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទល់មុខផ្សារឯករាជ្យ៣ កាលពីល្ងាចថ្ងៃទី១៤ មីនា ២០២៦។ ហេតុការណ៍កើតឡើងនៅម៉ោង ៦:៣០ល្ងាច នៅចំណុចទល់មុខផ្សារឯករាជ្យ៣ តាមផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ អ្នកបើករថយន្តបានរត់ចេញមកខាងក្រៅយ៉ាងរហ័ស បន្ទាប់ពីឃើញអណ្ដាតភ្លើងចាប់ផ្ដើមឆេះ។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ទៅអាជ្ញាធរ និងព្យាយាមប្រើបំពង់ពន្លត់អគ្គីភ័យដើម្បីជួយបាញ់ពន្លត់…
