ប៉ៃលិនបង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនជនបរទេស១៧នាក់
ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិន បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ត្រឆ្ងាយក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងឃាត់ខ្លួនជនបរទេសចំនួន ១៧នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោកជំទាវ អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅខុសច្បាប់។ អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង១៧នាក់ រួមនឹងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត…
