ជីវិត និងសង្គម

ជនជាតិវៀតណាមលួចម៉ូតូនារីខ្មែរ ត្រូវនគរបាលចាប់បញ្ជូនតុលាការ

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាមម្នាក់ ដែលបានលួចម៉ូតូនារីខ្មែរម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលក្រុងបាវិត ចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តស្វាយរៀង នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ ជនសង្ស័យមានឈ្មោះ ង្វៀង វ៉ាំងស៊ុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ដែលមានទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះគឺ ពៅ សុភា ភេទស្រី អាយុ៣៩ឆ្នាំ…

ថៃចាប់ផ្ដើមវិធានការសន្សំថាមពលយ៉ាងតឹងរ៉ឹង បញ្ជាមន្ត្រីប្រើជណ្ដើរជើងជំនួសជណ្ដើរយន្ត

ទីក្រុងបាងកក – រដ្ឋាភិបាលថៃបានចាប់ផ្ដើមអនុវត្តវិធានការសន្សំថាមពលយ៉ាងតឹងរ៉ឹង ដោយបញ្ជាឱ្យមន្ត្រីរាជការប្រើប្រាស់ជណ្ដើរជើងជំនួសជណ្ដើរយន្ត និងធ្វើការពីផ្ទះ ដើម្បីទប់ទល់នឹងសម្ពាធលើការផ្គត់ផ្គង់ថាមពលដែលកើតឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។ អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Lalida Periswiwatana បានប្រាប់អ្នកយកព័ត៌មានថា នាយករដ្ឋមន្ត្រីអានុទីន ឆាន់វីរៈគុល បានបញ្ជាឱ្យចាប់ពីថ្ងៃទី១០ មីនា ២០២៦ តទៅ មន្ត្រីរាជការនឹងធ្វើការពីផ្ទះ លើកលែងតែមន្ត្រីចាំបាច់ត្រូវបម្រើសាធារណ។ រដ្ឋមន្ត្រីក្រសួងថាមពល…

ប្រវត្តិដើមកំណើតនៃទឹកដី «អង្គតាសោម» ស្រុកត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ៖ តាមឯកសារស្រាវជ្រាវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានបង្ហាញពីប្រវត្តិទឹកដី «អង្គតាសោម» នៃស្រុកត្រាំកក់ ដែលមានដើមកំណើតពីបុរសម្នាក់ឈ្មោះ «សោម» ដែលបានចូលមកកាប់ព្រៃសង់ជម្រករស់នៅកន្លែងនោះ។ តាមការសាកសួរពីចាស់ព្រឹទ្ធាចារ្យដែលរស់នៅក្នុងសម័យនោះ តាសោមធ្លាប់ជាមេទ័ពដែលចូលរួមសង្គ្រាមតទល់ជាមួយទ័ពសៀម ហើយបានភៀសខ្លួនមកលាក់ខ្លួននៅក្នុងព្រៃអង្គនេះ។ គាត់មានប្រពន្ធឈ្មោះយាយកង និងកូនប្រុសម្នាក់ឈ្មោះចាន់។ កាលដើមឡើយ ទឹកដីនេះមានសុទ្ធតែព្រៃឫស្សីក្រាស់ សំបូរសត្វព្រៃ ប៉ុន្តែតាសោមបានកាប់គាស់កាយដីទួលអង្គនេះ និងកសាងជីវភាពរស់នៅប្រកបដោយសេចក្តីសុខសាន្ត។ តំណក្រោយៗមក…

ឡានដឹកទំនិញបុកម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើឲ្យស្ត្រីពោះធំរបួសធ្ងន់ និងគេចខ្លួនបាត់

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ដែលមានផ្ទៃពោះធំជិតគ្រប់ខែ និងបុរសម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីរថយន្តដឹកទំនិញធុនធំបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយយ៉ាងខ្លាំង នៅវេលារំលងអាធ្រាត្រថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍នេះកើតឡើងតាមបណ្តោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកស្ត្រីពោះធំ ធ្វើដំណើរពីជើងទៅត្បូង។ លុះមកដល់ចំនុចកើតហេតុ រថយន្តប្រភេទកូរ៉េដឹកទំនិញធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D 7433…

សមរភូមិមេឃរុស្ស៊ី-អ៊ុយក្រែន៖ រុស្ស៊ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជាង ១៦០ គ្រឿងក្នុងមួយយប់

ទីក្រុងមូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនយុទ្ធសាស្ត្ររបស់អ៊ុយក្រែនចំនួន ១៦៣ គ្រឿង ក្នុងរយៈពេលមួយយប់ នៅថ្ងៃចន្ទ។ ការវាយប្រហារនេះគឺជាផ្នែកនៃយុទ្ធសាស្ត្រវាយបកចូលជ្រៅក្នុងទឹកដីរុស្ស៊ីរបស់អ៊ុយក្រែន។ តាមការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ី ដ្រូនភាគច្រើនត្រូវបានបាញ់ទម្លាក់នៅតំបន់ Bryansk (៥៤ គ្រឿង) និងតំបន់គ្រីមៀ (៤៧ គ្រឿង)។ ដ្រូនចំនួន ៦ គ្រឿងផ្សេងទៀតត្រូវបានរារាំងមុនពេលឈានដល់ទីក្រុងមូស្គូ។ ការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំនេះ…

ឱកាសពិតេជន! ខេត្តតំបន់ឆ្នេរសមុទ្រ៤មានការងារជាង៥ពាន់កន្លែងរង់ចាំអតីតពលករត្រឡប់ពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសឱកាសការងារជាង៥ពាន់កន្លែងនៅតំបន់ឆ្នេរសមុទ្រ៤ខេត្ត ដែលកំពុងរង់ចាំអតីតពលករត្រឡប់ពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ខេត្តស្ថិតនៅតំបន់ឆ្នេរសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប មានឱកាសការងារសរុបចំនួន ៥,៥១៩ កន្លែង។ ឱកាសការងារទាំងនេះស្ថិតក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ…

អាកាសធាតុប្រែប្រួលខ្លាំង៖ ភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់គ្របដណ្តប់ខេត្តជាច្រើន

(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្យាករណ៍អាកាសធាតុថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ របបខ្យល់មូសុងឦសាននឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ ទោះបីជាសីតុណ្ហភាពទូទៅនៅតែក្តៅចន្លោះពី ៣៤°C ទៅ ៣៥°C ក៏ដោយ ក៏បណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង ពោធិ៍សាត់ តាកែវ កំពង់ស្ពឺ…

ត្រាំគោរពសពទាហានអាមេរិក ប៉ុន្តែអះអាងសង្គ្រាមអ៊ីរ៉ង់ដំណើរការល្អ

ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការគោរពចំពោះសពទាហានអាមេរិកដែលស្លាប់ក្នុងសង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែអះអាងថា ប្រតិបត្តិការយោធាកំពុងដំណើរការទៅយ៉ាងល្អ។ កងទ័ពអាមេរិកប្រកាសនាថ្ងៃទី៨ មីនា ថា ទាហានអាមេរិកទី៧បានត្រូវស្លាប់ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដោយទាហាននោះស្លាប់មកពីរបួសធ្ងន់ពេក ពេលអ៊ីរ៉ង់វាយប្រហារលើអារ៉ាប៊ីសាអូឌីត កាលពីដើមខែមីនា។ តាមបណ្ដាញសង្គម ទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ាសរសេរថា ទាហានអាមេរិកថ្មីដែលស្លាប់នោះ គឺក្រោយពីរងរបួសធ្ងន់ ក្នុងការវាយប្រហារដំបូងៗរបស់អ៊ីរ៉ង់ក្នុងតំបន់។…

ប្តីចាស់អន់ចិត្តជាមួយប្រពន្ធក្មេង ទាញដាវកាប់ឪពុកក្មេករងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ – ករណីហិង្សាដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងនៅស្រុកគងពិសី នៅពេលដែលប្តីវ័យចំណាស់ម្នាក់ដោយសារអន់ចិត្តជាមួយប្រពន្ធក្មេង បានទាញដាវកាប់ឪពុកក្មេករបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ដៃខាងឆ្វេងដេរជិត២០ថ្នេរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង៥៤នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី។ ជនសង្ស័យដៃដល់គឺ ប្រាក់ សុផាត អាយុ៦៤ឆ្នាំ ដែលជាកូនប្រសាររបស់ជនរងគ្រោះ។ តាមការបញ្ជាក់ពីនគរបាលស្រុកគងពិសី បុរសជាប្តីវ័យចំណាស់នេះបានជិះរ៉ឺម៉កមកដល់ផ្ទះឪពុកក្មេក ហើយស្រែកហៅប្រពន្ធឈ្មោះ…

ចាប់ពីថ្ងៃទី១០ មីនា រថយន្តធំលើស១៥តោន ត្រូវហាមឃាត់ធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧១ ដើម្បីសាងសង់ស្ពានថ្មី

ខេត្តក្រចេះ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានចេញប្រកាសផ្អាកចរាចរណ៍បណ្ដោះអាសន្នសម្រាប់យានយន្តធុនធំ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីធានាសុវត្ថិភាពក្នុងការសាងសង់ស្ពានព្រែកសំរោងថ្មី។ យោងតាមប្រកាសផ្លូវការនាព្រឹកថ្ងៃទី៩ មីនា ឆ្នាំ២០២៦ រថយន្តធុនធំគ្រប់ប្រភេទដែលមានទម្ងន់លើសពី១៥តោន នឹងត្រូវហាមឃាត់មិនឱ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ៣៧១ (ឆ្លូង-រកាខ្នុរ)។ ការហាមឃាត់នេះគឺដើម្បីអនុញ្ញាតឱ្យក្រុមអ្នកសាងសង់រុះរើស្ពានដែកបេឡេត៍ចាស់ រួចសាងសង់ស្ពានបេតុងសរសៃដែកថ្មីនៅតំបន់ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង។ ទោះជាយ៉ាងណា រថយន្តធុនតូច…